-
ព្រឹត្តិការណ៍ប្រចាំថ្ងៃ ៣០ មីនា ២០២២

-
ក្រសួងប្រៃសណីយជូនដំណឹង ស្តីពីសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជា ២០២២ – ២០៣៥

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញ សេចក្តីជូនដំណឹងមួយស្តីពីការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២- ២០៣៥ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom) និងទំព័រ ហ្វេសប៊ុក ផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក ។
-
ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំខណ្ឌសែនសុខ និងក្រុមប្រឹក្សាសង្កាត់ទាំង ប្រាំ មួយ

ញ ៖ ឯកឧត្ដមកិត្តិនីតិកោសល បណ្ឌិត ស៊ឹម កា ប្រធាន ស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចុះជួប សំណេះសំណាល ជាមួយនឹងថ្នាក់ដឹកនាំខណ្ឌ និង ក្រុមប្រឹក្សា សង្កាត់ ទាំង៦ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ …
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម មានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្រាអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) លើកទី៦ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមន្រ្តីជំនាញជាច្រើនរូបផងដែរ។
-
សម្តេចតេជោ ហ៊ុន សែន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្រុមប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូនី

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្រុមប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូនី ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិក្រុមប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ។….
-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

-
គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀន នៅ សង្កាត់វាលវង់ខណ្ឌ៧មករានិងបដិសេធការចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅឃុំកណ្ដៀង ស្រុកកណ្ដៀង

-
គណៈប្រតិភូក្រសួងប្រៃសណីយ៍ វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធគ្រប់គ្រងឯកសារអេឡិចត្រូនិក របស់សាលាក្តីខ្មែរក្រហមថាមានលក្ខណៈស្តង់ដា

-
គ.ជ.ប នឹងបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹង/សំណុំរឿង ចំនួន ៦ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ

-
ជំហរកម្ពុជា ប្រឆាំងការឈ្លានពានរបស់កងទ័ពបរទេស
