-
កម្ពុជា និងរុស្ស៊ីបានឯកភាពគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌ ដើម្បីធានាស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពិភពលោក

កម្ពុជា និងរុស្ស៊ីបានឯកភាពគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌ ដើម្បីធានាស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពិភពលោក ខណៈកម្ពុជាចែករំលែកបទពិសោធដល់រុស្ស៊ីលើវិធានការទប់ស្កាត់បដិវត្តន៍ពណ៌ដែលកន្លងមកត្រូវបានរៀបចំឡើង ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ការឯកភាពនេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងលោក Nikolai Patrashev លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីកាលពីថ្ងៃទី១៥ ធ្នូ ២០២១។ ប្រភព៖ សេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ច
-
របាយការណ៍នៅថ្ងៃទី១៦ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៣. គ្រឿងញៀន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៥២នាក់។ ៤. កូវីដ ៨ករណី និងជាសះស្បើយ ១២នាក់។ អ្នកឆ្លងសរុប ១២០ ៤០៥នាក់ អ្នកជាសះស្បើយ ១១៦ ៧៧១នាក់ អ្នកស្លាប់ ៣ ០០១នាក់ ចេញផ្សាយ ថ្ងៃទី១៧ ធ្នូ ២០២១
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃវិមានកីឡដ្ឋានជាតិមរតកតេជោ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃវិមានកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា Wang Wentian នឹងប្រារព្ធនៅព្រឹកថ្ងៃសៅរ៍ទី១៨ ធ្នូ ២០២១។ ពេលល្ងាចម៉ោង ១៨:០០-២១:០០ ប្រជាពលរដ្ឋអាចចូលរួមទស្សនាដោយសេរី អមនឹងការបាញ់កាំជ្រួច។ កុំភ្លេច ៣កុំ ៣ការពារ!
-
“ខែកញ្ញា ឆ្នាំ៩៣ រដ្ឋធម្មនុញ្ញថ្មី បានអនុម័តព្រះមហាក្សត្រឡើងគ្រងរាជ្យសម្បត្តិ រីឯ UNTAC ក៏បានបញ្ចប់បេសកកម្ម”

-
ក្រុមបាល់ទាត់នារី Chelsea បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Women’s Champions League ក្នុងវគ្គជម្រុះតាមពូល

-
Mohamed Salah បន្តរកបានគ្រាប់បាល់ជួយ Liverpool កាត់បន្ថយគម្លាតពីក្រុមកំពូលតារាង Premier League

-
កីឡាករិនីទូកក្តោងវ័យ១៧ឆ្នាំទិត្យ សំសូរិយា ប្តេជ្ញាពង្រឹងចំណុចខ្វះខាត ដើម្បីឈានទៅដណ្តើមមេដាយ ពីស៊ីហ្គេម នៅកម្ពុជា

កីឡាការិនីទូកក្តោងកម្ពុជា ទិត្យ សំសូរិយា ដែលចូលរួមការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ កម្ពុជាធ្វើជាម្ចាស់ផ្ទះ លើកដំបូង នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លើវិញ្ញាសាទូកក្តោង ILCA 6 ទទួលស្គាល់ថា ខ្លួននៅមានចំណុចខ្វះខាតជាច្រើនត្រូវពង្រឹងសមត្ថភាពបន្ថែម បន្ទាប់ពីឆ្លងកាត់ការប្រកួតកម្រិតអន្តរជាតិក្នុងទឹកដីកំណើតរបស់ខ្លួនអស់រយៈពេល៥ថ្ងៃ។
-
រដ្ឋបាលខេត្តកណ្តាល ៖ ម្ចាស់អាជីវកម្មរណ្ដៅដី ចំនួន៨ទីតាំង ស្ថិតនៅស្រុកកណ្ដាលស្ទឹង ត្រូវតែបង់សួយសារចូលរដ្ឋ បង់ការផាកពិន័យ និងជួសជុលផ្លូវដែលទទួលរងការខូចខាតឡើងវិញ

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំកិច្ចពិភាក្សាអំពីការពិនិត្យអាជីវកម្មរ៉ែ ដែលពុំមានច្បាប់អនុញ្ញាត ធ្វើខុសបច្ចេកទេស និងធ្វើលើសដែនអាជ្ញាប័ណ្ណចំនួន ០៨ទីតាំង ដែលស្ថិតនៅក្នុង ស្រុកកណ្តាលស្ទឹង នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអោយម្ចាស់អាជីវកម្មរណ្ដៅដី ចំនួន៨ទីតាំង
-
ឯកអគ្គរដ្ឋទូតថ្មីប្រទេសបារំាងលើកឡើងថា ការបើកប្រទេសឡើងវិញរបស់កម្ពុជាជំរុញឱ្យរដ្ឋសភាប្រទេសទំាងពីរបន្តកិច្ចសហប្រតិបត្តិការគ្នាឡើងវិញ

-
កម្ពុជាមាតុភូមិយើង១៧.ធ្នូ.២០២១
មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង១៧.ធ្នូ.២០២១LD2 សមិទ្ធផលជាតិ ” វិមានពហុកីឡាដ្ឋានជាតិមរតកតេជោ ” កើតឡើងពីចំណងមិត្តភាព កម្ពុជា-ចិន !វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិមរតកតេជោ កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ «ខ្សែក្រវ៉ាត់ និងផ្លូវ» និង «វិថីសូត្រសមុទ្រសតវត្សទី២១» ក្រោមជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់បម្រើវិស័យកីឡានៅកម្ពុជា និងសម្រាប់ត្រៀមស្វាគមន៍នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ស្របពេលដែលប្រទេសជាតិយើងកំពុងរស់នៅក្នុងសុខសន្តិភាព៕..ឃ្លីបLD1 សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធជាមួយសមាជិកអាស៊ាន និងដៃគូដទៃទៀត ដើម្បីកសាងសហគមន៍តំបន់ ឱ្យបន្តរក្សាសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម៕…ឃ្លីបLD3 រាជរដ្ឋាភិបាលកម្ពុជា ផ្ញើសាររំលែកទុក្ខជូនប្រជាជនសហរដ្ឋអាមេរិក ដែលទទួលរងគ្រោះដោយការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារខ្យល់ព្យុះកំបុតត្បូង៕…អានLD ឯកឧត្តមបណ្ឌិត គុណ ញឹម៖ ចាប់ពីខែមករា ឆ្នាំ២០២២ទៅ គយនឹងចុះបង្ក្រាបលើរថយន្ដអត់ពន្ធ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន៕…ឃ្លីបTG អ្នកនាំពាក្យក្រសួងសុខាភិបាល៖ មកទល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ…