-
លោកហ៊ុនម៉ានីបានថ្លែងនៅថ្ងៃទី៧មករាឆ្នាំ ២០២២ថាខណៈដែលប្រជាជាតិទាំងមូលកំពុងប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (ថ្ងៃ០៧មករាយើងក៏មិនទាន់ទៅណាឆ្ងាយពីពិធីបុណ្យចូលឆ្នាំសកលដែលយើងនៅអាចធ្វើការប្តេជ្ញាចិត្តឆ្នាំថ្មីរបស់យើងបាន

-
លោកហ៊ុនម៉ានីបានថ្លែងនៅថ្ងៃទី៧មករាឆ្នាំ ២០២២ថាខណៈដែលប្រជាជាតិទាំងមូលកំពុងប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (ថ្ងៃ០៧មករាយើងក៏មិនទាន់ទៅណាឆ្ងាយពីពិធីបុណ្យចូលឆ្នាំសកលដែលយើងនៅអាចធ្វើការប្តេជ្ញាចិត្តឆ្នាំថ្មីរបស់យើងបាន
-
រដូវធ្វើបហុកផ្អកនឹងចាប់ផ្តើមត្រូវក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២

-
ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន ថ្លែងថា ការប្រកួតបាល់ទាត់ពាន ៧មករា តេជោសន្តិភាព រដូវកាលទី៦ ឆ្នាំ២០២២រៀបចំឡើង ដើម្បីលើកកម្ពស់ស្មារតី៧មករា

ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រធានប្រតិបត្តសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានថ្លែងប្រាប់ទូរទស្សន៍អប្សរា នាល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ថា ការប្រកួតបាល់ទាត់ពានរង្វាន់ ៧មករា តេជោសន្តិភាព រដូវកាលទី៦ ដែលរៀបចំដោយ យុវជនស្រលាញ់សន្តិភាព មានគោលបំណងប្រមូលកីឡាករវ័យចាស់ និងកីឡាករអតីតបាល់ទាត់អាជីពដែលចូលនិវត្តន៍មកជួបជុំគ្នាប្រកួត ដើម្បីសាមគ្គីភាព មិត្តភាព ពិសេសដើម្បីលើកកម្ពស់ស្មារតី ៧មករា ឆ្នាំ១៩៧៩ ដែលជាមាតាទី២ នៃប្រជាជាតិខ្មែរ ដែលជាថ្ងៃប្រវត្តិសាស្រ្ត បានរំដោះប្រជាជនកម្ពុជារួចផុតពីទុក្ខវេទនាពីរបបបនប្រល័យពូជសាសន៍ប៉ុលពត
-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងក្នុងនាមប្រធានអាស៊ាន បានទៅដល់ទីក្រុងណៃពិដោដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ

-
អាមេរិករកឃើញករណីឆ្លងកូវីដចំនួន ១លានករណី កាលពីថ្ងៃទី ៣ ធ្នូ ដែលនេះជាទិន្នន័យប្រចាំថ្ងៃខ្ពស់បំផុតក្នុងពិភពលោក

អាមេរិករកឃើញករណីឆ្លងកូវីដចំនួន ១លានករណី កាលពីថ្ងៃទី ៣ ធ្នូ ដែលនេះជាទិន្នន័យប្រចាំថ្ងៃខ្ពស់បំផុតក្នុងពិភពលោក និងស្មើជិត ២ដងនៃកម្រិតឆ្លងខ្ពស់បំផុតរបស់អាមេរិក ដែលបានរកឃើញកាលពីមួយសប្តាហ៍មុន។ ចំនួនអ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅប្រទេសនេះ បានកើនឡើងជិត ៥០% ក្នុងសប្តាហ៍មុន។ ការកើនឡើងចុងក្រោយនេះ បានបង្ខំឱ្យមានការលុបចោលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មទៅកាន់កម្មវិធី Broadway ហើយក៏កំពុងរំខានដល់ផែនការស្វាគមន៍សិស្សត្រឡប់ពីវិស្សមកាលរដូវរងារវិញរបស់សាលារដ្ឋផងដែរ។ ប្រភព៖ Reuters
-
មានជ័យជម្នះ ៧ មករា ទើបយើងរស់រានមានជីវិតរហូតដល់ថ្ងៃនេះ!

នៅថ្ងៃទី០៧ មករា ១៩៧៩ ប្រទេសកម្ពុជាយើងត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត។ របបដ៏ឃោរឃៅព្រៃផ្សៃនេះបានធ្វើឱ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាលជំងឺ គ្មានសាលារៀន ហើយគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់។ ក្រោយពីប្រទេសជាតិត្រូវបានរំដោះក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ។ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សាជាថ្មីលើឆាកអន្តរជាតិជាបន្តបន្ទាប់។ មានជ័យជម្នះ ៧ មករា ទើបយើងរស់រានមានជីវិតរហូតដល់ថ្ងៃនេះ!
-
កម្ពុជាដែលពីមុនជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ជាសមរភូមិនៃសង្គ្រាមផ្ទៃក្នុងដ៏រ៊ាំរ៉ៃ, ជាកន្លែងដណ្តើមប្រជែងរវាងមនោគមវិជ្ជានយោបាយនានា

កម្ពុជាដែលពីមុនជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ជាសមរភូមិនៃសង្គ្រាមផ្ទៃក្នុងដ៏រ៊ាំរ៉ៃ, ជាកន្លែងដណ្តើមប្រជែងរវាងមនោគមវិជ្ជានយោបាយនានា, ជាប្រទេសក្រីក្រ និងឱនថយបំផុតផ្នែកសេដ្ឋកិច្ច ឥឡូវនេះបានក្លាយជាព្រះរាជាណាចក្រ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋជាប្រទេសមានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង មានសេដ្ឋកិច្ចកំពុងលូតលាស់ដោយបានចេញផុតពីប្រទេសមានចំណូលទាបក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយជីវភាពប្រជាជនមានភាពកាន់តែប្រសើរឡើង។ កម្ពុជាបានក្រោកឈរស្មើមុខមាត់ជាមួយបណ្តាប្រទេស បានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ។ ទាំងអស់នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ធំធេងថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាគ្រប់រូបនៃគ្រប់ជនជាតិ គ្រប់ជំនឿសាសនា និងគ្រប់និន្នាការនយោបាយ។
-
វ៉ាន់ វឿន ជួប ឈុត សិរីវណ្ណថង ក្នុងជំនួបលើកទី៣ ការប្រកួតគុនខ្មែរដណ្តើមពានមាស រដូវកាលទី១

-
សម្តេចតេជោ និងគណៈប្រតិភូ បានអញ្ជើញទៅដល់មីយ៉ាន់ម៉ាដោយសុវត្ថិភាព និងប្រគល់ជំនួយជាបរិក្ខារពេទ្យដល់មីយ៉ាន់ម៉ាផងដែរ
