-
Lewandowski និង Cavani មានគោលដៅទៅចូលរួមក្លឹប LA LIGA ដូចគ្នា

-
Kylian Mbappe ចង់លេងក្រោមការដឹកនាំរបស់លោក Jurgen Klopp មុន Carlo Ancelotti

-
របាយការណ៍នៅថ្ងៃទី២ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៦១នាក់។ ៤. កូវីដ ២៤ករណី និងជាសះស្បើយ ២១នាក់។ អ្នកឆ្លងសរុប ១២០ ២០៧នាក់ អ្នកជាសះស្បើយ ១១៦ ៥៦៩នាក់ អ្នកស្លាប់ ២ ៩៥៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី៣ ធ្នូ ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
កោះពស់ 🏝🇰🇭

-
២ ធ្នូ ២០២១

១. កម្ពុជានឹងទទួលយកការផ្គត់ផ្គង់ថាមពលតម្លៃទាបពីប្រទេសឡាវ មកបង្កើនសក្តានុពលវិនិយោគបន្ថែមនៅកម្ពុជា – AMS Economy ២. កម្ពុជាទទួលបានសិទ្ធិពីចិន ដើម្បីផលិតវ៉ា់ក់សាំងបង្ការកូវីដ១៩ជាផលិតផលចុងក្រោយនៅកម្ពុជា – កោះសន្តិភាព ៣. ១១ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញកសិផលជាង ៧លានតោន ទៅ៦៨ប្រទេស កើន ៨៧,៥% ដោយដំឡូងមីក្រៀម ដំឡូងមីស្រស់ និងគ្រាប់ស្វាយចន្ទីជាកសិផលនាំចេញច្រើនជាងគេ – AMS Central ៤. មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un៖ កូរ៉េខាងជើងត្រូវតែត្រៀមខ្លួនសម្រាប់ការតស៊ូដ៏ធំមួយនៅឆ្នាំក្រោយ ដើម្បីបន្តធ្វើឱ្យមានការរីកចម្រើនលើវិស័យនានា រួមមានវិស័យការពារជាតិ កសិកម្ម និងសំណង់ – Independent ៥. រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ព្រមានរុស្ស៊ីមិនឱ្យចាត់វិធានការណាមួយប្រឆាំងនឹងអ៊ុយក្រែន ដែលវានឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ – CNN
-
អប្សរាព្រឹកនេះ ០៣ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ H2 សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋ កុំអោយមានការព្រួយបារម្មណ៍ពេក និងកុំហ៊ានពេក ប៉ុន្តែត្រូវមានវិធានការការពាររបស់ក្រសួងសុខាភិបាល បើទោះបីជា វីរុសបំលែងខ្លួន Omicron កំពុងរីករាលដាលប្រទេសមួយចំនួនក៏ដោយ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាស សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ នៅក្រុងព្រះសីហនុ ចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ដែលចំណាយថវិការបស់ជាតិ ប្រមាណ ៣០០លានដុល្លារអាមេរិក៕…ឃ្លីប… H3 សម្តេចតេជោ ហ៊ុន សែន បញ្ជាក់នៅថ្ងៃទី២ ធ្នូ ឆ្នាំ២០២១នេះថា មានព្រឹត្តិការណ៍៣សំខាន់ ចំពោះរូបសម្តេចតេជោ ផ្ទាល់ ដែលទាក់ទងនឹងដំណើរសង្គ្រោះជាតិកម្ពុជា។…ឃ្លីប… H4 សម្តេចតេជោ ហ៊ុន សែន បានរំឮកពីយុទ្ធសាស្ត្រត្រីកោណ ដែលមុំទី១ របស់រាជរដ្ឋាភិបាលពេលនោះ ត្រូវប្រែក្លាយតំបន់ ប្រយុទ្ធទាំងអស់ឲ្យមានសន្តិភាពសិន មុំទី២ ត្រូវចូលទៅកាន់អន្តរជាតិអោយបានលឿនបំផុត។ សម្តេចថា យុទ្ធសាស្ត្រនេះហើយ ដែលធ្វើអោយកម្ពុជាឈានឆ្ពោះទៅមុខជាបន្តបន្ទាប់៕…ឃ្លីប… H6 សម្តេចតេជោ ហ៊ុន សែន លើកឡើងថា…
-
ថ្នាក់ដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច គាំទ្របេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត

-
គណៈកម្មការអឺរ៉ុបបានបង្ហាញផែនការវិនិយោគប្រាក់ប្រមាណ ៣៤០ពាន់លានដុល្លារក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងអាកាសធាតុនៅជុំវិញពិភពលោក

គណៈកម្មការអឺរ៉ុបបានបង្ហាញផែនការវិនិយោគប្រាក់ប្រមាណ ៣៤០ពាន់លានដុល្លារក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងអាកាសធាតុនៅជុំវិញពិភពលោក ដើម្បីប្រកួតប្រជែងជាមួយគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន។ សហភាពអឺរ៉ុបចាត់ទុកការផ្ដល់ហិរញ្ញប្បទានរបស់ចិន ក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ ថាគ្មានអំណោយផល គ្មានតម្លាភាព និងធ្វើឱ្យប្រទេសក្រីក្រ ជាពិសេសនៅទ្វីបអាហ្វ្រិក កាន់តែពឹងផ្អែកលើចិនតាមរយៈការជំពាក់បំណុល។ សហភាពអឺរ៉ុបនិយាយថា ពួកគេនឹងធានាថាសហគមន៍មូលដ្ឋានទទួលបានអត្ថប្រយោជន៍ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងមិនសូវមានហានិភ័យក្នុងការវិនិយោគ។ ថវិការរបស់សហភាពអឺរ៉ុបក្នុងទម្រង់ជាជំនួយក្ដី កម្ចី ឬការធានាក្ដី នឹងមកពីស្ថាប័ននានារបស់សហភាពអឺរ៉ុប រដ្ឋាភិបាលសមាជិក ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុសហភាពអឺរ៉ុប និងធនាគារអភិវឌ្ឍន៍របស់សមាជិក ហើយនឹងត្រូវបានផ្តល់ជូន “ក្រោមលក្ខខណ្ឌត្រឹមត្រូវ និងអំណោយផល” ដើម្បីកុំឱ្យរដ្ឋាភិបាលប្រទេសទីបីមានបញ្ហាបំណុល។ ប្រភព៖ Reuters
-
ជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ

ជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាន និងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ហើយក៏ជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព និងស្ថិរភាពសង្គម លើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា។