-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៧០លាន៤២ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៣២ម៉ឺននាក់ និងជាសះស្បើយ២៤៣លាន៩ម៉ឺននាក់

-
អប្សរាព្រឹកនេះ ១៣ ធ្នូ ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C1 ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២នាក់, អ្នកជាសះស្បើយចំនួន១៣នាក់ និងអ្នកស្លាប់ថ្មីចំនួន៣នាក់ (ក្នុងនោះ២នាក់អត់បានចាក់វ៉ាក់សាំង)។ សូមជម្រាបថា គិតត្រឹម ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៣៥៥នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៧០៨នាក់, ស្លាប់សរុបចំនួន២,៩៨៥នាក់៕ …អានផ្ទាល់ (ដោយ៖ សេឌី)ចប់ C4 ព្រឹកនេះកម្ពុជា ទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ៣០ម៉ឺនដូសបន្ថែមទៀត ជាជំនួយរបស់កូវ៉ាក់ ៕…អានផ្ទាល់ (ដោយ៖ សេឌី) C7 ក្រុមហ៊ុនចិន កំពុងសាងសង់ព្រលានយន្តហោះ «តេជោ» ប្តេជ្ញាជម្នះការលំបាក ដើម្បីសម្រេចគម្រោងសាងសង់ ដ៏ធំនៅកម្ពុជា ៕…អានផ្ទាល់ (ដោយ៖ សេឌី) C5 គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជិត៧១% គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ៕…អានផ្ទាល់ (ដោយ៖ សេឌី) CH1 អាគារសិក្សាមួយខ្នងតម្លៃជាង៨ម៉ឺនដុល្លារអាមេរិក…
-
ចិនបានចាត់ទុករបបលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកថាជា “អាវុធមហាប្រល័យ”

ចិនបានចាត់ទុករបបលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកថាជា “អាវុធមហាប្រល័យ” ដែលជាឧបករណ៍ក្នុងការញុះញង់ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសនានាជុំវិញពិភពលោក ក្រោមរូបភាពជាការដាក់ទណ្ឌកម្មជាឯកតោភាគី និងញុះញង់ឱ្យមានបដិវត្តន៍ពណ៌។ ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីអាមេរិកបានរៀបចំកិច្ចប្រជុំសម្រាប់លទ្ធិប្រជាធិបតេយ្យ ដែលមានការចូលរួមដោយប្រទេសចំនួន ១០០ជុំវិញពិភពលោក ដោយក្នុងនោះ ក៏មានតៃវ៉ាន់ផងដែរ។ លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកមិនមែនជាគំរូសម្រាប់ពិភពលោកនោះទេ ដោយនយោបាយអាមេរិកពោរពេញទៅដោយបញ្ហានានាដូចជាបង្កឱ្យមានជម្លោះពូជសាសន៍។ ចិនយល់ឃើញថា អាមេរិកព្យាយាមបែងចែកពិភពលោកទៅជា ២ប្លុករួមមាន “ប្លុកប្រជាធិបតេយ្យ” និង “ប្លុកមិនមែនប្រជាធិបតេយ្យ” ដែលអាចបង្កឱ្យមានការបែងចែកពិភពលោក និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង។ លទ្ធិប្រជាធិបតេយ្យគួរតែត្រូវបានជ្រើសរើសដាច់ដោយឡែកគ្នាពីប្រទេសមួយទៅប្រទេសមួយទៀតនៅលើពិភពលោក។ ប្រភព៖ Global Times
-
តៃវ៉ាន់បានបាត់បង់ប្រទេសនីការ៉ាហ្គាជាសម្ព័ន្ធមិត្តការទូតដ៏សំខាន់មួយ ក្រោយប្រទេសនេះបានប្រកាសប្ដូរទៅទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនវិញ

រដ្ឋាភិបាលនីការ៉ាហ្គា បានថ្លែងថា៖ “សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់បានពីចិន។ ពីពេលនេះទៅ នីការ៉ាហ្គានឹងផ្ដាច់ទំនាក់ទំនងការទូតរបស់ខ្លួនជាមួយតៃវ៉ាន់ ហើយនឹងពុំមានទំនាក់ទំនងជាផ្លូវការអ្វីទៀតឡើយ”។ ក្រសួងការបរទេសតៃវ៉ាន់បានសម្ដែង “ការខកបំណង និងសោកស្ដាយ” ចំពោះការផ្ដាច់ទំនាក់ទំនងនេះ ហើយនឹងកោះហៅបុគ្គលិកការទូតរបស់ខ្លួនឱ្យត្រឡប់មកមាតុប្រទេសវិញជាបន្ទាន់។ ការផ្លាស់ប្ដូរនេះ បានកាត់បន្ថយការចូលរួមរបស់កោះតៃវ៉ាន់ក្នុងឆាកអន្តរជាតិ ទោះបីជាតៃវ៉ាន់កំពុងព្យាយាមកសាងទំនាក់ទំនងជាមួយប្រទេសផ្សេងៗដូចជាលីទុយអានី និងស្លូវ៉ាគីក៏ដោយ។ ប្រភព៖ AP News
-
ក្រសួងការបរទេសបង់ក្លាដេសបានអំពាវនាវឱ្យឯកអគ្គរដ្ឋទូតអាមេរិក ចូលរួមក្នុងការប្រឆាំងតវ៉ាការដាក់ទណ្ឌកម្មទៅលើអតីតមន្ត្រី និងមន្ត្រីកំពុងកាន់តំណែងនៃកងវរសេនាតូចសកម្មភាពរហ័ស (RAB) ចំនួន ៧រូប

