Category: នយោបាយ

  • សហព័ន្ធសន្តិភាពសកល ចេញសេចក្តីថ្លែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះលទ្ធផល នៃបេសកកម្មសន្តិភាពរបស់សម្តេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា

    សហព័ន្ធសន្តិភាពសកល ចេញសេចក្តីថ្លែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះលទ្ធផល នៃបេសកកម្មសន្តិភាពរបស់សម្តេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា

    លោកបណ្ឌិត ថូម៉ាស ជីវ៉ាល់ ប្រធានសហព័ន្ធសន្តិភាពសកល បានផ្ញើសារមួយ សម្តែង ការគាំទ្រ និងការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ចំពោះការដឹកនាំបេសកកម្មសន្តិភាពទៅកាន់ប្រទេសមីយ៉ាន់ម៉ា ប្រកប ដោយជោគជ័យ។

  • សហព័ន្ធសន្តិភាពសកល ចេញសេចក្តីថ្លែងការគាំទ្របេសកកម្មសន្តិភាពរបស់សម្តេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា

    សហព័ន្ធសន្តិភាពសកល ចេញសេចក្តីថ្លែងការគាំទ្របេសកកម្មសន្តិភាពរបស់សម្តេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា

    សហព័ន្ធសន្តិភាពសកល គាំទ្រពេញទំហឹងចំពោះលទ្ធផល និងការព្រមព្រៀងគ្នា រួមមាន៖ ១. ការព្រមព្រៀងរក្សាបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ២. ការព្រមព្រៀងអនុញ្ញាតឱ្យប្រេសិតពិសេសជួបជាមួយគ្រប់ភាគីជម្លោះ ៣. ការព្រមព្រៀងអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌

  • សារលិខិតសម្តេចតេជោ ហ៊ុន សែនផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ

    សារលិខិតសម្តេចតេជោ ហ៊ុន សែនផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ

    ១៤ មករា ២០២២

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាង និងភោគទ្រព្យថ្ងៃនេះហូរចូលផ្ទះរបស់អ្នកយ៉ាងពេញបរិបូរណ៍។ សម្រាប់ការងារក្នុងការិយាល័យក៏កំពុងទទួលបានការកត់សម្គាល់យ៉ាងវិជ្ជមានពីថ្នាក់លើ។ ក្នុងនោះសូមជ្រើសរើសការងារជាអាទិភាព ហើយតាំងបង្ហាញគម្រោង និងលទ្ធផលការងារដែលសម្រេចបាន។ សូមចងចាំថាអំណោយផលទាំងនេះមានស្ថេរភាពពេញមួយថ្ងៃ ប៉ុន្តែក្នុងពេលស្របគ្នាអ្នកគួរជៀសវាងការរិះគន់ជាដាច់ខាត។ ក្រៅពីនេះ​ សូមកុំបារម្ភនឹងកិច្ចការដែលបម្រុងធ្វើ ចាប់ផ្តើមថ្ងៃនេះនឹងទទួលបានផលជាទីគាប់ចិត្ត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីមានដំណើរការល្អប្រសើរខ្លាំងណាស់។ ចំពោះលោកអ្នកដែលបំពេញការងារជាមួយលិខិតស្នាមផ្សេងៗនឹងទទួលបានភាពរលូន នបើទោះបីជាក្នុងកាលទេសដែលអ្នកធ្លាប់មានការសង្ស័យក្តី។ អ្នកក៏អាចធ្វើទំនាក់ទំនងយ់ាងជិតស្និទ្ធជាមួយមនុស្សទូទៅបាន ពួកគេនឹងផ្តល់ជូនមកវិញនូវការយល់ដឹង និងជួយជ្រោមជ្រែងយ៉ាងពេញទំហឹង។ ផ្ទុយទៅវិញ លោកអ្នកអាចជួបនឹងដំណើរបេសកកម្មផ្លូវឆ្ងាយដែលហាក់មានស្ថានភាពពិបាក ដូច្នេះចូរប្រុងប្រយ័ត្នជាពិសេសចំពោះសុវត្ថិភាព។ ដោយឡែក ថ្ងៃនេះមានជោគល្អសម្រាប់ពិធីមង្គលនានា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន។ សូមលោកអ្នកកុំមានការព្រួយបារម្ភទុកជាមុន ពីព្រោះវានឹងធ្វើឲ្យអ្នកបាត់បង់ការសម្រេចចិត្តដ៏ត្រឹមត្រូវ។ នៅរវាងពេលព្រឹកភាពស្មុគ្រស្មាញខ្លះអាចនឹងកើតឡើង ដូច្នេះវាអាស្រ័យលើអ្នកតើត្រូវសម្របបែបណា។ សូមចងចាំថា ពេលវេលាថ្ងៃនេះមិនសមស្របសម្រាប់ការចរចាច្រើន ដូច្នេះគួរកំណត់ដែននៃទំនាក់ទំនង ដើម្បីបញ្ចៀសភាពអសកម្មទាំងនោះ។ សម្រាប់ទំនាក់ទំនង ត្រូវការភាពច្បាស់លាស់ខ្លាំង បើមិនដូច្នេះកំហុសអាចបង្ករជារឿងបាន។ ប៉ុន្តែបើទោះបីជាលោកអ្នកកំពុងឈរនៅចំណុចកណ្តាលក៏ដោយ អ្នកនៅតែមានលទ្ធភាពទទួលបានផលប្រសើរពីការងារ។…

