-
បទវិភាគ៖ នយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ជាមរតកប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងសម័យកាលកូវីដ បានសង្រ្គោះជីវិតពលរដ្ឋ ក៏ដោយសារជំរើសដ៏ត្រឹមត្រូវ យកចិនជាបង្អែកផ្គត់ផ្គង់វ៉ាក់សាំង (មានវីដេអូ)

-
ស្រមោលបិសាច មិនអាចធ្វើឲ្យស្រអាប់ពន្លឺដ៏ចាំងចែង នៃព្រះអាទិត្យបានទេ

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្រសួងរតនាគារអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ២រូប គឺ លោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងលោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ដោយចោទអ្នកទាំងពីរថា បានជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយក្នុងការកសាងមូលដ្ឋានយោធារាម ។ តាមពិតនេះមិនមែនជាបញ្ហាថ្មីទេ វាគ្រាន់តែជារឿងដដែលៗ រវាងទំនាក់ទំនងអាមេរិក និងកម្ពុជា ក៏ដូចជាទំនាក់ទំនងរវាងអាមេរិកជាមួយប្រទេសដទៃទៀត រាប់ទាំងសម្ព័ន្ធមិត្តរបស់ខ្លួនផង ដែលអាមេរិកមិនខ្លាចនឹងធ្វើការរំលោភបំពានបែបនេះ ។ បញ្ហាមូលដ្ឋានយោធារាម នៅតែជាប្រធានបទដែលអាមេរិកបន្តចិញ្ចឹមឲ្យទៅជាបញ្ហានយោបាយដ៏ក្តៅគគុក ដោយពួកគេចោទថា រាជរដ្ឋាភិបាលបានប្រគល់ទៅឲ្យចិនគ្រប់គ្រង ដើម្បីឲ្យចិនប្រើប្រាស់មូលដ្ឋានយោធានេះ សម្រាប់ធ្វើសកម្មភាព ។ ទោះបីកម្ពុជា បានពន្យល់ម្តងហើយម្តងទៀត អំពីអធិបតេយ្យភាពរបស់ខ្លួន អំពីស្មារតីនៃរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឲ្យបរទេសណាមួយដាក់ទីតាំងយោធានៅលើទឹកដីរបស់ខ្លួន, ទោះបីកម្ពុជា ខិតខំបង្ហាញម្តងហើយម្តងទៀតអំពីភាពស្មោះត្រង់ សុចរិត សម្បទាន និងស្មារតីសាមគ្គីភាព រហូតដល់អនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅពិនិត្យដល់ទីតាំងដែលគេសង្ស័យនៅក្នុងមូលដ្ឋានរាមរួចហើយក៏ដោយ ប៉ុន្តែអាមេរិកនៅតែមិនស្ងប់ចិត្តដដែល។ បញ្ហានេះ វាគួរឲ្យជ្រេញខ្លាំងណាស់សម្រាប់កម្ពុជា ពីព្រោះថា ទង្វើរបស់អាមេរិកគ្រាន់តែដើម្បីបម្រើឲ្យគោលនយោបាយដ៏ចាស់គំរិលរបស់ខ្លួនគឺ រំលោភបំពានលើអធិបតេយ្យជាតិអ្នកដទៃ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ តាំងខ្លួនជាអធិរាជរបស់ពិភពលោក ។ សម្រាប់កម្ពុជាបានប្រកាន់យកជំហរមួយច្បាស់លាស់គឺ យើងមិនបង្កអរិភាពជាមួយបណ្តាប្រទេសណាទាំងអស់ លើកលែងតែភេរវករ…
-
ហោរាសាស្ត្រប្រចាំថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្ដុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសី អស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាថ្ងៃដែលមានអំណោយផលបំផុត សម្រាប់ការធ្វើអាជីវកម្ម បោះទុន និងការបង្កើតការងារថ្មីៗ។ អាជីពទាំងនេះរំពឹងថាទទួល បានស្ថានភាពយូរអង្វែង និងមានភាពចម្រើនលូតលាស់កាន់តែប្រសើរ។ សូមព្យាយាម ពង្រីកអាជីវកម្មរបស់អ្នក ឬបទពិសោធន៍ជាមួយកម្មវិធីថ្មីៗដើម្បីបង្កើនប្រាក់ចំណូលរបស់អ្ន ក។ កំរិតហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកក៏អាចមានភាពរីកចម្រើនកាន់តែប្រសើរ។ លើសពីនេះ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការចរចា ពិភាក្សា និងដោះស្រាយបញ្ហាចាស់ថ្មី ទាំងឡាយ ដូច្នេះធ្វើយ៉ាងណាកុំបណ្ដោយពេលវេលាឲ្យកន្លងទៅ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសី លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងថ្ងៃនេះហាក់មានភាពមមាញឹកយ៉ាងខ្លាំ ង។ បើទោះបីជាយ៉ាងណាសូមកុំបោះបង់ចោលការងារ ឬបដិសេធការផ្តល់ជូនលឿនពេក សូមគិតពិចារណាឲ្យបានច្បាស់ ពីព្រោះឱកាសចម្រើនលូតលាស់របស់អ្នកមិនអាចបក ឆ្ងាយពីការខិតខំប្រឹងប្រែងនោះទេ សូមប្ដេជ្ញាចិត្តអនុវត្តការងារឲ្យបានក្នុងកំរិតអតិបរមា នោះអ្នកនឹងអាចទទួលបានផលតបស្នងជាទីគាប់ចិត្តត្រឡប់មកវិញក្នុងពេលឆាប់ៗ។ ទោះបីជាយ៉ាងនេះក្តី សូមរកពេលវេលាសម្រាក និងធ្វើដំណើរកំសាន្តខ្លះទើបល្អ។ ផ្ទុយទៅ វិញ សូមកុំមានការអាក់អន់ព្រោះតែសភាពលំបាកពីខាងក្រៅ អ្វីៗមិនអាក្រក់នោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខា ធាតុឈើ ពង្សយក្សស្រី រាសី អស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។…
-
១៥ វិច្ឆិកា ២០២១

