-
អ្នកជំនាញអាមេរិកថាមិនចាំបាច់មានវ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសជំរុញជាពិសេស» ប្រឆាំងមេរោគបំប្លែងថ្មី Omicron ឡើយ

-
សម្តេចតេជោ ហ៊ុន សែន ប្រាប់ថា សន្តិភាពត្រូវតែការពារឲ្យខានតែបាន

-
១៥ ធ្នូ ២០២១

១. ការតម្លើងម៉ូទ័របូមទឹកខ្នាតធំ៣គ្រឿងនៅនៅស្ថានីយ៍បូមទឹកបឹងទំពុនដែលមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគូបក្នុង១វិនាទី នឹងរួចរាល់នៅខែមិនា ឆ្នាំ២០២២ – AMS Central ២. ធនាគារពិភពលោក៖ ៩ខែ ដើមឆ្នាំ២០២១ វិស័យកាត់ដេរកម្ពុជា បានបង្កើនការនាំចូលក្រណាត់ច្រើនជាង ២៥% ក្នុងទំហំ ៣.៥ពាន់លានដុល្លារ – ខ្មែរថាមស៍ ៣. កម្ពុជាគ្រោងនឹងបញ្ជូនពលករ MOUប្រមាណជាង១ម៉ឺននាក់ទៅធ្វើការលើវិស័យសំណង់ផ្នែកចំណីអាហារនិងគ្រឿងសមុទ្រនៅដើមឆ្នាំ២០២២ ខាងមុខនេះបន្ទាប់ពីផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩ – កម្ពុជាថ្មី ៤. មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ ស្នើឱ្យរដ្ឋាភិបាលលុបកម្មវិធី Telegram ចេញពី Store របស់ Apple និង Google បើកម្មវិធីនេះនៅតែមិនលុបមាតិកាជ្រុលនិយម – Reuters ៥. អង្គការណាតូច្រានចោលការចោទប្រកាន់របស់រុស្ស៊ីពាក់ព័ន្ធនឹងគម្រោងពង្រាយមីស៊ីលបំពាក់ក្បាលនុយក្លេអ៊ែរចម្ងាយមធ្យមនៅទ្វីបអឺរ៉ុប – Daily Star
-
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពេញលេញ គិតត្រឹមនៅចុងខែវិច្ឆិកា

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពេញលេញ គិតត្រឹមនៅចុងខែវិច្ឆិកា។ នេះបើគិតក្នុងចំណោមប្រទេសសមាជិកសេដ្ឋកិច្ចកំពុងអភិវឌ្ឍចំនួន ៤៦ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រទេសដែលមានមានអត្រាចាក់វ៉ាក់សាំងពេញលេញចំនួន ៩០ ភាគរយនៃចំនួនប្រជាជន ឬច្រើនជាងនេះ មានប្រទេសសិង្ហបុរី និងប្រទេស Palau។ បន្ទាប់មកគឺកូរ៉េខាងត្បូង កម្ពុជា និងប្រ៊ុយណេដែលមានអត្រាចាក់វ៉ាក់សាំង ប្រហែល ៨០ភាគរយ។ ថៃជាប់ចំណាត់ថ្នាក់ទី១៦ វៀតណាមទី១៩ និង ប្រទេសឡាវទី២១។ គិតត្រឹមថ្ងៃទី១៥ ធ្នូ កម្ពុជាចាក់វ៉ាក់សាំងសរុបបាន ៨៩%ហើយ។ ប្រភព៖ របាយការណ៍ ADB ១៤ ធ្នូ
-
អេម៉ារ៉ាត់អារ៉ាប់រួម (UAE) បានព្យួរកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 របស់អាមេរិក តម្លៃរាប់ពាន់លានដុល្លារ

អេម៉ារ៉ាត់អារ៉ាប់រួម (UAE) បានព្យួរកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 របស់អាមេរិក តម្លៃរាប់ពាន់លានដុល្លារ ដែលនេះជាសញ្ញាណថាក្រុងអាប៊ូដាប៊ីកំពុងធុញទ្រាន់នឹងការប៉ុនប៉ងរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការរារាំងការនាំចូលបច្ចេកវិទ្យារបស់ចិន។ មន្ត្រីរបស់អេម៉ារ៉ាត់អារ៉ាប់រួម មួយរូបនេះបាននិយាយថា៖ “អាមេរិកនៅតែជាអ្នកផ្គត់ផ្គង់ចម្បងរបស់ UAE សម្រាប់តម្រូវការការពារជាតិជាន់ខ្ពស់ ហើយការពិភាក្សាសម្រាប់ F-35 អាចនឹងបើកឡើងវិញក្នុងពេលអនាគត”។ រដ្ឋាភិបាលអាមេរិកបានដាក់សម្ពាធម្ដងហើយម្ដងទៀតទៅលើ UAE ឱ្យដកបច្ចេកវិទ្យារបស់ក្រុមហ៊ុនចិន Huawei ចេញពីបណ្ដាញទូរគមនាគមន៍របស់ខ្លួន ដោយអះអាងថាបច្ចេកវិទ្យាក្រុមហ៊ុននេះអាចបង្កហានិភ័យសន្តិសុខដល់ប្រព័ន្ធអាវុធទាំងនេះ។ ប៉ុន្តែមន្ត្រី UAE មិនសូវជឿការអះអាងរបស់អាមេរិកអំពីបញ្ហាសន្តិសុខទាំងនេះ ហើយបានបង្ហាញការព្រួយបារម្ភអំពីការបង្ខំឱ្យពាក់ព័ន្ធក្នុង “សង្គ្រាមត្រជាក់ថ្មី” រវាងដៃគូពាណិជ្ជកម្មធំបំផុត និងសម្ព័ន្ធមិត្តសំខាន់បំផុត។ ប្រភព៖ CNN
-
តុលាការ បេឡារុស កាត់ ទោស ឥស្សរជន គណបក្ស ប្រឆាំងលោក Sergey Tikhanovsky ឱ្យ ជាប់ ពន្ធនាគារ ១៨ ឆ្នាំ

តុលាការ បេឡារុស កាត់ ទោស ឥស្សរជន គណបក្ស ប្រឆាំងលោក Sergey Tikhanovsky ឱ្យ ជាប់ ពន្ធនាគារ ១៨ ឆ្នាំ ខណៈមនុស្ស ៣នាក់ ផ្សេង ទៀត ក៏ ត្រូវ បាន រក ឃើញ ថា មាន ពិរុទ្ធ ភាព និង កាត់ ទោស ដាក់ ពន្ធនាគារ ជាង ១០ឆ្នាំផង ដែរ ។ លោក Tikhanovsky ត្រូវបានចោទ ប្រកាន់ ពីបទ រៀប ចំ កុបកម្ម ទ្រង់ ទ្រាយ ធំ និង ញុះ ញង់ ឱ្យ មាន អរិភាព សង្គម ដែល…
-
ប្រធានាធិបតីរុស្សីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping នឹងពិភាក្សាអំពីភាពតានតឹងនៅអឺរ៉ុប និងសំដីអរិភាពរបស់អាមេរិក និងអង្គការណាតូ

-
អាមេរិក និងឥណ្ឌូនេស៊ី បានចុះអនុស្សរណៈយោគយល់ (MOU) លើកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ

នៅថ្ងៃទី១៤ ធ្នូ អាមេរិក និងឥណ្ឌូនេស៊ី បានចុះអនុស្សរណៈយោគយល់ (MOU) លើកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ ដែលរួមមានការធ្វើសមយុទ្ធរួមរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទផ្លូវសមុទ្រខុសច្បាប់។ ភាគីទាំងពីរក៏បានចុះ MOU ចំនួន ២បន្ថែមទៀតដោយក្នុងនោះរួមមាន ការបន្តកម្មវិធីទីភ្នាក់ងារសន្តិភាពអាមេរិក Peace Corps ដែលជាកម្មវិធីក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ជាមួយនឹង MOU ដែលពាក់ព័ន្ធនឹងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកអប់រំ ដែលនឹងមានការផ្លាស់ប្ដូរទស្សនកិច្ចរវាងយុវជនក្មេងៗប្រទេសទាំងពីរ។ ក្នុងគោលបំណងរឹតចំណងសន្តិសុខរវាងប្រទេសទាំងពីរ ឥណ្ឌូនេស៊ី និងអាមេរិកនឹងចាប់ផ្ដើមរៀបចំកិច្ចប្រជុំថ្នាក់ឧត្ដមមន្ត្រី ទម្រង់ ២+២ ដែលជាកិច្ចប្រជុំរវាងមន្ត្រីក្រសួងការបរទេស និងក្រសួងការពារជាតិ៕ ប្រភព៖ Straits Times

