-
រដ្ឋសភាកម្ពុជារៀបចំទទួលបដិសណ្ឋារកិច្ចឯកឧត្តម អំ បឺរឡា ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌាជាផ្លូវការ

ភ្នំពេញ៖រដ្ឋសភាកម្ពុជារៀបចំទទួលបដិសណ្ឋារកិច្ចឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌាជាផ្លូវការនៅខាងមុខវិមានរដ្ឋសភានាព្រឹក ថ្ងៃទី២២ខែមេសាឆ្នាំ២០២២នេះ។បន្ទាប់មកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបសវនាការ និងពិភាក្សាការងារ ទ្វេភាគីជាមួយ ឯកឧត្តម អំ បឺរឡា ។
-
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាកែសម្រួលកំណត់ទម្រង់របាយការណ៍ កំណត់បង្ហាញ និងលិខិតនានារបស់អគ្គាធិការដ្ឋាន

ភ្នំពេញ ៖ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាកែសម្រួលកំណត់ទម្រង់របាយការណ៍ កំណត់បង្ហាញ និងលិខិតនានារបស់អគ្គាធិការដ្ឋាន និងមានការចូលរួមពី អគ្គាធិការរងទទួលបន្ទុកនាយកដ្ឋាន ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធនៅអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី21 ខែមេសា ឆ្នាំ2022 ។
-
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល លើកទី៤ ស្តីពី «បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នៅជប៉ុន

-
តំបន់សឹករងខេត្តកណ្តាលប្រជុំផ្សព្វផ្សាយលទ្ធផលសកម្មភាពការងារ

-
ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញមកដល់កម្ពុជាហើយ សម្រាប់ការបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា

-
រូបភាពប្រចាំថ្ងៃ

-
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល លើកទី៤ ស្តីពី «បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នៅជប៉ុន

តបតាមការអញ្ជើញរបស់ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កំពូល លើកទី៤ ស្តីពី «បញ្ហាទឹកនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក» ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្ត វេនជំនាន់ក្រោយ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន។
-
គ.ជ.ប បញ្ជាក់ពីការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត

ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ខិតជិតមកដល់ (នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្យាយាមផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្មែរបានជ្រួតជ្រាបថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ)។ ក្នុងករណីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែមិនទាន់មាន អ.ខ ឬ អ.ខ របស់ខ្លួនបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ប្រជាពលរដ្ឋអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត(ឯ.អ)។
-
រដ្ឋសភាកម្ពុជាបានត្រៀមរួចរាល់ហើយសម្រាប់ការទទួលដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា នៅកម្ពុជា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អំ ប៊ីឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌានឹងអញ្ជើញដឹកនាំគណៈប្រតិភូសភាជាន់ទាបឥណ្ឌាបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។
-
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នាព្រឹកស្អែកនេះ
