Category: នយោបាយ

  • សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ
    នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន

    សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវនៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន

    តូក្យូ ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤។ នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបជាមួយនិង ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវសារជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបនៅទីក្រុងភ្នំពេញនាពេលកន្លងមក។ នាយករដ្ឋមន្ត្រីនៃទាំងពីរក៏បានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះដែលប្រទេសទាំងពីរបានប្រារព្វឡើងដូចគ្នា។ ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការសន្យាក្នុងការផ្ដល់ជំនួយ ជាពិសេសជាជំនួយរថយន្តផ្នែកវេជ្ជសាស្ត្រ ដែលបានដោះស្រាយដល់រដ្ឋាភិបាលឡាវរួចមកហើយនោះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី នូវអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់រដ្ឋាភិបាលឡាវ ដូចជាការជួយផ្ដល់នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជារថយន្តដឹកវ៉ាក់សាំង covid 19 រួមទាំងថវិកាមួយចំនួនទៀតផងដែរ ដើម្បីដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ19នេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានមានប្រសាសន៍ថា អ្វីដែលយើងបានពិភាក្សាក្នុងជំនួបនៅទីក្រុងភ្នំពេញនោះ ពេលនេះរដ្ឋាភិបាលទាំងពីរកំពុងជំរុញការអនុវត្តជាបន្តបន្ទាប់។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ប្រជាជនឡាវក៏បានសម្ដែងនូវការពេញចិត្តចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់រដ្ឋាភិបាលឡាវនារយៈពេលកន្លងមក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ នេះ។ ឯកឧត្តម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) ក៏បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយ…

  • ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ (មានវីដេអូ)

    ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ (មានវីដេអូ)
  • ជនសង្ស័យគ្រឿងញៀនបាញ់សម្លាប់នគរបាល បានស្លាប់ពេលដឹកទៅព្យាបាលរបួស (Video Inside)

    ជនសង្ស័យគ្រឿងញៀនបាញ់សម្លាប់នគរបាល បានស្លាប់ពេលដឹកទៅព្យាបាលរបួស (Video Inside)

    ជនសង្ស័យគ្រឿងញៀន ដែលបានបាញ់សម្លាប់មន្ត្រីនគរបាល២នាក់ក្នុងហេតុការណ៍ចុះ បង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនក្នុងស្រុកអង្គស្នួលក្នុងខេត្តកណ្តាល បានបាត់ជីវិតហើយ។

  • លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី លើកទឹកចិត្តឱ្យកសិករខេត្តកំពង់ស្ពឺបង្កើនការដាំពោតក្រហមខណៈពោតមានទីផ្សារល្អ

    លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី លើកទឹកចិត្តឱ្យកសិករខេត្តកំពង់ស្ពឺបង្កើនការដាំពោតក្រហមខណៈពោតមានទីផ្សារល្អ

    កំពង់ស្ពឺ៖ លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បានលើកទឹកចិត្តឱ្យកសិករខេត្តកំពង់ស្ពឺងាកមកដាំពោតក្រហមវិញ ខណៈពោតកំពុងមានទីផ្សារល្អនិងចំណេ ញច្រើន។

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រៀបចំលៀងសាយភោជន៍ ជូនឯកឧត្តម អូម ប៊ើឡា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌានិងគណៈប្រតិភូ

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រៀបចំលៀងសាយភោជន៍ ជូនឯកឧត្តម អូម ប៊ើឡា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌានិងគណៈប្រតិភូ

    ភ្នំពេញ៖ នៅរាត្រីថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា បាន រៀបចំពិធីលៀងសាយភោជន៍ជូន ឯកឧត្តម អូ ប៊ើឡា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌានិងគណៈប្រតិភូ

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ

    រដ្ឋមន្ត្រីការបរទេសកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ក្រោមស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាពជាភាតរៈ និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង និងគ្រប់ជ្រុងជ្រោយ ហើយបានលើកទឹកចិត្តឱ្យជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យ រួមមាន ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ការតភ្ចាប់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក្នុងឱកាសដែលឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតថ្មីឡាវប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២។

  • ប្រធានរដ្ឋសភាឥណ្ឌាថ្លែងអំណរគុណកម្ពុជា ដែលបានគាំទ្របេក្ខភាពរបស់ឥណ្ឌាក្នុងក្របខ័ណ្ឌសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន 

    ប្រធានរដ្ឋសភាឥណ្ឌាថ្លែងអំណរគុណកម្ពុជា ដែលបានគាំទ្របេក្ខភាពរបស់ឥណ្ឌាក្នុងក្របខ័ណ្ឌសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន 

    ឯកឧត្តម OM BIRLA ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាដែលបានគាំទ្របេក្ខភាពរបស់ប្រទេសឥណ្ឌា ក្នុងក្របខ័ណ្ឌសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២។ ឯកឧត្តមបានគូសបញ្ជាក់ថាក្នុងរយៈពេល៧ទសវត្សរ៍កន្លងទៅ ប្រទេសឥណ្ឌាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ហើយប្រទេសឥណ្ឌាបានទទួលស្គាល់នូវឯករាជ្យភាពរបស់ប្រទេសកម្ពុជាក្នុងទសវត្សរ៍ទី៥០ និងជាប្រទេសដំបូងដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងទស្សវត្សរ៍ទី៨០ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត។

  • គ.ជ.ប ប្រកាសផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត 

    គ.ជ.ប ប្រកាសផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត 

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញជាលើកទីបួន ដើម្បីប្រកាសផ្សព្វផ្សាយអំពីការបិទផ្សាយ បញ្ជីបេក្ខជនផ្លូវការនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតតាមឃុំ សងា្កត់ និងការ ចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិក្នុងឃុំ សង្កាត់។

  • សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់អាកាសយានដ្ឋាន Aso Kumamuto ទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព

    សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់អាកាសយានដ្ឋាន Aso Kumamuto ទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព

    ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុង Kumamuto ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង១៤ និង១៥នាទី ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនិងម៉ោង១២និង១៥ ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣មេសាស្អែក។ នៅអាកាសយានដ្ឋាន Aso Kumamuto វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិ បាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ឯកឧត្តម អូនីស៊ិ កាហ្សឺកហ្វូមិ អភិបាល ក្រុងគូម៉ាម៉ូតូ ឯកឧត្តមអនុរដ្ឋមន្រ្តី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ព្រមទាំងវត្តមាន ឯកឧត្តម…

  • រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភាឆ្នាំ ២០២២

    រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភាឆ្នាំ ២០២២

    ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំមួយដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២២ខាងមុខនេះ។ បើយោងតាមសារាចរខាងលើនេះបានបញ្ជាក់ពីការរំចំខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្ដរជាតិនាឆ្នាំនេះ ប្រារព្ធឡើង ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ» ដែលទិវានេះ កម្ពុជាតែងប្រារព្ធចាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថាក្នុងបរិបទដែលប្រជាជាតិយើងទាំងមូល កំពុងចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង រាជរដ្ឋាភិបាល សូមធ្វើការណែនាំ ដូចខាងក្រោម៖សូមជូនខ្លឹមសារសារាចរណែនាំទាំងស្រុង