អាមេរិកបានដាក់ទណ្ឌកម្មទៅលើកងកម្លាំង RAB ដោយចោទប្រកាន់ថាកងកម្លាំងនេះមានជាប់ពាក់ព័ន្ធនឹងការបាត់ខ្លួនមនុស្សរាប់រយនាក់ និងការសម្លាប់មនុស្សចំនួន ៦០០នាក់ក្រៅប្រព័ន្ធតុលាការ ចាប់តាំងពីឆ្នាំ ២០១៨។ រដ្ឋមន្ត្រីការបរទេសបង់ក្លាដេស លោក Masud Bin Momen បានថ្លែងថា៖ “ខ្ញុំមានការសោកស្ដាយដែលអាមេរិកបានបំពានដល់អង្គភាពមួយរបស់រដ្ឋាភិបាលបង់ក្លាដេស ដែលស្ថិតនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនជាច្រើនទៀត ដែលចាត់ទុកថាជាអាទិភាពរួម ចំពោះគ្រប់រដ្ឋបាលនានារបស់អាមេរិក”។ ប្រភព៖ Strait Times
-
បង្រ្កាបគ្រឿងញៀនឈុតធំ៖ ស្លាប់ជនជាតិចិនម្នាក់ ឃាត់ខ្លួន២នាក់ និងដកហូតថ្នាំញៀន ១ ៤០០គីឡូ

នៅថ្ងៃទី១២ ធ្នូ ២០២១ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងនគរបាលរាជធានីខេត្តចំនួន៤ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំនៅរោងចក្រមួយស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រុមឈ្មួញគ្រឿងញៀនបានបាញ់មកលើកម្លាំងសមត្ថកិច្ច បណ្ដាលឱ្យមានការផ្ទុះអាវុធតទល់គ្នា។ ជនសង្ស័យម្នាក់ស្លាប់នៅនឹងកន្លែង និងពីរនាក់ត្រូវបានចាប់ខ្លួន។ សមត្ថកិច្ចរឹបអូសវត្ថុតាងមួយចំនួនរួមមាន កេតាមីន(Ketamin) ចំនួន៧៤ការ៉ុង ស្មើប្រមាណ ១ ៤០០គីឡូក្រាម អាវុធខ្លី ម៉ាក់ K៥៤ មួយដើមរថយន្ត ២គ្រឿង និងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ៕ ប្រភព៖ FN
-
ភ្នំណាមលៀរដ៏សែនមនោរម្យ (ដែនជម្រកសត្វព្រៃភ្នំណាមលៀរ) ⛰🇰🇭

-
សៀមរាបសម្ងំតែងខ្លួនសំរាប់ចូលឆ្នាំ

-
របាយការណ៍នៅថ្ងៃទី១១ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៤១នាក់។ ៤. កូវីដ ១២ករណី និងជាសះស្បើយ ១៣នាក់។ អ្នកឆ្លងសរុប ១២០ ៣៥៥នាក់ អ្នកជាសះស្បើយ ១១៦ ៧០៨នាក់ អ្នកស្លាប់ ២ ៩៨៥នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី១២ ធ្នូ ២០២១
-
អង្គាបុស្ប ឬ ផ្កាអង្គាបុស្ប ឬ Millingtonia hortensis L. f.

អង្គាបុស្ប ឬ ផ្កាអង្គាបុស្ប ឬ Millingtonia hortensis L. f. ជាឈើមួយប្រភេទស្លឹកឆែកៗ ស្រួចៗ រង្វើលៗ ចេញពីធាង ផ្កាពណ៌សសណ្ឋានស្រដៀងនឹងផ្កាច្រនៀង មានក្លិនក្រអូបឈ្ងប់ខ្លាំង។ រុក្ខជាតិនេះត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលជំងឺលើសឈាម គ្រួសក្នុងតំរងនោម វិលមុខ នោមទាស់ ពុលអាហារ ហើមដោយសារសត្វល្អិតទិច និងជំងឺជាច្រើនមុខទៀត។ ប្រភព៖ ជីវៈចម្រុះនៃប្រទេសកម្ពុជា