-
អតីតនិស្សិតខ្មែររៀននៅក្រៅប្រទេស ៣៣៧នាក់ទៀត ចេញលិខិតចំហរទាមទារឱ្យ លោក សម រង្ស៉ី សុំទោសជាសាធារណៈចំពោះការប្រមាថសញ្ញាបត្រក្រៅប្រទេសរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត

-
ខ្សែបម្រើ Arsenal ម្នាក់គ្រោងនឹងផ្ទេរទៅ Roma ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់

-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២
-
អប្សរាព្រឹកនេះ ០៦ មករា ២០២២

-
សម្តេចតេជោ ហ៊ុន សែន ស្នើសុំគូសង្សារ គូស្វាមីភរិយា កុំហែកហួរគ្នាតាម Facebook

-
៥ មករា ២០២១

១. កម្ពុជារំពឹងនាំចេញអង្ករបាន៨០ម៉ឺនតោន ឆ្នាំ២០២២និង ១លានតោននៅឆ្នាំ២០២៣ – AMS Central ២. នៅឆ្នាំ២០២១ កម្ពុជាបាននាំចេញផ្លែចេក និងផ្លែស្វាយជាង ៦៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស ដោយការនាំចេញផ្លែចេកកើនឡើង ២៧% និងការនាំចេញផ្លែស្វាយកើនឡើង ១៤៨% – FN ៣. ១០ខែ ដើមឆ្នាំ២០២១ កម្ពុជាបានចំណាយប្រាក់ប្រមាណ ៩៧៧លានដុល្លារទៅលើការនាំចូលរថយន្តគ្រប់ប្រភេទនា កើនឡើង ៨% ធៀបនឹងឆ្នាំ២០២០ – ភ្នំពេញបុស្តិ៍ ៤. ប្រធានាធិបតីហ្វីលីពីន Duterte៖ គ្មានថ្ងៃលោកសុំទោសចំពោះការស្លាប់របស់ជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលត្រូវបានសម្លាប់ក្រោមប្រតិបត្តិការរបស់ប៉ូលិសឡើយ – Reuters ៥. WHO៖ ភស្តុតាងជាច្រើន បានបង្ហាញថាជំងឺកូវីដ១៩បង្កដោយវីរុសអូមីក្រុង អាចមានសមត្ថភាពវាយលុកផ្លូវដង្ហើមផ្នែកខាងលើ និងចេញរោគសញ្ញាស្រាលជាងវីរុសបំប្លែងខ្លួនមុនៗ – CNBC
-
ប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokayev បានប្រកាសដាក់ទីក្រុង Almaty និងខេត្ត Mangistau ក្នុងភាពអាសន្នរយៈពេលពីរសប្តាហ៍ បន្ទាប់ពីការបាតុកម្មនៅទីនោះប្រែក្លាយជាអំពើហឹង្សា

-
អំពើហិង្សាជាច្រើនបន្តបន្ទាប់គ្នាបានផ្ទុះឡើង ក្នុងការតវ៉ាប្រឆាំងនឹងវិធានការរឹតត្បឹត ដើម្បីការពារជំងឺរាតត្បាតក្នុងប្រទេសអាល្លឺម៉ង់

ឧបទ្ទវហេតុមួយបានកើតឡើងកាលពីថ្ងៃទី៣ មករា នៅឯក្រុង Lichtenstein នៅពេលដែលក្រុមកងកម្លាំងសន្ដិសុខ ព្យាយាមទាញមនុស្សប្រហែល ៦០នាក់ចេញពីការហែក្បួន ដើម្បីពិនិត្យអត្តសញ្ញាណ។ បាតុករជាច្រើននាក់បានវាយក្រុមកងកម្លាំងសន្ដិសុខ និងបាញ់ថ្នាំគីមី ហើយបាតុករម្នាក់ ព្យាយាមរឹបអូសអាវុធរបស់កងកម្លាំងសន្ដិសុខ ខណៈដែលកងកម្លាំងសន្ដិសុខម្នាក់បានរងរបួស ដោយសារអ្នកតវ៉ាម្នាក់ខាំ។ ការតវ៉ាបាននេះបានធ្វើឡើង មុនកិច្ចប្រជុំនៃក្រុមអ្នកជំនាញជំងឺរាតត្បាតរបស់អាល្លឺម៉ង់កាលពីថ្ងៃទី៤ មករា ដែលគេរំពឹងថា កិច្ចប្រជុំនេះនឹងរៀបចំជាសំណើថ្មីទៅរដ្ឋាភិបាល សម្រាប់ការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃវីរុស។ ប្រភព៖ AP News
-
អ្វីជាបំណងពិតប្រាកដរបស់មេក្លោង ឈឹម ស៊ីថរ?

តាមរយៈសារសំឡេងរបស់ ឈឹម ស៊ីថរ ដែលរៀបចំផែនការបន្តធ្វើបាតុកម្មខុសច្បាប់ អុកឡុក បិទផ្លូវសាធារណៈ និងបំផ្លាញការរៀបចំកម្មវិធីឆ្លងឆ្នាំសកល ២០២២ គេអាចវាយតម្លៃបានថា អ្វីដែលមេក្លោងរូបនេះលើកឡើង មិនមែនជាការទាមទារយុត្តិធម៌ជូនបុគ្គលិករបស់ក្រុមហ៊ុន Naga World ដូចដែលបានស្រែកក្តែងៗនោះឡើយ តែវាជាការអុចអាល ញុះញង់ឱ្យមានអសន្តិសុខសង្គម។ ការទាមទារដោយទុច្ចរិតបែបនេះពិតជាមិនបានដោះស្រាយបញ្ហាជូនបុគ្គលិកស្លូតត្រង់ដទៃទៀតសោះឡើយ។ ✍🏽-ចិន្តកវី
-
ជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា គឺចូលរួមពង្រឹងតួនាទីស្នូលរបស់អាស៊ាន និងកិត្យានុភាពកម្ពុជាលេីឆាកអន្តរជាតិ

ជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា គឺចូលរួមពង្រឹងតួនាទីស្នូលរបស់អាស៊ាន និងកិត្យានុភាពកម្ពុជាលេីឆាកអន្តរជាតិ។ ជាពលរដ្ឋកម្ពុជាមួយរូប ខ្ញុំមានមោទនភាពចំពោះមេដឹកនាំកម្ពុជា និងជាតិមាតុភូមិកម្ពុជា 🇰🇭 ពីប្រទេសរងគ្រោះដោយសារឥទ្ធិពលសង្គ្រាមត្រជាក់ ឥឡូវនេះ កម្ពុជាមិនត្រឹមតែទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំង ដេីរតួនាទីជាមិត្តល្អ និងអ្នកជិតខាងល្អ ក្នុងការចូលរួមដោះស្រាយបញ្ហាក្នុងតំបន់ទៀតផង។ នេះគឺជាមោទនភាពរបស់កម្ពុជាដែលទទួលបានការស្វាគមន៍ពីរដ្ឋាភិបាល យោធា និងគណបក្សនយោបាយមីយ៉ាន់ម៉ា ឱ្យចូលរួមជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ។ សូមបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រទានពរជ័យជូន សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មនៅប្រទេសមីយ៉ាន់ម៉ា នាពេលខាងមុខ ។ ✍🏽 KCV