-
គិលានុប្បដ្ឋាយិកាម្នាក់ជនជាត់អង់គ្លេស សន្លប់២៨ថ្ងៃដោយកូវីដ ស្រាប់តែជាវិញដោយសារថ្នាំមួយប្រភេទ

-
គ្រោះអកុសលកើតលើជាងជួសជុលទូរស័ព្ទម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លា.ប់.នៅក្នុងតូបជួសជុលទូរស័ព្ទរបស់ខ្លួន

-
“តើអាមេរិកនឹងការពារស្ថាប័នអប់រំរបស់គេ ឬការពារមនុស្សខិលខូច?”

-
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ទាក់ទងបញ្ហានៅមីយ៉ាន់ម៉ា

ដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ានឹងមិនជជែកលើសពីកុងសង់ស៊ីសទាំង៥ចំណុច ដែលបានដាក់ចេញក្នុងកិច្ចប្រជុំនៅឥណ្ឌូនេស៊ីនោះទេ សម្តេចសួរថាតើពលរដ្ឋមីយ៉ាន់ម៉ាចង់បន្តឱ្យប្រទេសស្ថិតក្រោមវិបត្តិនយោបាយបែបនេះ ឬក៏ចង់មានដំណោះស្រាយ? កម្ពុជាតូច ហើយមានប្រជាពលរដ្ឋតិចជាងមីយ៉ាន់ម៉ា តែអ្វីដែលសម្តេចចង់បាននោះ គឺការរួមវិភាគទានដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ប្រសិនបើមីយ៉ាន់ម៉ា អាចមានដំណើរការប្រជាធិបតេយ្យ គឺជាគុណសម្បត្តិនៃការប្រឹងប្រែងរបស់បណ្តារដ្ឋជាសមាជិកអាស៊ាន គោលការណ៍កុងសង់ស៊ីសទាំង៥ សម្រាប់ដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា គឺសម្តេចជាអ្នកផ្តួចផ្តើម បញ្ហារបស់មីយ៉ាន់ម៉ា មិនមែនជារឿងសាមញ្ញនោះទេ ដូច្នេះត្រូវរកដំណោះស្រាយពិសេសផងដែរ ទើបអាចដោះស្រាយបាន។ វិមានសន្តិភាព, ៥ មករា ២០២២
-
ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅថ្ងៃទី៥ មករា ២០២២

របបសង្គមរាស្ត្រ គឺជារបបសន្តិភាព តែខ្វះស្ថិរភាព។ ក្រោយទាមទារបានឯករាជ្យ៩ វិច្ឆិកា ១៩៥៣ សង្គ្រាមបានរំខានជាប់ជានិច្ចលើរបបសង្គមរាស្ត្រនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ប្រសិនបើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ វិស័យកីឡាកម្ពុជា ប្រហែលមិនដើរថយក្រោយនោះទេ។ ពេលនេះកម្ពុជាកំពុងប្រឹងប្រែងងើបឡើងវិញលើវិស័យកីឡា វិស័យកីឡា មិនប្រកាន់ប្រទេសតូច-ធំ ឬប្រទេសមានប្រជាជនតិច-ច្រើននោះឡើយ។ តែស្ថិតនៅត្រង់សមត្ថភាពនៃការប្រកួត និងការហ្វឹកហាត់ ក៏ដូចជាទេពកោសលពីធម្មជាតិ គណៈកម្មការអូរឡាំពិកអន្តរជាតិ គួរតែអនុញ្ញាតឱ្យកីឡា ITF របស់កូរ៉េខាងជើង និងកីឡា WTF របស់កូរ៉េខាងត្បូង អាចចូលរួមប្រកួតក្នុងប្រកួតកីឡាអូរឡាំពិក ដើម្បីជាការលើកទឹកចិត្តដល់ការបង្រួបបង្រួមឧបទ្វីបកូរ៉េ សម្តេចតេជោណែនាំដល់អភិបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល ពន្លឿនការសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ តើវៀតណាម អាចបើកការប្រកួតកីឡាស៊ីហ្គេមបានឬអត់ ខណៈជំងឺកូវីដ១៩ កំពុងឆ្លងក្នុងអត្រាខ្ពស់។ នៅសល់៤៨០ថ្ងៃទៀត ដល់ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេម កម្ពុជាប្រើវ៉ាក់សាំង Pfizer ចាក់ដូសជំរុញ ឬដូសទី៤ ជូនកីឡាករ កីឡាការិនី និងជនជួរមុខ ជនអាទិភាព ដែលរួមមានអ្នកព័ត៌មានដែរ អ្នកផ្ទុកមេរោគបំប្លែងថ្មីអូមីក្រុង មិនអនុញ្ញាតឱ្យព្យាបាលនៅផ្ទះនោះឡើយ ហើយកុំសុំអន្តរាគមន៍មកសម្តេច នៅថ្ងៃទី១០ មករា សម្តេចនឹងថ្លែងសុន្ទរកថាបើកបវេសនកាលក្នុងឆ្នាំសិក្សា២០២១-២០២២។…
-
របាយការណ៍នៅថ្ងៃទី៤ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ៣១នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៤០នាក់។ ៤. កូវីដ ៩ករណី ជាសះស្បើយ ៨នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៥៣៥នាក់ អ្នកជាសះស្បើយ ១១៦ ៩៧១នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៥ មករា ២០២២
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបញ្ឈប់ទង្វើអសីលធម៌របស់គូស្រករមួយចំនួន ដែលឈ្លោះហែកកេរ្តិ៍គ្នាលើបណ្តាញសង្គមក្រោយការចែកផ្លូវគ្នា

-
សម្តេចតេជោ៖ ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ

សម្តេចតេជោ៖ ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ប្រភព៖ SPM
-
ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ

ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ សូមទស្សនា https://www.facebook.com/109417220955491/posts/389917582905452/?d=n
-
ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ៥-១១ មករា ២០២២
