-
លោក ចូ បៃដិន ហៅលោក ដូណាល់ ត្រាំ ថា ជាអ្នកបង្កការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះបានចោទប្រកាន់អ្នកកាន់តំណែងមុនរបស់លោក គឺលោក ដូណាល់ ត្រាំ អំពីការបន្តគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក នៅក្នុងសុន្ទរកថាមួយនៅថ្ងៃខួបមួយឆ្នាំ នៃការវាយប្រហារដ៏សាហាវដោយអ្នកគាំទ្រលោក ត្រាំ ដែលបានព្យាយាមផ្តួលរំលំការបរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០២០របស់លោក។
-
អគ្គលេខាធិការកីឡាទោចក្រយាន ចាត់ទុកការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ជាការប្រកួតកម្រិតខ្ពស់ ជួយពង្រឹងសមត្ថភាពអត្តពលិក និងមន្រ្តីបច្ចេកទេស

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយាន បានចាត់ថា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលរៀបចំនៅខេត្តសៀមរាប គឺជាការប្រកួតកម្រិតខ្ពស់ប្រចាំឆ្នាំ ជួយពង្រឹងអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនីត្រៀមចូលរួមការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម ពិសេសជួយឲ្យមន្រ្តីបច្ចេកទេសទទួលបានបទពិសោធន៍ ឈានទៅរៀបចំព្រឹត្តិការណ៍ប្រកួតកម្រិតស្តង់ដាអន្តរជាតិ នៅស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
-
មានជ័យជំនះ ៧មករា ទើបមានកម្ពុជាថ្ងៃនេះ

-
សម្តេចតេជោ ដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា និងនាំជំនួយជាបរិក្ខារពេទ្យទៅជាមួយផងដែរ

-
សារលិខិត សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៣ នៃទិវាជ័យជំនះ៧មករា

-
អប្សរាព្រឹកនេះ ០៧ មករា ២០២២

-
មានជ័យជំនះ ៧មករា ទើបមានកម្ពុជាថ្ងៃនេះ

-
៦ មករា ២០២១

១. ធនាគារជាតិនៃកម្ពុជា៖ ឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងឈានដល់ក្នុងអត្រាប្រមាណ៥% ក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យរំពឹងថានឹងកើនឡើងសន្សឹមៗ- AMS Economy ២. CMAC ប្តេជ្ញាបោសសំអាតមីនឱ្យបាន ៧០០គីឡូម៉ែត្រក្រឡា ស្មើនឹង ៩០% នៅឆ្នាំ២០២៥ – រស្មីកម្ពុជា ៣. ឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលជាង ៦៦លានដុល្លារពីការនាំចេញផលិតផលសត្វ រួមមានសត្វរស់ សាច់ និងស្បែក កើនឡើង ៤០% ធៀបនឹងឆ្នាំ២០២០ – ភ្នំពេញបុស្តិ៍ ៤. កូរ៉េខាងជើង បានសាកល្បងមីស៊ីលលឿនជាងសំឡេងដោយជោគជ័យ ដែលជាការសាកល្បងអាវុធលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២២ – BBC ៥. ជប៉ុនស្នើអាមេរិកឱ្យជួយទប់ស្កាត់ការចល័តកងកម្លាំងយោធា ក្រោយការផ្ទុះករណីឆ្លងកូវីដ១៩ ចេញពីមូលដ្ឋានទ័ពក្នុងខេត្ត អូគីណាវ៉ា – Reuters
-
មតិប្រជាជន៖ ការប្រមាថដែលមិនអាចទទួលយកបាន

អ្នកខ្លះតែងតែតាំងខ្លួនជាមេដឹកនាំប្រទេស ប៉ុន្តែអន់ចរិតត្រង់មិនត្រឹមតែមិនបានជួយលើកកិត្យានុភាពជាតិទេ ថែមទាំងមានចេតនាបន្តុះបង្អាប់ជាតិសាសន៍ខ្លួនទៀត ពិសេសមើលស្រាលទៅលើសមត្ថភាពធនធានមនុស្សនៃមាតុភូមិរបស់ខ្លួន។ ការលើកឡើងថានិស្សិតខ្មែរទទួលបានសញ្ញាបត្រកម្រិតទាបជាងអ្នកដ៏ទៃ ជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះបញ្ញវន្ត និងប្រជាជនខ្មែរគ្រប់រូប។ បើដូច្នេះទៅហើយ តើឱ្យប្រជាជនខ្មែរជឿជាក់យ៉ាងដូចម្តេចទៅ? ✍🏽-ចិន្តកវី
-
ក្រសួងការងារអញ្ជើញតំណាង ឬអតីតបុគ្គលិក ណាហ្គាវើលដ៍ ចូលរួមប្រជុំផ្ទៀងផ្ទាត់នូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារឡើងវិញ
