-
បញ្ជូនថៅកែស្រីរោងចក្រផលិតបារី JET និង ៥៥៥ ក្លែងក្លាយ ទៅតុលាការហើយ

-
អគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរនៅក្នុងផ្សារខ្នល់ទទឹងបណ្ដាលឱ្យរងការខូចខាត១២តូបគិតជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ

-
ក្រសួងព័ត៌មានស្វាគមន៍អ្នកវិនិយោគកូរ៉េធ្វើវិនិយោគទន់ផ្នែកបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

-
វីរបុរសសង្រ្គោះផ្កាអ័រគីដេ 🌸

ឥណ្ឌូនេស៊ីមានភ្នំភ្លើងសកម្មជាង ១២០ ដែលច្រើនជាងប្រទេសដទៃទៀតក្នុងពិភពលោក។ កោះជាច្រើនរបស់ឥណ្ឌូនេស៊ី ស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ដែលមានរញ្ជួយដី និងបន្ទុះភ្នំភ្លើងញឹកញាប់។ លោក Musimin រស់នៅ និងធ្វើការក្បែរជម្រាលជើងភ្នំភ្លើងសកម្មបំផុតនៅឥណ្ឌូនេស៊ី ដែលមានឈ្មោះថា Merapi។ លោកបានលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីសង្គ្រោះពូជផ្កាអ័រគីដេដែលជិតផុតពូជ និងជួយសង្គ្រោះរុក្ខជាតិរាប់សិបប្រភេទផ្សេងទៀត។ នៅពេលភ្នំភ្លើង Merapi ផ្ទុះម្ដងៗ វាបានជះកម្អែលភ្នំភ្លើង ហើយបំផ្លាញរុក្ខជាតិគ្រប់យ៉ាងនៅលើភ្នំភ្លើងនេះ ដោយនៅឆ្នាំ២០១០ ផ្កាអ័រគីដេចំនួន ៤០ប្រភេទបានបាត់បង់។ ជាង ២០ឆ្នាំមកនេះ គាត់បានដាំផ្កាអ័រគីដេនៅក្នុងព្រៃនៃភ្នំភ្លើង Merapi និងបណ្តុះរុក្ខជាតិទាំងនោះដោយយកចិត្តទុកដាក់។ 🎥 DW Stories
-
អារ៉ែង ២០២២

-
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានបញ្ជាក់ថាបញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ ២០១៩

-
របាយការណ៍នៅថ្ងៃទី៥ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១៤ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ២៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ២០ករណី ឃាត់ខ្លួនជនសង្ស័យ ៥០នាក់។ ៤. កូវីដ ១៨ករណី ជាសះស្បើយ ១១នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៥៥៣នាក់ អ្នកជាសះស្បើយ ១១៦ ៩៨២នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៦ មករា ២០២២
-
អភិបាលខេត្តភូកេត (Phuket) បានប្រកាសថាខេត្តរបស់លោកនៅតែបន្តបើកទទួលអ្នកទេសចរ ទោះបីមានការឆ្លងកូវីដ

-
កូនខ្មែរ១រូប ពីជនភៀសខ្លួន ក្លាយជាអភិបាលក្រុង នៅអាមេរិក

-
ជប៉ុនស្នើសហរដ្ឋអាមេរិកឲ្យជួយទប់ស្កាត់ ការចល័តកងកម្លាំងយោធាក្រោយការផ្ទុះករណីឆ្លងកូវីដ-១៩ ចេញពីមូលដ្ឋានទ័ពក្នុងខេត្ត អូគីណាវ៉ា
