-
អាល្លឺម៉ង់បានប្រកាសបណ្ដេញមន្ត្រីការទូតរុស្ស៊ីចំនួន ២រូប ក្រោយពេលតុលាការអាល្លឺម៉ង់ធ្វើការសន្និដ្ឋានថាក្រុងមូស្គូ នៅពីក្រោយការធ្វើឃាតបុរសជនជាតិឆេឆេន

អាល្លឺម៉ង់បានប្រកាសបណ្ដេញមន្ត្រីការទូតរុស្ស៊ីចំនួន ២រូប ក្រោយពេលតុលាការអាល្លឺម៉ង់ធ្វើការសន្និដ្ឋានថាក្រុងមូស្គូ នៅពីក្រោយការធ្វើឃាតបុរសជនជាតិឆេឆេនមួយរូបនៅរដ្ឋធានីប៊ែរឡាំងកាលពី២ឆ្នាំមុន។ នៅឆ្នាំ ២០១៩ ឃាតកម្មសម្លាប់លោក Zelimkhan Khangoshvili ដែលជាជនជាតិឆេឆេនមានសញ្ជាតិហ្សកហ្ស៊ី និងជាមេបញ្ជាការមួយរូបក្នុងកងកម្លាំងផ្ដាច់ខ្លួនដែនដីជនជាតិឆេឆេនចេញពីរុស្សី បានបង្កភាពខឹងសម្បារក្នុងចំណោមសាធារណជនអាល្លឺម៉ង់ ហើយធ្វើឱ្យរដ្ឋាភិបាលអាល្លឺម៉ង់នៅពេលនោះបណ្ដេញមន្ត្រីការទូតរុស្សីចេញ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយថា ការធ្វើឃាតក្រោមការបញ្ជានេះ គឺជា”ការបំពានយ៉ាងធ្ងន់ធ្ងរនូវច្បាប់អាល្លឺម៉ង់ និងអធិបតេយ្យភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់”។ ប្រភព៖ AP News
-
ក្នុងជំនួបតាមរយៈវីដេអូជាលើកទី២ រវាងប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃទី១៥

ក្នុងជំនួបតាមរយៈវីដេអូជាលើកទី២ រវាងប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃទី១៥ ធ្នូកន្លងទៅ លោក Putin បានទទួលការគាំទ្ររបស់លោក Xi Jinping ក្នុងការទាមទារការធានាសន្តិសុខពីលោកខាងលិច ស្របពេលដែលភាពតានតឹងជាមួយប្រទេសលោកខាងលិចកំពុងកើនឡើង ជុំវិញការប្រមូលផ្ដុំទាហានរុស្សីនៅតាមព្រំដែនប្រទេសអ៊ុយក្រែន។ រុស្សីចង់ឱ្យអាមេរិក និងអង្គការណាតូធានាថា សម្ព័ន្ធភាពយោធានឹងមិនពង្រីកបន្ថែមទៀតទៅអឺរ៉ុបខាងកើត ឬដាក់ពង្រាយប្រព័ន្ធសព្វាវុធក្នុងប្រទេសអ៊ុយក្រែន និងប្រទេសផ្សេងទៀតនៅតាមព្រំដែនរុស្សីឡើយ ជាថ្នូរទៅនឹងការធានាថាកងទ័ពរុស្ស៊ីនឹងមិនធ្វើការវាយលុកឈ្លានពានប្រទេសអ៊ុយក្រែន។ ប៉ុន្ដែប្រធានាធិបតីអាមេរិក លោក Biden បានច្រានចោលការទាមទាររបស់ប្រធានាធិបតីរុស្ស៊ីរូបនេះ។ ប្រភព៖ CNBC
-
ការរកឃើញវ៉ារ៉្យង់ថ្មីដោយមន្ទីរពិសោធន៍នៅប្រទេស Botswana (BHHRL) បង្កឱ្យមានការផ្លាស់ប្តូរទីផ្សារភាគហ៊ុន

ការរកឃើញវ៉ារ៉្យង់ថ្មីដោយមន្ទីរពិសោធន៍នៅប្រទេស Botswana (BHHRL) បង្កឱ្យមានការផ្លាស់ប្តូរទីផ្សារភាគហ៊ុន ហើយរដ្ឋាភិបាលប្រទេសមួយចំនួនបានដាក់កំហិតលើការធ្វើដំណើរយ៉ាងខ្លាំងដល់ប្រទេសនៅអាហ្វ្រិកខាងត្បូង។ ការរឹតបន្តឹងនេះរងការស្ដីបន្ទោសពីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក (WHO) ដោយសារថាអាចប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចរបស់ Botswana និងប្រទេសជិតខាងនៅអាហ្វ្រិកខាងត្បូង។ វេជ្ជបណ្ឌិត Sikhulile Moyo អ្នកឯកទេសខាងមេរោគមានប្រសាសន៍ថា៖ “ប្រទេសនានា មិនគួរដាក់កំហិត ឬ ដាក់ទណ្ឌកម្ម ដល់ប្រទេសនានា ជាពិសេសអាហ្រ្វិកខាងត្បូង ដែលខំចែករំលែកទិន្នន័យប្រកប ដោយតម្លាភាពជាមួយពិភពលោកបែបនេះឡើយ”។ លោកបានបន្ថែមថា៖ “វិធានការ ដែលដាក់ចេញមកនេះ ហាក់មិនសមាមាត្រទៅហ្នឹងផលប៉ះពាល់ពីវ៉ារ៉្យង់សោះ ដែលនេះប្រៀបបាននឹងការយក AK-47 មកសម្លាប់ស្រមោចទាំងមិនទាន់យល់ពីភាពគ្រោះថ្នាក់របស់វាអញ្ចឹង។ ខ្ញុំមានការសោកស្ដាយ ចំពោះវិធានទាំងនេះណាស់”។ ក្រុមអ្នកសង្កេតការណ៍ ក៏បានលើកឡើងពីការព្រួយបារម្ភ ចំពោះប្រទេស ដែលកំពុងជួបបញ្ហាក្នុងការទទួលបានវ៉ាក់សាំងហើយ ត្រូវទទួលទណ្ឌកម្ម ដោយសារផ្សព្វផ្សាយទិន្នន័យដោយតម្លាភាពទៀត ដែលជាហេតុធ្វើឱ្យការឃ្លាំមើលវ៉ារ្យ៉ង់ថ្មីកាន់តែពិបាក។ ប្រភព៖ Al Jazeera
-
ឃាត់ខ្លួនស្នងការរង និងនាយការិយាល័យអន្ដរាគមន៍ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធព្រៃលិចទឹក នៅតំបន់៣ ស្រុកកំពង់លែង

-
១៦ ធ្នូ ២០២១

១. នៅថ្ងៃទី១៧ ធ្នូ ព្រលាន យន្តហោះ ខេត្ត សៀមរាប នឹង ទទួល ជើង ហោះហើរ ដឹក ភ្ញៀវ ទេសចរ អន្តរជាតិ ចុះចត លើកដំបូង ពីក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ ក្រោយផ្អាកជាង មួយ ឆ្នាំ – កម្ពុជាថ្មី ២. ផ្ទៃដីសរុបប្រមាណ ៤៩២ហិកតា ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុង អាចនឹងក្លាយជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្ម តាមរយៈគម្រោងស្ថាបនា កំពង់ផែទឹកជ្រៅខ្នាតធំមួយ – កម្ពុជាថ្មី ៣. វិស័យឯកជននឹងបន្តជ្រុមជ្រែងស្រូបទាញភ្ញៀវទេសចរឱ្យកើនហួសពីក្តីរំពឹងទុក ១លាននាក់ ក្នុងឆ្នាំ២០២២ – RFI ៤. ការសិក្សា៖ មេរោគ អូ មី ក្រុង លូតលាស់លឿនជា ង មេរោគ ដែល តា និង កូវី ដ ដើម…
-
ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកទាំង១០ និងដៃគូដទៃផ្សេងទៀត

-
កម្ពុជាកំណត់នូវជំហរក្នុងការគាំទ្រគំនិតផ្ដួចផ្ដើមឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវឈរលើគោលការណ៍៣យ៉ាង

-
រាជរដ្ឋាភិបាលកម្ពុជាត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ នៅឆ្នាំ២០២៣ ខាងមុខ

-
កម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជា ដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន

កម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជា ដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងទិសដៅពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូនសំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ បច្ចុប្បន្នផ្លូវដែករបស់កម្ពុជា មាន២ខ្សែ ដែលខ្សែទី១ ផ្នែកខាងត្បូង ពីភ្នំពេញទៅខេត្តព្រះសីហនុ មានប្រវែង២៦៦គីឡូម៉ែត្រ និង ខ្សែទី២ ផ្នែកខាងជើង ពីភ្នំពេញទៅប៉ោយប៉ែត មានប្រវែង៣៨៦គីឡូម៉ែត្រ៕
-
រាជរដ្ឋាភិបាលកម្ពុជាប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត

រាជរដ្ឋាភិបាលកម្ពុជាប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាង អាណាធិបតេយ្យនៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប និងការវាទទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកន តំបន់បឹងទន្លេសាប ព្រមទាំងដកហូតយកមកប្រគល់ជូនរដ្ឋវិញជាបន្តបន្ទាប់នូវដែនដីព្រៃលិចទឹក ទាំងឡាយណាដែលកាន់កាប់ដោយខុសច្បាប់នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបដែលរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។