-
មនុស្សរាប់សិបនាក់ ភាគច្រើនជាកុមារអាយុពី ៨-១៥ឆ្នាំ បានស្លាប់ ក្នុងហេតុការណ៍ក្រឡាប់ទូកដែលផ្ទុកអ្នកដំណើរលើសចំណុះ នៅទន្លេ Bagwai នៃរដ្ឋ Kano

មនុស្សរាប់សិបនាក់ ភាគច្រើនជាកុមារអាយុពី ៨-១៥ឆ្នាំ បានស្លាប់ ក្នុងហេតុការណ៍ក្រឡាប់ទូកដែលផ្ទុកអ្នកដំណើរលើសចំណុះ នៅទន្លេ Bagwai នៃរដ្ឋ Kano ភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី៣០ វិច្ឆិកា កន្លងទៅ។ អ្នកនាំពាក្យនៃសេវាពន្លត់អគ្គីភ័យរដ្ឋ Kano លោក Abdullahi និយាយថា៖ “ទូកដែលក្រឡាប់ជាធម្មតាអាចដឹកមនុស្សពេញវ័យត្រឹមតែ ១២នាក់ប៉ុណ្ណោះ ប៉ុន្តែអ្នកបើកទូកបានផ្ទុកក្មេងយ៉ាងច្រើននាក់។ ក្មេងៗទាំងនោះ មកពីភូមិ Badau នៅត្រើយម្ខាង ដើម្បីឆ្លងទៅក្រុង Bagwai ដែលនៅត្រើយម្ខាងទៀតនៃទន្លេដើម្បីចូលរួមពិធីបុណ្យសាសនា”។ បច្ចុប្បន្ន អាជ្ញាធររកឃើញសាកសពមនុស្សចំនួន ២៩នាក់ និងបានសង្គ្រោះអ្នកដំណើរ ៧នាក់ ខណៈដែលក្រុមជួយសង្គ្រោះកំពុងស្វែងរកសាកសពមនុស្សចំនួន ១៣នាក់ផ្សេងទៀត។ ប្រភព៖ Al Jazeera
-
អាមេរិកកំពុងពិចារណាដាក់មូលដ្ឋានកងទ័ពរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទប់ទល់នឹងចិន

មន្រ្តីជាន់ខ្ពស់នៃកងទ័ពជើងគោកអាមេរិក អ្នកស្រី Worumuth បានថ្លែងក្នុងកម្មវិធីរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ថា៖ “កងទ័ពជើងគោកអាមេរិកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ព្រោះថាប្រសិនបើអាចធ្វើបាន នោះយើងនឹងមានជំហរបត់បែនបានល្អជាងនេះ ថែមទាំងជាផលប្រយោជន៍សម្រាប់អាមេរិក និងសម្ព័ន្ធមិត្ត”។ អ្នកស្រី មិនបានបញ្ជាក់ពីទីតាំងដែលអាចពង្រីកនោះទេ បើទោះជាអ្នកស្រីបានផ្ដល់តម្លៃខ្ពស់ចំពោះការឈរទីតាំងរបស់អាមេរិក នៅហ្វីលីពីនក៏ដោយ។ ការបង្កើនវត្តមានកងទ័ពជើងគោកអាមេរិកនៅអាស៊ីអាគ្នេយ៍នេះគឺ ដើម្បីបង្ការកុំឱ្យមានសង្គ្រាមនៅអាស៊ី និងធានាឱ្យបានថា មេដឹកនាំចិន លោក Xi Jinping នឹងមិនបង្រួបបង្រួមតៃវ៉ាន់ “ដោយកម្លាំងទ័ព”។ ប្រភព៖ Reuters
-
ត គឺជាយុវជនជំនាន់ថ្មីមួយរូបដែលមានសមត្ថភាពខ្ពស់ មានសីលធម៌ និងគុណធម៌ដ៏ល្អ

ខ្ញុំយល់ឃើញថា លោក ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មីមួយរូបដែលមានសមត្ថភាពខ្ពស់ មានសីលធម៌ និងគុណធម៌ដ៏ល្អ ជាពិសេសលោក បាន និងកំពុងធ្វើសកម្មភាពជាគំរូជាក់ស្តែងជាច្រើនឆ្នាំនៅលើវិស័យសំខាន់ៗទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ តាមរយៈលក្ខណៈសម្បត្តិដ៏ល្អប្រសើរ គួបផ្សំនឹងបទពិសោធន៍ទាំងអស់នេះ ខ្ញុំពិតជាមានជំនឿយ៉ាងមុតមាំថា “កូនខ្មែរម្នាក់នេះពិតជាអាចធ្វើបានគ្រប់យ៉ាង” ដើម្បីជំរុញការការពារ និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចំរើនជឿនលឿនទៅមុខ ក្នុងសុខសន្តិភាព និងវិបុលភាព ក៏ដូចជាកសាងកិត្យានុភាពរបស់ជាតិ នៅលើឆាកអន្តរជាតិ។ ✍🏽- ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
-
ទំនប់រលក ក្រុងព្រះសីហនុ 🌅🌊🇰🇭

-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មានព្រឹត្តិការណ៍៣សំខាន់ ដែលទាក់ទងនឹងដំណើរសង្គ្រោះជាតិកម្ពុជា

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់នៅថ្ងៃទី២ ធ្នូ ឆ្នាំ២០២១នេះថា មានព្រឹត្តិការណ៍៣សំខាន់ ចំពោះរូបសម្តេចតេជោ ផ្ទាល់ ដែលទាក់ទងនឹងដំណើរសង្គ្រោះជាតិកម្ពុជា។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាស សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ នៅក្រុងព្រះសីហនុ ចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ដែលចំណាយថវិការបស់ជាតិ ប្រមាណ ៣០០លានដុល្លារអាមេរិក៕…ឃ្លីប…
-
អ្នកឯងចង់ទៅឆែកឆេរកំពង់ផែ អ្នកឯងដើរតួជាស្អី?

-
សម្តេចតេជោ ហ៊ុន សែន គាំទ្រអគ្គលេខាធិការអង្គការសហប្រជាជាតិ ចំពោះវិធានការការបង្កើនការធ្វើតេស្ត ជាជាងការទុកឱ្យអាហ្វ្រិកនៅជាប្រទេសឯកោ