  • អប្សរាព្រឹកនេះ ១៤ មករា ២០២២

    អប្សរាព្រឹកនេះ ១៤ មករា ២០២២

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V1    សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកព័ត៌មាន​ផ្សព្វផ្សាយ ជោគជ័យ និងសមិទ្ធិផលកម្ពុជា ទៅដល់ពិភពលោក។ ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើបណ្ដាស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានទាំងឡាយ ចូលរួមផ្សព្វផ្សាយ ជោគជ័យ និងសមិទ្ធិផលរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់ពិភពលោក ជាពិសេស ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើដូចនេះ ក្នុងឱកាស សម្តេចតេជោ ផ្ញើសារលិខិតជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវា នៃពិធីជួបជុំ រវាងប្រមុខរាជរដ្ឋាភិបាល​​កម្ពុជា និងអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ថ្ងៃទី១៤ ខែមករា ២០២២។…ឃ្លី​ប… L1    បេសកជនពិសេសថ្មី របស់អង្គការសហប្រជាជាតិ ប្ដេជ្ញាធ្វើការជាមួយកម្ពុជា ដែលជាប្រធានអាស៊ាន ដើម្បីរួមចំណែកដោះស្រាយ បញ្ហាវិបត្តិ នៅមីយ៉ាន់ម៉ា ៕ …ឃ្លីប… (រូបភាព លឹមហួត, ពិសិដ្ឋ + អត្ថបទ អាន កាត់ត វណ្ណលុក) C3    ក្រសួងវប្បធម៌បានបញ្ជាក់ថា…

  • សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកព័ត៌មាន​ផ្សព្វផ្សាយ ជោគជ័យ និងសមិទ្ធិផលកម្ពុជា ទៅដល់ពិភពលោក

    សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកព័ត៌មាន​ផ្សព្វផ្សាយ ជោគជ័យ និងសមិទ្ធិផលកម្ពុជា ទៅដល់ពិភពលោក

    អ្នកព័ត៌មាន​ធ្វើជាស្ពានចម្លង រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ

  • សម្ព័ន្ធសកលនៃអង្គការត្រួតពិនិត្យការពិត និយាយថាវេទិកា YouTube គឺជាបណ្តាញដ៏ធំនៃព័ត៌មានមិនពិត និងព័ត៌មានប្រឌិតតាមអ៊ីនធឺណិតនៅទូទាំងពិភពលោក

    សម្ព័ន្ធសកលនៃអង្គការត្រួតពិនិត្យការពិត និយាយថាវេទិកា YouTube គឺជាបណ្តាញដ៏ធំនៃព័ត៌មានមិនពិត និងព័ត៌មានប្រឌិតតាមអ៊ីនធឺណិតនៅទូទាំងពិភពលោក

    សម្ព័ន្ធសកលនៃអង្គការត្រួតពិនិត្យការពិត និយាយថាវេទិកា YouTube គឺជាបណ្តាញដ៏ធំនៃព័ត៌មានមិនពិត និងព័ត៌មានប្រឌិតតាមអ៊ីនធឺណិតនៅទូទាំងពិភពលោក ហើយពុំមានដំណើរការគ្រប់គ្រាន់ ដើម្បីដោះស្រាយការរីករាលដាលនៃព័ត៌មានមិនពិតនៅលើវេទិកានេះទេ។ យោងលិខិតចុះហត្ថលេខាដោយស្ថាប័នជាង៨០ រួមទាំងក្រុមហ៊ុន Full Fact របស់អង់គ្លេស និងកម្មវិធីត្រួតពិនិត្យការពិតរបស់កាសែត Washington Post Youtube កំពុងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបង្ហោះព័ត៌មានមិនពិត។ ជាក់ស្ដែង ក្រុម Doctors for the Truth ផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺកូវីដ១៩ និងវីដេអូ ដែលគាំទ្រការចោទប្រកាន់ថាមានការក្លែងបន្លំអំឡុងពេលបោះឆ្នោតប្រធានាធិបតីអាមេរិក។ ក្រុមអ្នកស៊ើបអង្កេត បានអំពាវនាវឱ្យក្រុមហ៊ុន YouTube ផ្លាស់ប្ដូរក្បួនណែនាំមាតិការបស់ខ្លួន ដើម្បីធានាថាវាមិនផ្សព្វផ្សាយព័ត៌មានមិនពិតដល់អ្នកប្រើប្រាស់ឬណែនាំមាតិកាមកពីបណ្តាញដែលមិនគួរឱ្យទុកចិត្ត ដែលធ្វើឱ្យវេទិការបស់ខ្លួនក្លាយជាអាវុធរបស់តួអង្គដែលមិនសមហេតុផល ដើម្បីកេងប្រវ័ញ្ចអ្នកដទៃ។ ប្រភព៖ The Guardian

  • នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃទី១២ ធ្នូ បានសារភាពថា រូបលោកបានចូលរួមពិធីជប់លៀងនៅសួនច្បារសម្រាប់ជប់លៀងនៅឯ Downing Street កាលពីខែឧសភា ២០២០

    នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃទី១២ ធ្នូ បានសារភាពថា រូបលោកបានចូលរួមពិធីជប់លៀងនៅសួនច្បារសម្រាប់ជប់លៀងនៅឯ Downing Street កាលពីខែឧសភា ២០២០

    នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃទី១២ ធ្នូ បានសារភាពថា រូបលោកបានចូលរួមពិធីជប់លៀងនៅសួនច្បារសម្រាប់ជប់លៀងនៅឯ Downing Street កាលពីខែឧសភា ២០២០ ដោយអះអាងថា លោកមិនបានដឹងថាជាកម្មវិធីជប់លៀងឡើយ។ លោក Keir Starmer មេដឹកនាំគណបក្សការងារប្រឆាំងបានចោទប្រកាន់ លោក Johnson ថា បានបោកបញ្ឆោតប្រជាជនអង់គ្លេស និងអំពាវនាវឱ្យលោកលុបលាងកំហុស ដោយលាលែងពីតំណែង។ អំណះអំណាងការពារខ្លួនរបស់ លោក Johnson ដែលមិនបានដឹងថានោះគឺជាពិធីជប់លៀង គឺជារឿងគួរឱ្យអស់សំណើច ដែលទង្វើនេះជាការប្រមាថដល់សាធារណជនអង់គ្លេសយ៉ាងខ្លាំង។ ប្រភព៖ New York Times

  • ១៣ មករា ២០២១

    ១៣ មករា ២០២១

    ១. ទីផ្សារសត្វជ្រូក នឹងប្រឈមបញ្ហាខ្វះខាតដើមខែកុម្ភៈ ស្របពេលតម្លៃវិញក៏កាន់តែកើនឡើងខ្ពស់ – RFI ២. ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌកើតមានឡើងជាង ៣០០លើក ថយចុះជាងពាក់កណ្តាល ឯគ្រោះថ្នាក់ចរាចរណ៍ ថយចុះជាង៥០០ករណី – រស្មីកម្ពុជា ៣. ការបោះ បង្គោលព្រំ ជុំវិញ បឹង ទន្លេសាប បាន ជាង ៦៥% ខណៈ ខេត្តពោធិ៍សាត់ សម្រេច ជា ស្ថាពរ ខណៈផ្ទៃដីដែលត្រូវបោះបង្គោលព្រំមានជាង ៦៤ម៉ឺនហិកតា – ភ្នំពេញបុស្តិ៍ ៤. យោធាកូរ៉េខាងត្បូងមានសមត្ថភាពចាប់សញ្ញា និងស្ទាក់បាញ់ទម្លាក់មីស៉ីលលឿនជាងសំឡេងរបស់កូរ៉េខាងជើង – Yonhap ៥. WHO៖ មេរោគកូវីដ១៩បំប្លែងថ្មី Omicron មិនបង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ដូច ឬខ្លាំងជាង Delta នោះទេ តែវានៅតែអាចបង្កគ្រោះថ្នាក់ដល់អ្នកមិនទាន់ចាក់វ៉ាក់សាំងបង្ការ – Reuters

  • អាជ្ញាធរអាកាសចរស៊ីវិលអាមេរិក បានរិះគន់ចិនពាក់ព័ន្ធនឹងការផ្អាកជើងហោះហើរ ពីអាមេរិកទៅកាន់ចិន ហើយថែមទាំងព្រមានថា ខ្លួននឹងចាត់វិធានការសមស្រប

    អាជ្ញាធរអាកាសចរស៊ីវិលអាមេរិក បានរិះគន់ចិនពាក់ព័ន្ធនឹងការផ្អាកជើងហោះហើរ ពីអាមេរិកទៅកាន់ចិន ហើយថែមទាំងព្រមានថា ខ្លួននឹងចាត់វិធានការសមស្រប

    អ្នកនាំពាក្យក្រសួងដឹកជញ្ជូនអាមេរិកបាននិយាយថា៖ “ទង្វើរបស់ចិនគ្មានភាពទៀងទាត់ប្រាកដប្រជាជាមួយនឹងកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសរវាងអាមេរិក និងចិន។” យ៉ាងណាមិញ ស្ថានទូតចិនប្រចាំនៅអាមេរិកមិនទាន់ឆ្លើយតបពាក់ព័ន្ធនឹងករណីនេះឡើយ។ ចាប់ពីខែធ្នូមក ចិនបានធ្វើការផ្អាកជើងហោះហើរពីអាមេរិក មកកាន់ប្រទេសខ្លួន ដោយយោងលើការព្រួយបារម្ភពីការរីករាលដាលនៃជំងឺកូវីដ១៩ វ៉ារ្យង់អូមីក្រុងមកកាន់ប្រទេសខ្លួន។ ប្រភព៖ Reuters