-
បទ ៖ កំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា, ច្រៀងដោយ ៖ លោក គង់ រដ្ឋា

-
រដ្ឋមន្ត្រីការបរទេសកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការវិវត្ត នៅក្នុងទំនាក់ទំនងកម្ពុជា-ទួកគី

ភ្នំពេញ ៖ នៅក្នុងអំឡុងពេលលោកស្រីឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះការវិវត្តនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងទួកគី និងបានកោតសរសើរការរួមចំណែករបស់ លោកជំទាវ Ayda Ünlü ឯកអគ្គរដ្ឋទូតទួកគី ដល់ការរីកចំរើននៃទំនាក់ទំនងនេះ។
-
បទ ៖ ប្រវត្តិ និងស្នាដៃគណបក្សប្រជាជនកម្ពុជា, ច្រៀងដោយ ៖ លោក ជា សុភឺន និង អ្នកនាង សួរ ស្រីមុំ

-
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជ៉ំពិភាក្សារបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែមិថុនា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២២

ភ្នំពេញ ៖ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែមិថុនា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកក្កដាឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន និងមានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ។
-
សម្ដេចតេជោ ហ៊ុន សែន សូមឱ្យបងប្អូនជនរួមជាតិ បន្តការពារខ្លួនតាមវិធានការរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមទៅចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្នុងមីទ្ទីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២២) នៅវិមាន៧មករា សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសូមឱ្យបងប្អូនជនរួមជាតិ បន្តការពារខ្លួនតាមវិធានការរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមទៅចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ ។
-
សម្ដេចតេជោ៖ គណបក្សប្រជាជន និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាត មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយ មកបំផ្លាញភាពសុខសាន្ត និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា បានឡើយ

ភ្នំពេញ៖ ក្នុងមីទ្ទីញរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២២) នៅវិមាន៧មករា សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជន និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាត មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយ មកបំផ្លាញភាពសុខសាន្ត និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា បានឡើយ ។
-
សម្ដេចប្រធានគណបក្ស ៖ ទោះក្នុងកាលៈទេសៈណាក្ដី គណបក្សប្រជាជនកម្ពុជា នៅតែរក្សាខ្ជាប់នូវឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម

ភ្នំពេញ ៖ ក្នុងមីទ្ទីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២២) នៅវិមាន៧មករា សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ទោះក្នុងកាលៈទេសៈណាក្ដី គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។
-
សម្ដេចតេជោ ហ៊ុន សែន៖ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ យ៉ាងធំធេងដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងចម្រើនរុងរឿង
-
សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាន់តែបានបង្ហាញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទី ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាន់តែបានបង្ហាញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់ ។ នេះបើតាមសុន្ទរកថា សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
-
សម្ដេចតេជោ ហ៊ុន សែន ៖ ខ្មែរអាចធ្វើបាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព

ភ្នំពេញ ៖ ក្នុងមីទ្ទីញរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២២) នៅវិមាន៧មករា សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយ ខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេងនៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បាន