-
រកឃើញប្រភេទអូមីក្រុង៥១២នាក់ (ករណីនាំចូល ១៦នាក់ និងសហគមន៍៤៩៦នាក់), ជាសះស្បើយ១៥៦នាក់ និងគ្មានអ្នកស្លាប់

-
លោកឧត្តមសេនីយ៍ឯក ឌួង ងៀប អគ្គលេខាធិការរងក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី១៤ កុម្ភៈ ២០២២

-
កម្រងវីដេអូអប់រំស្តីពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រៀបចំដោយក្រសួងបរិស្ថាន

១. កំពតស្អាត ផ្តើមពីយើងទាំងអស់គ្នាhttps://t.me/ams1minute/20292 ២. ដំណើរកំសាន្តដ៏សប្បាយរីករាយគឺដំណើរកំសាន្តដែលគ្មានសំណល់ប្លាស្ទិកhttps://t.me/ams1minute/20308 ៣. យើងត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកពីច្រើនមកតិចhttps://t.me/ams1minute/20407 ៤. សំណល់ប្លាស្ទិកជាបញ្ហាធំដែលបង្កផលប៉ះពាល់ធំដល់បរិស្ថានទាំងលើដី និងក្នុងទឹកhttps://t.me/ams1minute/20449 ៥. ភោជនីយដ្ឋានមួយកន្លែងចូលរួមកាត់បន្ថយបរិមាណប្លាស្ទិក ពិសេសលើការបញ្ជាទិញពីចំងាយ (វេចខ្ចប់)https://t.me/ams1minute/20482
-
ប្រធាន ស.ស.យ.ក ៖ គ្មានសង្គមជាតិណាមួយ ដែលល្អឥតខ្ចោះនោះឡើយ ប៉ុន្តែយើងត្រូវចេះឱ្យតម្លៃឱ្យបានស៊ីជម្រៅ និងត្រៀមខ្លួនសម្រាប់អ្វី ដែលត្រូវបន្តដំណើរទៅមុខទៀត

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា គ្មានសង្គមជាតិណាមួយ ដែលល្អឥតខ្ចោះនោះឡើយ ប៉ុន្តែយើងត្រូវចេះឱ្យតម្លៃឱ្យបានស៊ីជម្រៅ ត្រូវបណ្តុះស្មារតី “ស្នេហាជាតិ មោទកភាព និងក្តីសង្ឃឹមខ្ពស់ចំពោះអនាគតរួមគ្នា” ក្នុងនាមប្រជាជាតិមួយ និងត្រៀមខ្លួនសម្រាប់អ្វី ដែលត្រូវបន្តដំណើរទៅមុខទៀត។ នេះបើតាមសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ។
-
ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារចងក្រងឯកសារប្រវត្តិសាស្រ្តយុវជនគណបក្ស នៅវិមាន ៧មករា

នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ចាយ បូរិន សមាជិកអចិន្ត្រៃយ៍ និងជាប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការចងក្រងឯកសារប្រវត្តិសាស្ត្រយុវជនគណបក្សប្រជាជនកម្ពុជា ដែលបាន សិក្សាស្រាវជ្រាវចងក្រងឡើងដោយ ក្រុមចងក្រងឯកសារប្រវត្តិសាស្ត្រយុវជនគណបក្សនៃ ផ្នែកឃោសនាអប់រំ យុវជនគណបក្សថ្នាក់កណ្ដាល នៅវិមាន៧មករា។
-
ឯកឧត្តម រដ្ឋមន្រ្តី ការបរទេសសឹង្ហបុរី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅកម្ពុជា

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ប្រកបដោយលទ្ធផលយ៉ាងត្រចះត្រចង់។ វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោលើទឹកដីកូរ៉េរយៈពេល៣ថ្ងៃនេះ បានលើកស្ទួយ និងផ្សព្វផ្សាយនូវតម្លៃសន្តិភាពទៅកាន់ពិភពលោក ហើយពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ដែលសម្តេចតេជោបានគឺជាកិត្តិយស និងមោទនភាពនៃកម្ពុជាទាំងមូល និងពិតជាសក្តិសមសម្រាប់មេដឹកនាំដែលហ៊ានយកជីវិតធ្វើដើមទុន ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិ។ សូមអានលទ្ធផលលម្អិត https://t.me/ams1minute/20516 ១៣ កុម្ភៈ ២០២២
-
សម្តេចតេជោ ហ៊ុន សែន ក្លាយជានិមិត្តរូបសន្តិភាពសម្រាប់ពិភពលោក

-
រដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ និងប្រតិភូបានចុះពិនិត្យពីស្ថានភាពដំរីខាវ៉ាន់ ដែលគេស្គាល់ថាជាដំរីដ៏ឯកោបំផុតនៅលើលោក

ខាវ៉ាន់ ទទួលបានជម្រកថ្មីក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៃខេត្តឧត្តរមានជ័យ។ កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិត និងក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ ចាប់តាំងពីការមកដល់របស់ដំរីខាវ៉ាន់ កាលពីថ្ងៃទី៣០ វិច្ឆិកា ២០២០។ ជាង១ឆ្នាំក្រោយពីបានមកនៅជម្រកថ្មី ខាវ៉ាន់មានសុខភាពល្អ និងមានអារម្មណ៍ល្អប្រសើរ។ ១៣ កុម្ភៈ ២០២២ 📷 MoE
-
ប្រជាជនរាប់ពាន់នាក់បានដង្ហែរក្បួនឆ្លងកាត់ទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន ជាមួយផ្ទាំងបដា និងពាក្យស្លោកថា “ប្រជាជនអ៊ុយក្រែននឹងតស៊ូ តតាំង”

ប្រជាជនរាប់ពាន់នាក់បានដង្ហែរក្បួនឆ្លងកាត់ទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន ជាមួយផ្ទាំងបដា និងពាក្យស្លោកថា “ប្រជាជនអ៊ុយក្រែននឹងតស៊ូ តតាំង”។ រដ្ឋាភិបាលអ៊ុយក្រែន បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនរួបរួមគ្នា និងរក្សាសណ្ដាប់ធ្នាប់ ដោយជៀសវាងការធ្វើសកម្មភាពណាដែលបំផ្លាញដល់ស្ថិរភាព សន្ដិភាព និងបង្កឱ្យមានភាពចលាចល។ ភាពតានតឹងនៅតែកើនឡើងជាលំដាប់ ទោះបីជាមានជំនួបតាមទូរសព្ទរវាងប្រធានាធិបតីអាមេរិក និងបារាំងជាមួយប្រធានាធិបតីរុស្ស៊ីហើយក៏ដោយ ខណៈប្រទេសមហាអំណាចកាន់តែច្រើន ចាប់ផ្ដើមជម្លៀសបុគ្គលិកការទូត និងគ្រួសារចេញពីអ៊ុយក្រែន ក៏ដូចជាអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ុយក្រែន។ ប្រភព៖ Reuters