-
សិក្ខាកាមចំនួន ១០៣នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាសឆ្នាំ២០២១ របស់បញ្ជាការដ្ឋានការពារអាកាស ប្រកបដោយជោគជ័យ

ភ្នំពេញ ៖ សិក្ខាកាមចំនួន ១០៣នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាសឆ្នាំ២០២១ របស់បញ្ជាការដ្ឋានការពារអាកាស ប្រកបដោយជោគជ័យ បន្ទាប់ពីបានឆ្លងកាត់ការហ្វឹកហ្វឺនអស់រយៈពេល ៣ខែកន្លងមក ។ នេះបើយោងតាម របាយការណ៍របស់ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ដែលបានលើកឡើង ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាសឆ្នាំ២០២១ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហេង ហុង មេបញ្ជាការរងកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅមូលដ្ឋានកងការពារអាកាសស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
-
រដ្ឋមន្រ្តីការបរទេសកម្ពុជាប្រកាសថា នឹងអញ្ជើញ បំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា នាខែមីនា

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញជាទីដែលកម្ពុជាបានរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេស ប្រធាន អាស៊ាន បានប្រកាសថានឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅ ប្រទេសមីយ៉ាន់ម៉ានៅសប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដោយភ្ជាប់ជាមួយបេសកកម្មជួបភាគីពាក់ព័ន្ធនិងជំនួយមនុស្សធម៌ ។
-
សម្តេចតេជោ ហ៊ុន សែន ចេញសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធការចាក់វ៉ាក់សាំង ជូនកុមារ ចាប់ពីអាយុ៣ឆ្នាំ ទៅ៥ឆ្នាំ

-
សិក្ខាកាមចំនួន ១០៣នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាសឆ្នាំ២០២១ របស់បញ្ជាការដ្ឋានការពារអាកាស ប្រកបដោយជោគជ័យ

-
ទូតឡាវចប់អាណត្តិ ទទួលបានមេដាយសហមេត្រី ថ្នាក់មហាសេនា ពីរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម អាំផៃ គីនដាវង់ (Amphay KINDAVONG) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជាបានទទួលមេដាយ សហមេត្រីថ្នាក់មហាសេនានិងត្រូវបានឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កម្ពុជា ដែលជាប្រេសិតពិសេសប្រធានអាស៊ាន បានបំពាក់ ជូននាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន ។
-
ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩ ត្រូវបានផ្ដោតជាសំខាន់ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅកម្ពុជា

ភ្នំពេញ៖ ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ-១៩ ត្រូវបានផ្ដោត ជាសំខាន់ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុង ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានការចូលរួមផ្ទាល់ និង តាមប្រព័ន្ធវីដេអូហើយប្រារព្ធធ្វើឡើង នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញនោះ ត្រូវបានបិទបញ្ចប់ហើយ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។ នេះបើតាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន ។
-
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ មន្ត្រីពាណិជ្ជកម្ម និងមន្រ្តីជំនាញទាំងអស់ ត្រូវមានម្ចាស់ការលើការងារខ្លួនដើម្បីធ្វើការងារឱ្យមានប្រសិទ្ធភាព ផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ

ខេត្តប៉ៃលិន ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចេះម្ចាស់ការ ដោយ ខ្លួនឯង ដើម្បីធ្វើការងារឱ្យមានប្រសិទ្ធភាព ផ្ដល់ភាពងាយស្រួល និងទំនុកចិត្ត ជូនប្រជា ពលរដ្ឋ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម រដ្ឋមន្ត្រី អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ។
-
កម្ពុជាស្នើឱ្យប្រទេសសិង្ហបុរីពិចារណាក្នុងផ្តល់អាហារូបករណ៍បន្ថែមទៀតសម្រាប់កម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យប្រទេសសិង្ហបុរីពិចារណាក្នុងការផ្តល់អាហារូបករណ៍បន្ថែមទៀតសម្រាប់កម្ពុជា ដើម្បីបានសិក្សារៀនសូត្រក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។ សំណើនេះបានធ្វើឡើងក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រីក្រសួងការបរទេសសិង្ហបុរីនៅ នៅទីស្តីការក្រសួងកន្លងមក ។
-
រដ្ឋមន្រ្ដីក្រសួងការបរទេស កម្ពុជា និងឡាវ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្រៅពីអញ្ជើញចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ផងដែរ។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី២២កុម្ភៈ នៅទីក្រុងប៉ារីស និងបន្តបំពេញទស្សនកិច្ចការងារនៅប្រទេសអាល្លឺម៉ង់ និង ប្រទេសប្រទេសតួកគីផងដែរ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងប៉ារីស តបតាមការអញ្ជើញរួមគ្នារបស់ ឯកឧត្តម Josep BORRELL FONTELLES តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប និងឯកឧត្តម Jean-Yves LE DRIAN រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសបារាំង ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញអប្សរាព័ត៌មាន (AMS) ទទួលបាន ។