-
កម្ពុជារកឃើញមេរោគអូមីក្រុង ឆ្លងក្នុងសហគមន៍ ១ករណីលើបុរសជនជាតិខ្មែរម្នាក់ អាយុ ២៣ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-
ពានរង្វាន់ យុវជន ៧មករា លើកទី១ ឆ្នាំ២០២២ បានទាក់ទាញយុវជនជាច្រើនឱ្យចូលរួមលេងកីឡា និងបំផុសស្មារតីស្រឡាញ់បរិស្ថាន និងមានទម្លាប់រស់នៅថ្មី

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត រៀបចំកម្មវិធីប្រកួតបាល់ទាត់ «ពានរង្វាន់យុវជន ៧មករា លើកទី១ ឆ្នាំ២០២២» ស្ថិតក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាកីឡាករកិត្តិយសក្លិបបាល់ទាត់បឹងកេតលោកជំទាវ តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងលោកស្រី ពុធ ធីតា ប្រធានក្លិបកីឡាបាល់ទាត់បឹងកេត។ កម្មវិធីនេះ ជាផ្នែកមួយចូលរួមចំណែលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា បណ្តុះស្មារតីកូនល្អ សិស្សល្អ មិត្តល្អ កីឡាកគំរូ ពលរដ្ឋល្អ និងស្រឡាញ់សុខភាពដោយឈរលើស្មារតីនៃការរឹតចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ ការយោគយល់ ការអធ្យាស្រ័យ ចៀសឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តសកម្មភាពអបាយមុខផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សារៀនសូត្រ។ ព្រឹត្តិការណ៍នេះក៏បានបំផុសស្មារតីនៃការរស់នៅតាមគន្លងជីវិតនៃការរស់នៅតាមរបៀបថ្មី ដោយត្រូវមានទម្លាប់រស់នៅស្អាត ហូបស្អាត រស់នៅស្អាត អនាម័យល្អ ស្រឡាញ់បរិស្ថាន ថែរក្សាជីវៈចម្រុះ និងចូលរួមក្នុងសាលារៀនស្អាត ភូមិឋានស្អាត និងជីវិតរីករាយ តាមរយៈជំរុញកីឡាក និងអ្នកចូលរួមសម្អាតបរិស្ថាន ធ្វើអនាម័យ ការយល់ដឹងពីការកាត់បន្ថយសំណល់រឹង ប្លាស្ទិក និងដាំកូនឈើ។
-
តើការសម្រេចចិត្តរបស់លោក ហ៊ុន សែន ទៅមីយ៉ានម៉ានៅពេលនេះជាពរជ័យ ឬជាបណ្តាសា?

យោងសេចក្តីប្រកាសរួម ចេញផ្សាយកាលពីយប់ថ្ងៃទី៧ មករា ២០២២ លោក មីន អោង ឡាំង បានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់រហូតដល់ចុងឆ្នាំ២០២២។ លោកក៏បានធានាថានឹងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីឱ្យបានជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់។ លទ្ធផលដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចដំបូង និងរយៈពេលខ្លីរបស់លោក ហ៊ុន សែន នៅមីយ៉ាន់ម៉ា “ពិតជាកូនសោមាសបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ាយ៉ាងពិតប្រាកដ”។ ដូច្នេះ យើងអាចនិយាយបានថា ទស្សនកិច្ចរបស់លោកពិតជាមានសារៈសំខាន់ណាស់សម្រាប់បរិបទតំបន់ និងពិភពលោកទាំងមូល។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាគឺដើម្បីភាពសុខដុមរមនារបស់មីយ៉ានម៉ា និងអាស៊ានតែប៉ុណ្ណោះ។ ✍🏽-អ្នកនយោបាយតុកាហ្វេ
-
អ្នកដែលទទួលផល និងផ្លែផ្កាពីដំណេីរទស្សនកិច្ចរបស់សម្តេចតេជោ គឺប្រជាជនមីយ៉ាន់ម៉ា!

មិត្តភ័ក្ត្រម្នាក់ដែលធ្លាប់ធ្វេីការនៅប្រទេសមីយ៉ាន់ម៉ា រយៈពេលជាង ៧ឆ្នាំ ជាអតីតប្រធានសមាគមធុរកិច្ចកម្ពុជានៅមីយ៉ាន់ម៉ា និងឆ្លងកាត់ការប្រែប្រួលស្ថានភាពនយោបាយយ៉ាងច្រេីននៅទីនោះ បាន បង្ហាញទស្សនៈផ្ទាល់ខ្លួន ចំពោះលទ្ធផលនៃដំណេីរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ថាជាជំហានវិជ្ជមានមួយដែលមិនអាចប្រកែកបាន។ សូមអានលម្អិត៖ https://www.facebook.com/109417220955491/posts/391940186036525/?d=n
-
សន្តិភាព និងការបង្រួបបង្រួមអាស៊ាន ជាកត្តាចាំបាច់ សម្រាប់ប្រទេសក្នុងតំបន់ និងមនុស្សជាតិ

-
ការបំពេញទស្សនកិច្ចរបស់មេដឹកនាំកម្ពុជានៅមីយ៉ាន់ម៉ាគឺរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សា និងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់

ការបំពេញទស្សនកិច្ចរបស់មេដឹកនាំកម្ពុជានៅមីយ៉ាន់ម៉ាគឺរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សា និងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់ និងផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។ អាស៊ាន និងដៃគូត្រូវធ្វើយ៉ាងណាដើម្បីឱ្យបទឈប់បាញ់ និងការផ្តល់ជំនួយត្រុូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ អ្នកដែលប្រឆាំងបទឈប់បាញ់មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យ និងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ១៩។ ✍🏽 SPM
-
៧ មករា ស្មារតីនៃការរួបរួមជាតិ

៧ មករា ២០២២ គឺជាខួបលើកទី៤៣ នៃថ្ងៃបិទបញ្ចប់របបខ្មៅងងឹត ដែលបានសម្លាប់ប្រជាជនកម្ពុជាជាង៣លាននាក់។ ជនរួមជាតិខ្មែរគ្រប់មជ្ឈដ្ឋានដឹងគុណជានិច្ចនូវស្មារតី ៧ មករា ដែលបានបើកច្រកទៅរកការឯកភាពផ្ទៃក្នុងទាំងស្រុង និងសន្តិភាពពេញលេញដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ៧ មករា ២០២២ ក៏បានបង្កើតនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ថ្មីមួយទៀតគឺ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខអាស៊ាន បានទៅបំពេញទស្សនកិច្ចនៅប្រទេសភូមា។ ជាលទ្ធផល រដ្ឋាភិបាលភូមាបានប្រកាសបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់រហូតដល់ចុងឆ្នាំ២០២២ និងអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាពីគ្រប់ភាគីពាក់ព័ន្ធ។ នេះជាការបើកច្រកឈានទៅរកការបង្រួបបង្រួមជាតិភូមាតាមលំនាំស្មារតីបង្រួបបង្រួមជាតិ ៧ មករា និងនយោបាយឈ្នះ-ឈ្នះ ចែករំលែកដោយសម្តេចតេជោ។ សរុបមក ស្មារតី ៧ មករា បានបើកច្រកឱ្យកម្ពុជាមានឯកភាពផ្ទៃក្នុងទាំងស្រុង និងសន្តិភាពពេញលេញ ហើយស្មារតី ៧ មករា ក៏បានជួយបើកផ្លូវជូនមេដឹកនាំភូមាគ្រប់ភាគីចូលមកកាន់តុសន្ទនាស្វែងរកការឯកភាពជាតិ ការអភិវឌ្ឍក្នុងប្រទេស និងសុខសន្តិភាពក្នុងតំបន់។ ✍🏽-អត្ថកវី
-
វីដេអូ៖ សន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា

-
របាយការណ៍នៅថ្ងៃទី៧ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ៣៤នាក់។ ៤. កូវីដ ២៧ករណី ជាសះស្បើយ ១២នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៥៩១នាក់ អ្នកជាសះស្បើយ ១១៧ ០០៣នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៨ មករា ២០២២
-
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជន ៧មករា ឆ្នាំ ២០២២ បានបញ្ចប់ដោយជោគជ័យ
