-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សូមនិមន្តជួយកែតម្រូវឡើងវិញផង!

ពាក្យត្រូវ៖ “សាលាពុទ្ធិកសិក្សា” បានន័យថា សាលាសិក្សាផ្នែកពុទ្ធិកៈ ឬព្រះពុទ្ធសាសនា ហើយក៏មិនត្រូវដកឃ្លាពាក្យដូចក្នុងរូបនេះដែរ។ ឧទាហរណ៍៖សាលាពុទ្ធិកបឋមសិក្សា ពុទ្ធិកមធ្យមសិក្សា គេមិនប្រើយុគលពិន្ទុទេ ពោលគឺគេមិនសរសេរ បឋមៈសិក្សា ឬ មធ្យមៈសិក្សាទេ។ សូមអរគុណអ្នកបញ្ជូនរូបមក មិនដឹងថា សាលាឬវត្តនេះស្ថិតនៅខេត្តណាទីតាំងណាទេ។ ចំពោះលោកអ្នកដែលឃើញកំហុសអក្ខរាវិរុទ្ធនានាតាមបដា ឬសំណេរតាមទីកន្លែងផ្សេងៗ សូមផ្ញើមកតេឡេក្រាម៖ ០១៧ ៤៤៦ ២៦៣ 📷-ពុទ្ធសាសនាដើម្បីការអប់រំនៅកម្ពុជា
-
មុជទឹកទន្លេ Yamuna នៅរដ្ឋធានីញូដេលី ប្រទេសឥណ្ឌា

-
ពិធីប្រកាសទទួលស្គាល់សមាជិកអចិន្រ្តៃយ៍គណបក្សឃុំ និងសមាជិកគណៈកម្មាធិការសាខាភូមិទាំង១០ ឃុំរមេញ ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ

ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធិ បានមានប្រសាសន៍ណែនាំឱ្យក្រុមការងារសមាជិកគណបក្ស ក្រុមការងារពាក់ព័ន្ធ អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តរួមកម្លាំងសាមគ្គីគ្នាបំពេញភារកិច្ចបំរើជាតិ និងប្រជាជនឱ្យបានល្អ ពិសេសត្រូវចេញធ្វើសកម្មភាពភ្លាមៗនៅពេលប្រជាពលរដ្ឋជួបការលំបាក ទាំងការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ការលំបាកបង្កឡើងដោយវិបត្តិជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ…
-
ហោរាសាស្រ្តប្រចាំថ្ងច័ន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាសមស្របដើម្បីបំពេញការងារដោយការប្រញាប់ប្រញាល ឬភ័យស្លន់ស្លោ និងការបង្ហាញភាពទន់ខ្សោយនៅចំពោះមុខមិត្តរួមការងារ និងដៃគូជំនួញនោះទេ។ ប្រសិនបើអ្វីៗនៅកន្លែងការងារជាប់គាំង សូមសម្រាករយៈពេលខ្លី ដើម្បីបញ្ចៀសបញ្ហា។ ក្រៅពីនេះ ហោរាសាស្រ្តអាជីពណែនាំមិនឲ្យលោកអ្នករស់នៅក្នុងស្ថានភាពអវិជ្ជមាន។ សូមកុំមានភាពអស់សង្ឃឺម ប៉ុន្តែបន្តការងាររបស់អ្នកជានិច្ច ពីព្រោះសំណាងធំស្ថិតនៅលើគន្លងផ្លូវរបស់អ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងសេចក្តីប៉ងប្រាថា្នរបស់អ្នកនឹងសម្រេចតាមគោលដៅដែលបានគូសវាសទុក។ ក្នុងរយៈពេលនេះអ្នកគួរប្រុងប្រយ័ត្នចំពោះទំនាក់ទំនង ពីព្រោះការជឿទុកចិត្តរបស់អ្នកអាចមានកំហុសដោយងាយបំផុត។ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរស្ថានភាពការងារ គឺត្រូវតែមានគម្រោងផែនការច្បាស់លាស់ បើមិនដូច្នេះផលរំខាន និងកំហាតផ្នែកសេដ្ឋកិច្ចអាចនឹងមានកំរិតខ្ពស់។ លើសពីនេះ ចំពោះស្ថានភាពប្រថុយប្រថានទាំងឡាយ មិនគួរសាកល្បងនោះទេ។ ដោយឡែក សូមជឿជាក់លើវិចារណញាណរបស់ខ្លួនជាសំខាន់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការនោះទេ ហានិភ័យដែលអ្នកនឹងប្រឈមមុខជាមួយឧបស័គ្គគឺមានបំផុតខ្ពស់បំផុត។ សូមលោកអ្នកយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយលើកិច្ចការបច្ចុប្បន្នជាជាងចាប់យកការងារថ្មីក្នុងពេលនេះ។ ទន្ទឹមនឹងនេះ ភាពប្រញាប់ប្រញាល និងការភ្លេចភ្លាំងនឹងអាចបង្កើតកំហុសដោយងាយ។ ប៉ុន្តែបើទោះបីជាស្ថានភាពថ្ងៃនេះរឹងស្ទះដល់ការសម្រេចផលយ៉ាងណាក្តី សូមស៊ូទ្រាំបន្តិច អ្វីៗនឹងអាចកែប្រែទៅជាល្អប្រសើរបានក្នុងពេលឆាប់ៗ។ សូមចងចាំថា…
-
អប្សរាព្រឹកនេះ ១៥ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C10 ព្រះមហាក្សត្រកម្ពុជា មានព្រះរាជឱង្ការស្នើអង្គការយូណេស្កូ ដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ៕ …អានផ្ទាល់(ដោយ៖ជា សេឌី) V1 សម្តេចតេជោ ហ៊ុន សែន ការធ្វើដំណើរ ចេញ-ចូល ប្រទេសកម្ពុជា មិនតម្រូវ ឱ្យធ្វើចត្តាឡីស័កទៀតទេ ទៅលើអ្នកដែលបានចាក់វ៉ាក់សាំង ២ដូសរួច ៕ …ឃ្លីប… C8 ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៥នាក់, ជាសះស្បើយ៦២នាក់ និងអ្នកស្លាប់ថ្មីចំនួន៦នាក់ (ក្នុងនោះ ៤នាក់អត់បានចាក់វ៉ាក់សាំង)។ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៩,៥៣៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៥,៩២៤នាក់, ស្លាប់សរុបចំនួន២,៨៦៧នាក់៕ …អានផ្ទាល់(ដោយ៖ជា សេឌី) ចប់ C2 ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តចាក់វ៉ាក់សាំងដូសទី២ ជូនពលរដ្ឋដែលខកខានមិនទាន់ទទួលបានការចាក់វ៉ាក់កូវីដ១៩ នៅឃុំចំណោម៕…លោកឃិន គន្ធា…
-
ព្រះមហាក្សត្រ ស្នើសុំអង្គការយូណេស្កូដាក់បញ្ចូល “គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ” និង “រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍” របស់កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

-
សារមន្ទីរកោះថ្ម ត្បូងឃ្មុំ សម្រេចបាន ៨០%

-
សុរិយារះហើយ

