-
១៣ វិច្ឆិកា ២០២១

១. ក្រសួងវប្បធម៌ និងខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍មួយចំនួនទៀតដើម្បីអបអរសាទរខេត្តសៀមរាប ចូលជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ ២០២០-២០២២ – រស្មីកម្ពុជា ២. ១០ខែ ឆ្នាំ២០២១ កម្ពុជានាំចេញផលនេសាទបានចំនួន ២១៨តោន ក្នុងនោះ នាំចេញផលនេសាទស្រស់ចំនួន ៦៨តោន និងផលនេសាទកែច្នៃចំនួន ១៥០តោន ដោយទទួលចំណូលបានជាង ៦៤លានរៀល – ថ្មីៗ ៣. គិតត្រឹមខែតុលា ឆ្នាំ២០២១ CDC អនុម័តគម្រោងវិនិយោគរបស់ជប៉ុនសរុបចំនួន ១៤៦គម្រោង ដែលមានទុនសរុបចំនួន ២.៨៥៣លានដុល្លារ – រស្មីកម្ពុជា ៤. យន្តហោះប្រដេញធុន Typhoon របស់ អង់គ្លេសបានស្ទាក់ផ្លូវរបស់យន្តហោះទម្លាក់គ្រាប់បែកអាចផ្ទុកគ្រាប់នុយគ្លេអ៊ែររបស់រុស្ស៊ី នៅលើសមុទ្រខាងជើង – Sky News ៥. ទាហានឆត្រយោងរុស្ស៊ី និងបេឡារូសបានធ្វើ សមយុទ្ធរួមគ្នាក្បែរព្រំដែនប៉ូឡូញ និងលីទុយអានី ចំពេលមានភាពប្រទាញប្រទង់រវាងបេឡារូស និងសហភាពអឺរ៉ុប ជុំវិញបញ្ហាជនអន្តោប្រវេសន៍ – CNN
-
នាឆ្នាំ២០០៧ ប្រជាជនកម្ពុជាមានលទ្ធភាពប្រើបង្គន់អនាម័យត្រឹមតែ១៦%ប៉ុណ្ណោះ

-
ដើម្បីលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែខ្លាំងក្លានិងមានប្រសិទ្ធភាពថែមទៀត សម្តេចតេជោផ្តល់ជាអនុសាសន៍ចំនួន ៨

-
កម្ពុជាជាប្រទេសឈានមុខគេនៅអាស៊ី ដែលបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេ

-
កាយវិការបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខ សន្តិសុខស្បៀង និងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ 🙏

-
ដើមឈើកម្ពស់ជាង ៣៥ម៉ែត្រ អាយុ ៨០០ឆ្នាំនៅក្នុងខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង 🇰🇷

-
ជីវភាពរស់នៅក្នុងរដ្ឋធានីកាប៊ុល អាហ្វហ្កានីស្ថាន 🇦🇫

-
របាយការណ៍នៅថ្ងៃទី១២ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ១៥ករណី ស្លាប់ ១១នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ៣១នាក់។ ៤. កូវីដ ៦០ករណី និងជាសះស្បើយ ៦៥នាក់។ អ្នកឆ្លងសរុប ១១៩ ៤៨១នាក់ អ្នកជាសះស្បើយ ១១៥ ៨៦២នាក់ អ្នកស្លាប់ ២ ៨៦១នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី១៣ វិច្ឆិកា ២០២១
-
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងកោះប្រជុំនៅក្រោយពិធីបុណ្យអុំទូក ដើម្បីពិនិត្យបេក្ខភាពអនុប្រធានទី១ រដ្ឋសភា

ភ្នំពេញៈគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា គ្រោងនឹងធ្វើការកោះប្រជុំនៅក្រោយពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីពិនិត្យ និងពិភាក្សាលើបេក្ខភាពអនុប្រធានទី១ រដ្ឋសភា ដែលគណបក្សប្រជាជនកម្ពុជា បានដាក់ស្នើមករដ្ឋសភា ដើម្បីជំនួសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១។
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
