-
សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយរៀបចំ ស្តុកប្រេងជាយុទ្ធសាស្ត្រ

-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបឯកអគ្គរដ្ឋទូតវៀតណាម និងអនុព័ន្ធយោធាទើបបញ្ចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ព្រមជាមួយនឹងលោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ អនុព័ន្ធយោធាដែលទើបបញ្ចប់អាណត្តិ និងលោកវរសេនីយ៍ឯកបម្រុង ជិន វ៉ាន់តឹម អនុព័ន្ធយោធាថ្មី ដើម្បីសម្តែងការគួរសម ជម្រាបលា និងណែនាំខ្លួន នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ។
-
ប្រធានស្តីទីព្រឹទ្ធសភាជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខណ្ឌទួលគោក ត្រូវសហការ សាមគ្គីភាពផ្ទៃក្នុង

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខណ្ឌទួលគោកទាំងអស់ ត្រូវសហការ សាមគ្គីភាពផ្ទៃក្នុង និងបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តការងារគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ព្រមទាំងផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីមានសិទ្ធិគ្រប់គ្រាន់សម្រាប់ចូលរួមក្នុងការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ នាពេលខាងមុខ។
-
សេចក្តីថ្លែងការណ៍ព័ត៌មាន “កិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពសិទ្ធិមនុស្សរបស់កម្ពុជាត្រូវបានប្រទេសជាច្រើនទទួលស្គាល់ នៅក្នុងកិច្ចពិភាក្សារបស់ អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ”

-
សេចក្ដីថ្លែងការណ៍ព័ត៌មាន ស្តីពី កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពសិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានប្រទេសជាច្រើនទទួលស្គាល់ នៅក្នុងកិច្ចពិភាក្សារបស់ អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ”

-
ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋស៊ែប៊ី សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មស៊ែប៊ី រៀបចំផ្សព្វផ្សាយ និងជំរុញឱ្យកម្ពុជាក្លាយជាគោលដៅដ៏លេចធ្លោមួយក្នុងតំបន់

-
ឯកអគ្គរដ្ឋទូតថ្មីប្រទេសប៉ាគីស្ថានគោរពស្នើសុំ សម្តេចប្រធានរដ្ឋសភាជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត

ភ្នំពេញ ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអុីស្លាមប៉ាគីស្ថាន បានគោរពស្នើសូម សម្តេចប្រធានរដ្ឋសភា បន្តជួយជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
-
សម្ដេចតេជោ ហ៊ុន សែន៖ ប្រកាសជាថ្មីថា នឹងបន្តការពារសន្ដិភាព ដើម្បីបន្តភាពរីកចម្រើន និងភាពសុខសាន្តនៃប្រជាជន

-
ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព និងសន្និសីទអន្តរជាតិស្តីពីភាពអត់ឱននិងសន្តិភាព

-
សម្ដេចតេជោ ៖ បេក្ខជននាយករដ្ឋមន្រ្តី ឆ្នាំ២០២៣ គឺ ហ៊ុន សែន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ច្បាស់ៗជាថ្មីម្ដងទៀតថា សម្ដេចនៅតែឈរឈ្មោះ ជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ឆ្នាំ២០២៣ដដែល ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ។