-
“ពាក្យថាស្រលាញ់ជាតិ…”

-
កន្លែងជម្រកសត្វស្លាបនៅកម្ពុជាមាន

១. ទួលពាន់តាឡី ស្រុកបាភ្នំ ខេត្តព្រៃវែង ២. បឹងព្រែកល្ពៅ ស្រុកកោះអណ្ដែត ខេត្តតាកែវ ៣. អន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត ៤. ព្រែកទាល់ ស្រុកពួក ខេត្តសៀមរាប ៥. តំបន់រហាលកេះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ៦. អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ៧. កោះសាមសិប ស្រុកសំបូរ ខេត្តក្រចេះ ៨. បឹងពារាំង ក្រុុងសៀមរាបខេត្តសៀមរាប តើមានកន្លែងណាទៀតទេ? 📷 Piak Lim
-
ហ៊ុន ម៉ានី៖ “ការគិតគូររបស់រាជរដ្ឋាភិបាលមានលក្ខណៈគ្របដណ្តប់ និងគ្រប់ជ្រុងជ្រោយ ដែលផលនៃការសម្រេចបាន ជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ស្រទាប់ក្នុងសង្គម មិនសំដៅតែលើក្រុមណាមួយឡើយ”

-
នៅថ្ងៃទី១៦ កុម្ភៈ ២០២២ មេទ័ពជើងគោកកម្ពុជា លោក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអង្គភាពឆត្រយោង និងសាលាទ័ពជំនាញរបស់កងស្វ័យការពារជប៉ុន

-
ស្ពានប្រវត្តិសាស្រ្តព្រែកឆ្លូងដែលសម្ពោធម្សិលមិញ ១៧ កុម្ភៈ

-
រំដួលក្រចេះអូនដុះឆ្ងាយក្រុង

-
មិនប្រាកដទេ

-
រដ្ឋមន្ត្រីការបរទេសវៀតណាម រកឃើញកូវីដ១៩ ពេលមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន

ភ្នំពេញ ៖ យោងតាមកាសែត Xinhua បានចេញផ្សាយដោយដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់កម្ពុជា ឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសវៀតណាម ឯកឧត្តម Bui Thanh Son បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅពេលមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។ សូមជម្រាបថា ឯកឧត្តម Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម អញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន ដែល គ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងប្រព្រឹត្តិទៅលើគន្លងផ្លូវជោគជ័យ។ លើសពីនេះ នៅក្នុងអនាគតដ៏ខ្លីអ្នកនឹងទទួលបានដំណឹងដ៏រីករាយសម្រាប់វិជ្ជាជីវៈរបស់ខ្លួន ឬលាភសំណាងទាក់ទងនឹងសម្ភារៈ។ ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ ដើម្បីទទួលបានលទ្ធផលល្អ សូមព្យាយាមចំណាយពេលបន្ថែម និងកែលម្អស្ថានភាពការងាររបស់អ្នក ហើយជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួន។ ក្រៅពីនេះ អ្នកទទួលបានអំណោយផលចំពោះលទ្ធភាពនៃការវាយតម្លៃដ៏ត្រឹមត្រូវ និងទាញការសន្និដ្ឋានសមស្រប។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរទៅជាប្រក្រតី ប៉ុន្តែសូមយកចិត្តទុកដាក់ចំពោះពត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារ និងរបររកស៊ីរបស់អ្នក។ អ្នកត្រូវរកមធ្យោបាយគ្រប់គ្រងស្ថានភាពនៅជុំវិញកិច្ចការរបស់អ្នក និងដាច់ខាតមិនត្រូវធ្វេសប្រហែសរងចាំពេលវេលានោះទេ។ ដោយសារ ភាពយឺតយ៉ាវអាចបណ្តាលឲ្យពិបាកក្នុងការកែប្រែស្ថានការណ៍ ឬមិនអាចបំពេញការងារឲ្យចប់ចុងចប់ដើម។ ក្រៅពីនេះសូមប្រយ័ត្នកំហុសដែលកើតឡើងជាមួយមនុស្សរួមក្រុមការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានភាពជោគជ័យធំពីការងារដែលបានដាក់ចេញកន្លងមក មិនត្រឹមតែប៉ុណ្ណោះឳកាសដែលអាចទទួលបានដំណែងមានភាពកំរិតខ្ពស់។ ចំពោះរាល់ពាក្យសំដី និងអាកប្បកិរិយារបស់អ្នកទទួលនឹងបានការយកចិត្តទុកដាក់ និងលើកសរសើរខ្លាំងណាស់ ដូចេ្នះចូរធ្វើយ៉ាងណាទាញផលចំណេញឲ្យបានអតិបរមា ឬចូរនិយាយការចំាបាច់ជាមួយថ្នាក់ដឹកនាំ។ ប៉ុន្តែអ្វីដែលអ្នកត្រូវចងចាំ គឺមិនត្រូវបោះបង់ការតស៊ូ និងការប្រកួតប្រជែងឡើយ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…
