-
២០២២ ឱកាសមាសបងប្អូន 😅

-
ស្តាប់នាងអប្សរាក្បាលត្រងោលរៀបចំផែនការទុច្ចរិត

-
ថ្មកំបោរនៅតាមបណ្តោយទន្លេមេគង្គលើ 🇰🇭

-
រុក្ខជាតិជាចំណែកមួយយ៉ាងធំជួយឱ្យយើងមានអារម្មណ៍ល្អ ជាទេសភាពធម្មជាតិត្រជាក់ភ្នែក ជាឱសថសំខាន់ និងអាចការពារនូវគ្រោះមហន្តរាយផ្សេងៗ

-
អភិបាលស្រុកល្វាឯម ថ្លែងថា ការប្រកួតបាល់ទាត់បុរស.នារី អាយុក្រោម១៨ឆ្នាំ រៀបចំ ដើម្បីបំផុសវិស័យកីឡាបាល់ទាត់នៅក្នុងស្រុក និងបញ្ជាសឲ្យយុវជនជៀសឆ្ងាញពីគ្រឿងញៀន

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់បុរស.នារី អាយុក្រោម១៨ ដែលរៀបចំគាំទ្រដោយរដ្ឋបាលស្រុកល្វាឯម ខេត្តកណ្តាល ដែលមានបាល់ទាត់បុរស១៣ក្រុម និងនារី៥ក្រុម ដំណើរការអស់រយៈពេល២៨ថ្ងៃបានបញ្ចប់ជាផ្លូវការហើយ ដោយក្រុមបាល់ទាត់បុរស ល្ខោនខោលវត្តស្វាយអណ្តែត ដណ្តើមបានពានជ័យលាភីលេខ១ និងផ្នែកនារី ក្រុមបាល់ទាត់ យុវជនវិសទ្យាល័យពោធិ៍រៀង ដណ្តើមបានពានជ័យលាភីចំណត់ថ្នាក់លេខ១។
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកខ្លាំងសម្រាប់ការធ្វើទំនាក់ទំនងក្នុងក្រៅ។ ប្រយ័ត្នរាល់មតិរិះគន់ ក៏បុព្វហេតុទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់អ្នកដទៃ។ ក្រៅពីនេះ រក្សាឲ្យបានពាក្យសំដី និងគំនិតយោបល់វិជ្ជមានជានិច្ច ពិសេសកុំបណ្តែតបណ្តោយខ្លួនឲ្យលង់ទៅក្នុងបញ្ហាដែលបានកន្លងផុតទៅហើយ។ ក្រៅពីនេះ សូមកុំខ្លាចក្នុងការទទួលយកការពិត ឬការណែនាំពីមនុស្សដែលនៅជុំវិញខ្លួន។ លើសពីនោះ សូមមានការអត់ធ្មត់ និងខិតខំបំពេញការងាររបស់ខ្លួនតែម្យ៉ាងគឺជាការល្អប្រសើរបំផុត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរការទៅដោយភាពម្ចាស់ការបានល្អណាស់ ប៉ុន្តែសូមគោរពតាមផែនការជានិច្ច។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពទាំងស្រុងដើម្បីផ្លាស់ប្តូរការងារដែលអ្នកមិនពេញចិត្ត។ អ្នកអាចផ្អាកអាជីព ឬធ្វើជាម្ចាស់លើសកម្មភាពថ្មីបានទាំងស្រុង។ ក្នុងនោះសូមប្រកាន់ខ្ជាប់ជំហានរបស់អ្នក ជាមួយពត៌មានពិតដែលអ្នកទទួលបាន។ ចំពោះបញ្ហាអសកម្មមួយចំនួនអាចនឹងកើតឡើងផងដែរ ដូច្នេះសូមធ្វើការដោះស្រាយឲ្យបានរួសរាន់ ដើម្បីកុំឲ្យជាកង្វល់ដល់ភាពរីកចម្រើន និងការសម្រេចចិត្តរបស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារលោកអ្នកថ្ងៃនេះទាមទារការខិតខំប្រឹងប្រែងខ្លាំងទាំងកំលាំងកាយចិត្ត។ សូមត្រៀមផែនការ និងដើរតាមផែនការដែលអ្នកបានរៀបចំទើបប្រសើរ។ ក្នុងនោះ ចូររៀនគ្រប់គ្រងពេលវេលា កុំខ្ជះខ្ជាយឲ្យសោះ ពិសេសការឈប់សម្រាកយូររវាងចន្លោះម៉ោងការងារ។ ចំពោះកិច្ចការមិនបាច់ គួរបោះចោលខ្លះ ចាប់យកតែការងារដែលលោកអ្នកទុកចិត្ត។ ប្រសិនបើអ្នកមានការសង្ស័យ ពិបាកក្នុងការសម្រេចចិត្ត សូមពិភាក្សានឹងមិត្តរួមការងារ។…
-
២១ មករា ២០២១

