-
ក្នុងឱកាសអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ក្រុមការងារគណបក្សប្រជាជនចុះជួយឃុំភ្នំសំពៅខេត្តបាត់ដំបងបន្តបើកការដ្ឋានសាងសង់អភិវឌ្ឍផ្លូវក្នុងឃុំក្រោយស្ថានភាពជំងឺកូវីដមានការថមថយ

-
សម្ដេច ហេង សំរិន អបអរសាទរខួបលើកទី៤៣ ថ្ងៃជ័យជម្នះ៧មករានិងសូមឲ្យស្មារតីថ្ងៃរំដោះ ជាតិនេះ ស្ថិតក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប

-
អ្នកវិនិយោគទន់កូរ៉េស្វែងយល់ពីស្ថានភាពកម្ពុជាដើម្បីដាក់ទន់វិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថល

-
កម្ពុជាឆ្លងអូមីក្រុង១១ករណីថ្ងៃនេះតួលេខឆ្លងវីរុសកូវីដ១៩ថ្ងៃនេះបានកើនឡើងដែលសុទ្ធតែជារីរុសបំប្លែងថ្មីអូមីក្រុង នាំចូលមកពីក្រៅប្រទេស

-
មន្ទីរពេទ្យតេជោសែនកោះធំតម្លៃប្រមាណ១០លានដុល្លារនឹងលេចរូបរាងឡើងនៅឆ្នាំក្រោយ

-
ប្រជាជនភូមាជាទីរាប់អាន!

កម្ពុជាបានយល់យ៉ាងច្បាស់ពីការលំបាករបស់ប្រទេសភូមានៅពេលនេះ ព្រោះប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ទុក្ខលំបាកស្រដៀងគ្នានេះកាលពីមុនដែរ ហើយក្នុងសមានចិត្តជាមិត្តម្នាក់ កម្ពុជាពិតជាមិនចង់ឃើញប្រជាជនភូមាពើបប្រទះនឹងការឈឺចាប់ដូចយើងពីអតីតកាលឡើយ។ ជាការពិត អ្វីដែលកម្ពុជាបានឆ្លងកាត់គឺជាការបែកបាក់របស់ជាតិសាសន៍មួយ ដែលបណ្តាលមកពីមូលហេតុជាច្រើន ក៏ប៉ុន្តែមូលហេតុចម្បងមួយគឺក្រឡាអុកភូមិសាស្រ្តនយោបាយរបស់ប្រទេសធំៗ ដើម្បីប្រជែងឥទ្ធិពលរបស់ខ្លួនលើបណ្តាប្រទេសតូចៗ។ សូមប្រជាជនភូមាគ្រប់ភាគីបើក ចិត្តឱ្យទូលាយហើយទទួលស្តាប់ការចែករំលែកបទពិសោធន៍ស្វែងរកដំណោះស្រាយពីពួកយើង ព្រោះថាកម្ពុជាមិនបានទទួលផលប្រយោជន៍នយោបាយអ្វីពីអ្នកសោះឡើយ ក្រៅតែពីចង់ឃើញសន្តិភាពនៅក្នុងប្រទេសរបស់អ្នក។ កម្ពុជាចង់ឃើញភូមាត្រលប់មកប្រក្រតីភាពវិញ ហើយយើងរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។ ✍🏽-សុគតិ
-
“ការដឹងគុណប្រទេសជាមិត្តដែលបានចូលរួមវិភាគទានដ៏ធំធេងដល់របត់ប្រវត្តិសាស្ត្រ”

-
“ក្រដាសប្រាក់ ៣០ ០០០រៀល និងសមិទ្ធិផលជាប្រវត្តិសាស្ត្រ”

-
របាយការណ៍នៅថ្ងៃទី៦ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១០ ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់។ ៤. កូវីដ ១១ករណី ជាសះស្បើយ ៩នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៥៦៤នាក់ អ្នកជាសះស្បើយ ១១៦ ៩៩១នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៧ មករា ២០២២
-
ការប្រកួតបាល់ទាត់៧មករា រៀបចំ ដើម្បីជាការរំលឹកដឹងគុណ ថ្ងៃ៧មករា និងលើកកម្ពស់សុខមាលភាព

ឯ ឧ ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបលសមាគមន៍រាជសីហ៍ បានថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់ពិធីបើកការប្រកួតបាល់ទាត់ ដើម្បីអបអរសាទរខួបទិវាជ័យជំនះមករា ឆ្នាំ១៩៧៩- ២០២២ នាព្រឹកថ្ងៃទី៧ ខែមករា នៅក្នុងវិទ្យាល័យច្បារអំពៅថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ រៀបចំឡើងក្នុងគោលបំណង៣ធំៗ គឺ ទី១ អបអរសាទរទិវាជ័យជំនះ៧មករា ដែលជាថ្ងៃផ្តល់កំនើតទី២ ជូនប្រជាពលរដ្ឋកម្ពុជារួចផុតពីបនប្រល័យពូជសាសន៍ប៉ុលពត ទី២ ចង់បង្ហាញអំពីចំណងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងសមាគមន៍រាជសីហ៍ និងទី៣ បំផុសការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋតាមរយៈការលេងកីឡា