-
ទីតាំងថ្មី ចរិតចាស់ 🙄

-
អំឡុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នារសៀលថ្ងៃទី១៤ កុម្ភៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa

-
ក្រុមហ៊ុន Coca-Cola ពិតជាកំពុងព្យាយាមផ្លាស់ប្ដូរពិភពលោកឱ្យឆ្ពោះទៅរកពិភពលោកដែលគ្មានកាកសំណល់ប្លាស្ទិក?

ក្នុងរយៈពេល១វិនាទី ប្លាស្ទិកចំនួន ១០តោនត្រូវបានផលិត ក្នុងនោះ ១០% ត្រូវបានចោលទៅក្នុងមហាសមុទ្រ។ អ្នកវិទ្យាសាស្ដ្រ ព្យាករណ៍ថា នៅឆ្នាំ២០៥០ នឹងមានប្លាស្ទិកច្រើនជាងត្រីនៅក្នុងមហាសមុទ្រទៅទៀត។ របាយការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន Coca-Cola ឆ្នាំ២០០៨ បានប្រកាសថា ក្រុមហ៊ុនសន្យានឹងកែច្នៃកាកសំណល់ដបប្លាស្ទិករបស់ខ្លួនឱ្យបាន ២៥%ត្រឹមឆ្នាំ ២០១៥។ ប៉ុន្ដែក្រុមហ៊ុននេះមិនដែលបានបង្ហាញទិន្នន័យថា ខ្លួនបានសម្រេចនូវគោលដៅនោះឡើយ។ កាកសំណល់ប្លាស្ទិកនៅតែបន្ដជាបញ្ហាដល់បរិស្ថានយ៉ាងខ្លាំង ដែលត្រូវការការចូលរួមពីបុគ្គលគ្រប់រូប ទាំងអ្នកផលិត និងអ្នកប្រើប្រាស់ ក្នុងការកែច្នៃ និងកាត់បន្ថយការប្រើប្រាស់។ 🎥 Java Discover
-
“ទៅជិះឡាន មកវិញជិះចាន” គឺជាពាក្យដែលគេតែងតែនិយាយនៅសម័យសង្រ្គាម ជាពិសេសសង្រ្គាមជាមួយទ័ពព្រៃខ្មែរក្រហម

ព្រៃគឺជាមូលដ្ឋានទ័ពលាក់ខ្លួនរបស់អតីតទ័ពព្រៃខ្មែរក្រហម ហើយក៏ជាសមរភូមិដ៏ក្តៅមួយ ប៉ុន្តែបច្ចុប្បន្ន ក្រោមម្លប់នៃសន្តិភាព ព្រៃដែលធ្លាប់ជាមូលដ្ឋានលាក់ខ្លួន និងតស៊ូរបស់ទ័ពព្រៃខ្មែរក្រម បានក្លាយជាទីកម្សាន្តបែបទេសចរណ៍ផ្សងព្រេងធម្មជាតិរបស់ទេសចរជាតិ និងអន្តរជាតិ។ ពីទីកន្លែងដែលប្រជុំគ្នារៀបផែនការប្រយុទ្ធ មកជាទីកន្លែងជួបជុំជាមួយគ្រួសារ មិត្តភ័ក្តិ បោះតង់ អាំងសាច់ ច្រៀងលេងកម្សាន្តដោយក្តីរីករាយ។ ព្រៃលែងជាទីគួរឱ្យភ័យខ្លាចទៀតហើយ ប៉ុន្តែបានក្លាយជាទីកន្លែងដែលនាំភាពស្រស់ស្រាយដល់អ្នកទេសចរជាមួយនឹងទេសភាពស្រស់បំព្រង លាយឡំនឹងសំឡេងសត្វយំដូចជាតន្ត្រីបំពេរអារម្មណ៍។ ប្រភព៖ សច្ចធម៌ប្រវត្ដិសាស្រ្ដ
-
មេទ័ពខ្លាទាំង៤ របស់ ល៉ីវ ប៉ី

-
របាយការណ៍នៅថ្ងៃទី១៤ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៤ករណី ឃាត់ខ្លួនជនសង្ស័យ៥នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ១៨៤ករណី ជាសះស្បើយ ២៣៦នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២៤ ១៣៩នាក់ អ្នកជាសះស្បើយ ១១៩ ១៩៦នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១៥ កុម្ភៈ ២០២២
-
រកឃើញប្រភេទអូមីក្រុង ១៨៤នាក់ (ករណីនាំចូល ៩នាក់ និងសហគមន៍ ១៧៥នាក់), ជាសះស្បើយ២៣៦នាក់ និងគ្មានអ្នកស្លាប់

-
អាស៊ាន អាចចាប់ផ្តើមពិភាក្សាលើផែនទីចង្អុលផ្លូវ និងពេលវេលាសម្រាប់ទីម័រឡេស្តេ ដើម្បីចូលជាសមាជិក នៅត្រីមាសទីមួយក្នុងឆ្នាំនេះ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសពីលទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងនឹងរៀបចំពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២ នាពេលខាងមុខនេះ។
-
ចប់ការប្រកួត ⚽️ 🇰🇭 កម្ពុជា ៦-០ ប្រ៊ុយណេ 🇧🇳

-
១៤ កុម្ភៈ ២០២១

១. រដ្ឋាភិបាលសម្រេចបន្ថែមមូលនិធិចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម – AMS Economy ២. ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កាណាដា មានការកើនឡើង ខណៈនៅឆ្នាំ២០២១ ការនាំទំនិញពីកម្ពុជាទៅកាណាដា ក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរីមានតម្លៃជាង ៩៥៤លានដុល្លារ – ខ្មែរថាមស៍ ៣. ពលរដ្ឋខ្មែរជាង ១,៣លាននាក់ បានទៅ ធ្វើការនៅក្រៅប្រទេស និងបានផ្ញើរប្រាក់មកផ្ទះជិត ៣ពាន់លានដុល្លារ ក្នុង១ឆ្នាំៗ – រស្មីកម្ពុជា ៤. វៀតណាម នឹងបញ្ចប់បម្រាមកូវីដ១៩រឹតត្បិតជើងហោះហើរអន្តរជាតិ ចាប់ពីពាក់កណ្តាលខែកុម្ភៈខាងមុខ – Reuters ៥. ទីក្រុង Kyiv បានស្នើសុំកិច្ចប្រជុំបន្ទាន់មួយជាមួយរុស្ស៊ី ដើម្បីពិភាក្សាអំពីការប្រមូលផ្តុំកងទ័ព និងសម្ភារៈយោធាដ៏ច្រើនរបស់ទីក្រុងម៉ូស្គូ នៅជិតអ៊ុយក្រែន និងនៅគ្រីមេ – Al Jazeera