-
រយៈពេលជិត៣០ឆ្នាំកម្ពុជាបានខិតខំប្រឹងប្រែងបោសសម្អាតមីនសំណល់ជាតិផ្ទុះពីសង្រ្គាមនិងរំដោះដីជូនប្រជាពលរដ្ឋដើម្បីបង្កបង្កើនផលបានជាង២០០០គីឡូម៉្រែតក្រឡា
-
ប្រទេសអ្នកមាន ផ្តល់វ៉ាក់សាំងប្រកាន់ជាតិសាសន៍

“ខ្ញុំផ្ទាល់ពិតជាមានការខកចិត្តចំពោះវិធីសាស្រ្តដែលប្រទេសអ្នកមានបានអនុវត្តលើបញ្ហាវ៉ាក់សាំង។ ទីមួយ ពួកគេបានស្តុកទុកវ៉ាក់សាំងដោយបញ្ជាទិញវ៉ាក់សាំងច្រើនជាងតម្រូវការ និងចំនួនប្រជាជនរបស់ខ្លួន។ ដោយឡែក នៅពេលដែលយើងចង់បានវ៉ាក់សាំង ពួកគេផ្ដល់ឱ្យយើងនូវកំទេចកំទីសំណល់ពីពួកគេតែប៉ុណ្ណោះ។” ប្រសាសន៍ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa
-
ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa៖ ប្រទេសលោកខាងលិចសុទ្ធតែពុតត្បុត

“ប្រទេសទាំងនោះនិយាយថា យើងនឹងមិនអនុញ្ញាតឱ្យអ្នក [អាហ្វ្រិកខាងត្បូង] ធ្វើដំណើរទៅទីណានោះទេ។ ប៉ុន្តែឥឡូវនេះ វ៉ារ្យ៉ង់ Omicron កំពុងរាលដាលពាសពេញពិភពលោក រួមទាំងនៅក្នុងប្រទេសរបស់ពួកគេ។ ឥឡូវ សួរខ្លួនឯងទៅមើល ថាតើវិទ្យាសាស្ត្រនៅឯណា? ពួកគេតែងប្រាប់យើងឱ្យធ្វើការសម្រេចចិត្តដោយផ្អែកលើវិទ្យាសាស្ត្រពិត ប៉ុន្តែជាក់ស្ដែង ពួកគេងាកទៅរកផលប្រយោជន៍ផ្ទាល់ខ្លួន និងហាមឃាត់ការធ្វើដំណើរពីបណ្តាប្រទេសអាហ្វ្រិកខាងត្បូង។”
-
របាយការណ៍នៅថ្ងៃទី១៥ ធ្នូ

-
កងកម្លាំងសន្តិសុខបានឡោមព័ទ្ធលំនៅដ្ឋានរបស់មេដឹកនាំបក្សប្រឆាំងអ៊ូហ្គង់ដា 🇺🇬 លោក Bobi Wine នៅថ្ងៃទី១៤ ធ្នូ និងដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ

កងកម្លាំងសន្តិសុខបានឡោមព័ទ្ធលំនៅដ្ឋានរបស់មេដឹកនាំបក្សប្រឆាំងអ៊ូហ្គង់ដា 🇺🇬 លោក Bobi Wine នៅថ្ងៃទី១៤ ធ្នូ និងដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ មុនពេលយុទ្ធនាការប្រមូលផ្តុំដែលលោកគ្រោងទុកនឹងកើតឡើង។ លោកបានសរសេរសារដោយភ្ជាប់នឹងរូបថតកងកម្លាំងនៅលើបណ្ដាញសង្គម Twitter ថា មន្ត្រីប៉ូលិស និងយោធាដែលដាក់ពង្រាយទាំងយប់ បានរារាំងលោកមិនឱ្យធ្វើដំណើរចេញពីផ្ទះ នៅភាគខាងជើងនៃរដ្ឋធានីកំប៉ាឡា។ លោក Bobi Wine និយាយថា៖ “សន្តិសុខ និងអ្នកថែសួន ត្រូវបានគេចាប់ខ្លួន និងវាយដំយ៉ាងឃោរឃៅ”។ អ្នកទាំងនោះត្រូវបានចាប់បោះទៅក្នុងរថយន្តប៉ូលិសក្រៅផ្ទះ ហើយត្រូវបានរឹបអូសទូរសព្ទផងដែរ។ លោក Bobi Wine គ្រោងនឹងធ្វើយុទ្ធនាការនៅថ្ងៃអង្គារ ដើម្បីគាំទ្របេក្ខភាពបក្សប្រឆាំងដែលកំពុងឈរឈ្មោះក្នុងការបោះឆ្នោតនៅក្រុង Kayunga ជាកន្លែងដែលលោកប្រធានាធិបតី Museveni គ្រោងនឹងធ្វើការប្រមូលផ្ដុំដូចគ្នា។ មុនក្លាយជាអ្នកនយោបាយ លោក Bobi Wine ប្រើសម្លេងរបស់លោករិះគន់អំពើពុករលួយតាមរយៈបទចម្រៀង និងទាមទារឱ្យមានការផ្លាស់ប្ដូរមេដឹកនាំសព្វថ្ងៃគឺអតីតមេដឹកនាំក្រុមប៉ះបោរលោកប្រធានាធិបតី Museveni ដែលកាន់អំណាចក្រាញ់តាំងពីឆ្នាំ ១៩៨៦។ ប្រភព៖ Al Jazeera
-
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៦ ធ្នូ ២០២១នេះ ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម

១. សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម ២. សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ៣. សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ៤. បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) 📷 TVK
-
តាមចាប់បានចោរបន្លំឆក់យកទូរស័ព្ទពេលកំពុងលេងល្បែងអុីនធើរណេតសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

-
អភិបាលខេត្តព្រះសីហនុ លោក គូច ចំរើន បានព្រមាន ដាក់កំហិតអ្នករំលោភដីព្រៃលិចទឹក និងព្រៃកោងកាងប្រគល់ជូនរដ្ឋវិញឬត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ

-
បុរសជនជាតិខ្មែរម្នាក់វ័យជាង៣០ឆ្នាំត្រូវយោធាវៀតណាមប៉ុស្តិ៍៧៨៩ចាប់ពេលឆ្លងដែនជាមួយនិងគ្រឿងញៀនជិត១គីឡូក្រាមជាប់ខ្លួន ពីកម្ពុជាទៅវៀតណាម តាមច្រករបៀងងាំបាវេ ។

-
ផ្ទះល្វែងស្តុកទំនិញមួយកន្លែងត្រូវបានឆាបឆេះសន្ធោសន្ធៅដែលសង្ស័យបង្កឡើងដោយឆ្លងចរន្តអគ្គិសនី ខណ្ឌពោធិ៍សែនជ័យ