១. ១៩ថ្ងៃនៃខែមករា ឆ្នាំ២០២២ មន្ត្រីជំនាញរកឃើញស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈចំនួន ១០៣ទីតាំង មិនមានភាពអនុលោមផ្នែកគុណភាព បរិមាណ និងតម្លៃ – ភ្នំពេញបុស្តិ៍ ២. ខេត្ត កំពង់ធំ នឹង រៀបចំ ពិធីបុណ្យ ទន្លេ លើក ទី ៧ នៅដើម ខែ មីនា ក្រោយ ត្រូវ បាន លុបចោល អស់ ពីរ ឆ្នាំ ដោយសារ កូវីដ១ ៩ – ខ្មែរថាមស៍ ៣. ក្រសួង ការងារ បន្ត បើកប្រាក់ ឧបត្ថម្ភ ដល់ កម្មករ និយោជិត ជាង ១៤ ០០០ នាក់ នៅ រោងចក្រ សហគ្រាស ៨៤ ក្នុង វិស័យ…
-
សម្តេចតេជោ ហ៊ុន សែន ចេញសារពិសេសកែប្រែលក្ខខណ្ឌព្យាបាលអ្នកកើតមេរោគបំប្លែងថ្មី អូមីក្រុង

១. ជនបរទេសទាំងអស់ ដែលចូលមកកាន់កម្ពុជា ហើយវិជ្ជមានកូវីដ១៩ ក៏សុំអនុញ្ញាតឱ្យទៅព្យាបាលនៅតាមសណ្ឋាគារ ឬស្ថានទូត ឬកន្លែង ដែលពួកគាត់ជ្រើសរើស។ ២៖ ពលរដ្ឋខ្មែរមកពីបរទេស និងក្នុងស្រុក ដែលឆ្លងមេរោគអូមីក្រុង ក៏អនុញ្ញាតឱ្យទៅព្យាបាលនៅតាមផ្ទះ ឬទីកន្លែងសមរម្យ ដោយអនុវត្តនីតិវិធីបច្ចេកទេសសុខាភិបាល។ ៣៖ បើអ្នកជំងឺអូមីក្រុង ដែលជាជនបរទេស ឬខ្មែរ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងមន្ទីរពេទ្យ ចង់ចាកចេញពីមន្ទីរពេទ្យទៅព្យាបាលនៅតាមផ្ទះ ឬនៅតាមសណ្ឋាគារ ក៏សូមអនុញ្ញាតឱ្យចេញចាប់ពីយប់នេះតទៅ។ ២១ មករា ២០២២
-
ការប្រើប្រាស់សិទ្ធិបញ្ចេញមតិទាំងងងើល និងអនុវត្តសិទ្ធិសេរីភាពបែបអនាធិបតេយ្យ នាំឱ្យបាត់បង់ភាពថ្លៃថ្នូរ និងតម្លៃរបស់ខ្លួន

-
នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាបានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធស.ស.យ.ក. ខេត្តព្រះសីហនុ

ក្នុងពិធីនេះដែរ ក៏មានវត្តមានចូលរួមពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានស.ស.យ.ក ខេត្ត សមាជិក សមាជិកា គណៈកម្មកាធិការ