-
ខេត្តព្រះវិហារជាខេត្តទិសដៅទី២ បន្ទាប់ពីខេត្តស្ទឹងត្រែងក្នុងការរៀបចំ យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ ការពារធម្មជាតិកម្ពុជា

ព្រះវិហារ ៖ ខេត្តព្រះវិហារជាខេត្តទិសដៅទី២ បន្ទាប់ពីខេត្តស្ទឹងត្រែងក្នុងការរៀបចំ យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ ការពារធម្មជាតិកម្ពុជាដែលផ្តួចផ្តើមគំនិតនិងដឹកនាំដោយក្រសួងបរិស្ថាន និងមានការចូលរួមពីអង្គការដៃគូអភិរក្សនានា។ ទទួលរៀបចំដោយមន្ទីរបរិស្ថានខេត្តព្រះវិហារនិងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS ដោយមានការចូលរួមពីអង្គការអភិរក្សអន្តរជាតិ CI និងគម្រោងព្រៃឡង់បៃតង យុទ្ធនាការអន្ទាក់សូន្យនៅខេត្តព្រះវិហារនឹងប្រារព្ធឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិត្មាត ប៉ើយធឿនក្រសាំង ស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីរដ្ឋបាលខេត្ត ព្រះវិហារ អាជ្ញាធរស្រុក អង្គការដៃគូ និងបងប្អូនប្រជាសហគមន៍។ ថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ ខែក្នុងខេត្ត ៦ ភាគខាងកើតទន្លេមេគង្គរួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើមនិងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការ ដៃគូដែលសហការក្នុងការងារអភិរក្ស។ យុទ្ធនាការដែលមន្ត្រី ជាន់ខ្ពស់ក្រសួងបរិស្ថានមានជំនឿថានឹងចូលរួមក្នុងការកែប្រែ ឥរិយាបថពលរដ្ឋមួយចំនួនដែលនិយមហូបសាច់សត្វ និងចូលរួមរកដំណោះ…
-
ឯកឧត្ដម សោម ស៊ុន នាំយកអំណោយឧបត្ថម្ភជូនសមាជិកបក្សឃុំបន្ទាយស្ទោង

-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២

-
ឯកឧត្តម ឱម យ៉ិនទៀង ថ្លែងថា គណបក្សប្រជាជនកម្ពុជា លើកទឹកចិត្តនូវការចូលរួមរបស់យុវជនទាំងជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយៗទៀត ដែលជាអនាគតរបស់គណបក្ស និងប្រទេសជាតិ

-
ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចការងារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

-
ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក រយៈពេល២ថ្ងៃ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋ អាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។ សម្តេចតេជោ ត្រូវបានអមដំណើរដោយ ឯកឧត្តមឧបនាយរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងគណៈប្រតិភូជាន់ខ្ពស់ដទៃទៀត។ កិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ពិសេសដ៏ចម្បងមួយ ធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងដើម្បីដាក់ចេញនូវទិសដៅអនាគតនៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក។ ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើជាសហប្រធានដឹកនាំសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសនេះ ជាមួយ ឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងបានអញ្ជើញចូលរួមកម្មវិធីផ្សេងៗទៀត ជាអាទិ៍រួមមាន ពិធីលៀងសាយភោជន៍ពេលល្ងាចថ្នាក់ប្រមុខរដ្ឋ/រដ្ឋាភិបាល ពិធីអាហារការងារថ្ងៃត្រង់ជាមួយសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលរៀបចំទទួលដោយ លោកជំទាវ ណាន់ស៊ី ប៉េឡូស៊ី…
-
ថ្នាក់ដឹកនាំ រួមជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មានទឹកចិត្តសប្បាយរីករាយ បង្ហាញអំពីការគាំទ្រ និងមោទនភាពចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

-
ក្រសួងការបរទេសកម្ពុជា បង្ហាញពីទស្សនវិស័យរួម នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិក ឆ្នាំ២០២២

-
សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ក្នុងដំណើរនិវត្តន៍មកកាន់មាតិប្រទេសវិញ

-
នាយករដ្ឋមន្រ្តីស្តីទីបានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់អាគារសិក្សា ១ខ្នងពីរជាន់ ១២បន្ទប់នៅវិទ្យាល័យរល្ខគីរី ស្រុករក្ខគីរឋី ខេត្តបាតដំបង

ខេត្តបាតដំបង ៖ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការអគារសិក្សា ០១ខ្នង ០២ជាន់ ១២បន្ទប់ នៅវិទ្យាល័យរុក្ខគិរី ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។