-
សម្តេចក្រឡាហោម សខេងបានអំពាវនាវជាថ្មីទៀតដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារអត្តសញ្ញាណបណ្ណ ឲ្យបានគ្រប់ៗគ្នា និងអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តព្រៃវែង ដោយមានអ្នកចូលរួមសរុប ១.១១៥នាក់ ។
-
នាយសេនាធិការ កងទ័ពជើងគោក អញ្ជើញចូលរួម បិទវគ្គហ្វឹកហ្វឺនឆ្នាំ២០២១ និងបើកវគ្គហ្វឹកហ្វឺនឆ្នាំ២០២២ របស់កងពលតូចអន្តរាគមន៍លេខ១

-
ទឹកខ្មៅលុបមិនជ្រះ ៥២,០០០ដប ត្រូវបាន គ.ជ.ប បញ្ជាទិញពីប្រទេសឥណ្ឌា ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

ភ្នំពេញ ៖ បន្ទាប់ពីសាកល្បងគុណភាពរួច នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាផលិតជាផ្លូវការនូវទឹកខ្មៅលុបមិនជ្រះសម្រាប់ជ្រលក់ម្រាមដៃ ចំនួនសរុប ៥២,០០០ដប ក្នុង១ដប ចំណុះ ៧០មីលីលីត្រ ពីក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. របស់ប្រទេសឥណ្ឌា ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការជ្រលក់ម្រាមដៃ។
-
ឯកឧត្ដម វង សូត ៖ យើងត្រូវជឿជាក់ខ្លួនឯង ដោយកុំជឿតាមគេថា

ត្បូងឃ្មុំ ៖ ឯកឧត្ដម វង សូត ថ្លែងថា កម្ពុជាចាប់ផ្តើមពីបាតដៃទទេមកមានអ្វីៗដូចសព្វថ្ងៃនេះ ដោយសារ ប្រទេសជាតិយើងមានស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច កើតឡើងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩។
-
សិក្ខាសាលាស្តីពី “ការប្រមូលព័ត៌មានសាលារៀនសំណាក និងការរៀបចំបញ្ជីតាមដានសិស្សនៃកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA-2022)” លើកទី២ ត្រូវបានប្រារព្ធពិធីបើក នៅខេត្តកែប

ខេត្តកែប ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីបើកសិក្ខាសាលាស្តីពី “ការប្រមូលព័ត៌មានសាលារៀនសំណាក និងការរៀបចំបញ្ជីតាមដានសិស្សនៃកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA-2022)” លើកទី២ ក្រោមវត្តមាន ឯកឧត្តម ឡោ ឆវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគម្រោងការកែលម្អការអប់រំនៅមធ្យមសិក្សា (SIEP) នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែបនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
-
អរគុណសន្តិភាព បាននាំមកនូវការអភិវឌ្ឍ និងការបង្កើតធនធានមនុស្សកាន់តែសម្បូរបែប

-
មេឃុំស្ត្រីកម្ពុជា បម្រើប្រជាពលរដ្ឋ ដូចជាការបម្រើឪពុកម្តាយ (មានវីដេអូ)

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមិទ្ធិផលរបស់គណបក្សប្រជាជនស្រុកកំពង់រោទិ៍ បានបង្ហាញពីការចូលរួម និងការទទួលខុសត្រូវពីក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស និងថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋាន

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី សម្ពោធអគារសាលប្រជុំថ្មី១ខ្នង ជួសជុលអគារ របង ក្លោងទ្វារ និងទីធ្លាបរិវេណស្នាក់ការគណបក្សប្រជាជកម្ពុជា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៣ ឧសភា ឆ្នាំ២០២២ (មានវីដេអូ)

-
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន អញ្ជើញចូលរួមក្នុងពិធីទទួលទាន អាហារថ្ងៃត្រង់ រៀបចំដោយប្រធានសភាសហរដ្ឋអាមេរិក – ជំនួបរវាងថ្នាក់ដឹកមនាំអាស៊ាន ជាមួយថ្នាក់ដឹកនាំធុរកិច្ចសហរដ្ឋអាមេរិក និងពិធីអាហារពេលល្ងាចរៀបចំដោយ ឯកឧត្តមប្រធានាធិបតី នៃសហរដ្ឋអាមេរិក ជូនមេដឹកនាំអាស៊ាន

ពេញមួយថ្ងៃនៃថ្ងៃទី១ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង និងអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយលោកជំទាវ ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក – ជំនួបរវាងថ្នាក់ដឹកមនាំអាស៊ាន ជាមួយថ្នាក់ដឹកនាំធុរកិច្ចសហរដ្ឋអាមេរិក និងពិធីអាហារពេលល្ងាច រៀបចំដោយ ឯកឧត្តម ចូ បៃឌិន ប្រធានាធិបតី នៃសហរដ្ឋអាមេរិក។