-
ផ្ញើរគ្រឿងញៀនតាមក្រុមហ៊ុន វីរៈប៊ុនថាំ ប៉ូលិសចាប់ខ្លួនប្រុសស្រី ២នាក់ជាអ្នកបញ្ជាទិញ និងម្ចាស់បញ្ញើ

-
ករណីឆ្លងកូវីដនៅចិនហក់ឡើងខ្លាំង ខណៈចិនត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក

-
សិស្សម្នាក់ឆ្លង«អូមីក្រុងក្នុងចំណោមគ្រូនិង សិស្ស ៩នាក់ វិជ្ជមានកូវីដ-១៩ នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី១

-
វត្ថុបុរាណខ្មែរចំនួន២៨រូបនៅអាមេរិកនឹងត្រូវបញ្ជូនមកកម្ពុជាវិញក្រោយដំណើរការតុលាការ បញ្ចប់

-
បិទផ្សាយបញ្ជីបោះឆ្នោតដំបូង៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបានបណ្តឹង២៦

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹថា គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ទូទាំងប្រទេស បានទទួលពាក្យបណ្តឹងសរុបចំនួន២៦បណ្តឹង ដែលសុទ្ធសឹងតែជាពាក្យបណ្ដឹងតវ៉ា ដោយឡែកនៅថ្នាក់ គ.ជ.ប និងនៅថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ពុំទាន់ទទួលបានពាក្យបណ្ដឹងណាមួយឡើយ។
-
Hideo Yamada កុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុងអូសាកាប្រទេសជប៉ុន ប្រកាសគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាពេលអនាគត

-
លទ្ធផលជំនួបរវាងសម្តេចតេជោ ជាមួយប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការភូមា លោកស្រី Noeleen Hayzer

Noeleen អបអរសាទរសម្ដេចតេជោដែលទទួលតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។ អង្គការសហប្រជាជាតិបានមើលឃើញថា សម្តេចតេជោ ក្នុងនាមប្រធានអាស៊ាន ដើរតួនាទីសំខាន់ក្នុងកិច្ចការអន្តរជាតិ ហើយលោកស្រីរំពឹងថាអាចសហការគ្នាដើម្បីចូលរួមចំណែកដោះស្រាយបញ្ហានៅភូមា។ សម្ដេចតេជោលើកឡើងថាដំណើរទស្សនកិច្ចការងាររបស់សម្ដេចទៅភូមា គឺស្របទៅតាមធម្មនុញ្ញអាស៊ាន និងចំណុចឯកភាពទាំង៥ ដើម្បីបញ្ចប់ហិង្សា និងផ្ដល់ជំនួយមនុស្សធម៌ដល់ភូមាដែលត្រូវការចាំបាច់នៅក្នុងគ្រានេះ។ សម្ដេចតេជោស្នើ Noeleen Hayzer ឱ្យធ្វើការងារផ្ទាល់ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ១៣ មករា ២០២២
-
របាយការណ៍នៅថ្ងៃទី១២ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៤. កូវីដ ៣៤ករណី ជាសះស្បើយ ១៤នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៧១៨នាក់ អ្នកជាសះស្បើយ ១១៧ ០៥៧នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១៣ មករា ២០២២
-
យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ៩នាក់ផ្សេងទៀតរងរបួស ក្នុងករណីបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង Mogadishu

យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ៩នាក់ផ្សេងទៀតរងរបួស ក្នុងករណីបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង Mogadishu ប្រទេសសូម៉ាលី 🇸🇴 កាលពីថ្ងៃពុធ។ ក្រុមជ្រុលនិយម al-Shabab ដែលមានទំនាក់ទំនងនឹងក្រុម al-Qaida បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះ ហើយបាននិយាយថា គោលដៅរបស់ខ្លួនគឺ “មន្ត្រីស្បែកស”។ ប្រភព៖ CGTN
-
កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងរង្វង់ ៣% នៅឆ្នាំ២០២១ ធៀបនឹង -៣,១% ឆ្នាំ២០២០

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ មានភាពល្អជាងឆ្នាំ២០២០ ដែលគាំទ្រដោយការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកដែលបានជួយជំរុញការនាំចេញ គួបផ្សំនិងវិធានការគាំទ្រសេដ្ឋកិច្ច វិធានការគ្រប់គ្រងជំងឺឆ្លងក្នុងសហគមន៍ និងការសម្រេចចាក់វ៉ាក់សាំងដល់ប្រជាជនបានប្រមាណ ៩០% នៃប្រជាជនសរុប ដែលបានបើកឱ្យសកម្មភាពសេដ្ឋកិច្ចដំណើរការឡើងវិញជាលំដាប់។ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងរង្វង់ ៣% នៅឆ្នាំ២០២១ ធៀបនឹង -៣,១% ឆ្នាំ២០២០។ អត្រាអតិផរណា ២,៩% ដែលជាកម្រិតទាប អាចគ្រប់គ្រងបាន។ អត្រាប្តូរប្រាក់ទីផ្សារមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក។ ប្រភព៖ ធនាគារជាតិនៃកម្ពុជា