-
អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធសម្អាតមហាវិថីឈ្នះឈ្នះនិងកំណាត់ផ្លូវ១៧៨សម្រាប់ត្រៀមថ្ងៃសម្ពោធសមិទ្ធផល

-
ក្រសួងសុខាភិបាលរៀបចំសិក្ខាសាលា អំពីសុខភាពកុមារនិងវឌ្ឍភាពនៃការអនុវត្ដថែទាំ សារវន្តទារកទើបអត្រាស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំក្នុងប្រទេសកម្ពុជា បានថយចុះមកនៅ២៧ និងអត្រាស្លាប់របស់ទារកដែលទើបនឹងកើតបានថយចុះមកនៅត្រឹម១៤ ក្នុង១ពាន់កំណើនរស់ឆ្នាំ២០១៩

-
របាយការណ៍នៅថ្ងៃទី១៣ ធ្នូ

-
រមណីយដ្ឋានអង្គរ ជាបណ្ដុំស្ថាបត្យកម្មដ៏មហិមា កសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា

-
អបអរសាទរខួប ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥-១៤ ធ្នូ ២០២១

អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឱ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
-
ក្នុងនាមជាប្រធានអាស៊ាន តើអាទិភាពអ្វីខ្លះដែលកម្ពុជាគួរយកមកពិភាក្សា?

ក្នុងនាមជាប្រធានអាស៊ាន តើអាទិភាពអ្វីខ្លះដែលកម្ពុជាគួរយកមកពិភាក្សា? តើកម្ពុជាត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចក្នុងនាមប្រធានអាស៊ាននៅឆ្នាំ២០២២? ហេតុអ្វីបានជាការកសាងសហគមន៍អាស៊ាន និងដៃគូខាងក្រៅរបស់អាស៊ានមានសារៈសំខាន់? សូមស្តាប់ការបកស្រាយរបស់លោក លោក លឹម ឆាយ មន្រ្តីទំនាក់ទំនងនៃមូលនិធិ KAS Cambodia ក្នុងកិច្ចសម្ភាសន៍ជាមួយលោក ទន់ លីណាសុផាឬទ្ធិ ១៣ ធ្នូ ២០២១
-
ឆ្នាំ ២០២២ ជាពេលវេលាដ៏សមស្របបំផុតសម្រាប់កម្ពុជាយកបទពិសោធន៍ចរចារបញ្ចប់ជម្លោះនយោបាយជាង ៣០ឆ្នាំ ទៅប្រេីសម្រាប់ដោះស្រាយវិបត្តិនយោបាយនៅភូមា

នៅក្នុងសិល្បៈនៃការចចារ គ្មានការចចារណាមួយដែលទាត់ចោលភាគីនៃជម្លោះណាមួយចេញហេីយទទួលបានជោគជ័យនោះទេ សូម្បីតែខ្មែរក្រហមដែលបានសម្លាប់រង្គាលប្រជាជនជាង ២លាននាក់ ក៏ត្រូវបានគេរាប់បញ្ចូលជាភាគីមួយសម្រាប់ការចចារដែរ។ ការមិនឱ្យភាគីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ទៅជួបចចារជាមួយភាគីរដ្ឋាភិបាលយោធាភូមា ហេីយសង្ឃឹមថាវិបិត្តនយោបាយនៅភូមានឹងត្រូវបានបញ្ចប់ គឺជាគំនិតដ៏ឆ្អួតលីលាបំផុត។ តេីយុទ្ធសាស្រ្តទ្វារក្រោយរបស់សម្តេច ហ៊ុន សែន ដែលធ្លាប់ប្រេីជោគជ័យជាមួយខ្មែរក្រហម នឹងអាចប្រេីជោគជ័យម្តងទៀតសម្រាប់វិបិត្តនៅភូមាដែរឬទេ? អាស៊ាន ឆ្នាំ ២០២២ នឹងក្លាយជាអាស៊ានដែលគួរឱ្យចាប់អារម្មណ៍បំផុត! តេីអាស៊ាននឹងបែក ឬនឹងអាចរួមគ្នាជាអាស៊ានជេីង១០ វិញ? សូមរងចាំទស្សនាទាំងអស់គ្នា!
-
១៣ ធ្នូ ២០២១

១. គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៧០,៩% ខណៈនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣ – ថ្មីៗ ២. ពាណិជ្ជកម្មកម្ពុជានិងបណ្តាប្រទេសសមាជិក OIF សរុប ៨៨ប្រទេស សម្រេចបាន ៩,៦ពាន់លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញ៦,៥ពាន់លានដុល្លារ កើន ៤% ធៀបនឹងឆ្នាំ២០២០ – AMS Economy ៣. ការកែលម្អសួនច្បារ នៅមុខអគារទីស្តីការក្រសួងការពារជាតិ សម្រេចបាន ១០០% មុនពេលពិធីសម្ពោធអគារក្រសួងការពារជាតិ នៅខែចុងខែធ្នូនេះ – រស្មីកម្ពុជា ៤. ក្រុម ប្រទេស អ្នក មាន G7 ព្រមានថា រុស្សី អាច ប្រឈម នឹង ផលវិបាក ដ៏ ធំ បើ រុស្សី សម្រេច ចិត្ត វាយ ប្រហារ ឈ្លានពាន…
-
ថ្ងៃលិចនៅព្រែកកំពត ☀️

-
ជាតំណាងឱ្យប្រទេសធំមួយនៅក្នុងពិភពលោក ហើយក៏ជាប្រទេសដែលបំពុលបរិស្ថានខ្លាំងជាងគេ កំពុងផ្តល់មេរៀនអំពីបរិស្ថាន។ សូមអរគុណណាស់ 🙏