១. អ្នកជំនាញទឹកស្អាតជប៉ុន មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់ និងរកដំណោះស្រាយក្នុងការកែលម្អធ្វើទំនើបកម្មវិស័យទឹកស្អាតនិងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាថ្មី នៅក្នុងខេត្តបាត់ដំបង – AMS Central ២. គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ ខ្សែក្នុងក្រុងសៀមរាប នឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២៩ ធ្នូ ដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចនាខែមករា ឆ្នាំ២០២២ ខាងមុខនេះ – ខ្មែរថាមស៍ ៣. មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី៖ វិស័យសំណង់នឹងងើបឡើងវិញ ខណៈ១០ខែឆ្នាំនេះ គម្រោងសាងសង់ថ្មីមានជាង៣ពាន់គម្រោង ទុនជិត៥ពាន់លានដុល្លារ – FN ៤. ប្រធានទូរទស្សន៍ Al Jazeera ប្រចាំនៅស៊ូដង់ ត្រូវទាហានចាប់ខ្លួនដល់ក្នុងផ្ទះចំពេលមានការបង្ក្រាប់លើក្រុមអ្នកតវ៉ា – CGTN ៥. សេដ្ឋកិច្ចជប៉ុនបានស្រុតចុះហួសពីការរំពឹងទុក។ កូវីដ១៩ធ្វើអោយប៉ះពាល់ការចំណាយ និងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលរំខានដល់សកម្មភាពធុរកិច្ច – Financial Times
-
កម្ពុជា ចិនឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកើនឡើងដល់ ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ហើយនឹងដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នៅខែមករា ២០២១

ចិននឹងបន្តផ្ដល់ជូនកម្ពុជានូវវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីដ១៩ និងជំនួយពាក់ព័ន្ធនឹងវិស័យសុខាភិបាល។ ចិននឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន ៥៥០អាហារូបករណ៍ និងពិចារណាបើកឱ្យនិស្សិតកម្ពុជាត្រឡប់ទៅសិក្សានៅចិនវិញ។ ចិននឹងចូលរួមប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ និងគាំទ្រកម្ពុជាពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខប្រធានាធិបតី Xi Jinping និងអរគុណចិនដែលតែងតែបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចពិនិត្យព្រះរាជសុខភាព។ សម្ដេចតេជោអបអរសាទរចំពោះកំណើនសេដ្ឋកិច្ចចិន ៩,៨ភាគរយ សម្រាប់ ៩ខែដំបូង នៅឆ្នាំ២០២១។ ប្រភព៖ SPM
-
មានតែ ៤១% ប៉ុណ្ណោះគាំទ្រប្រធានាធិបតីអាមេរិក លោក Joe Biden នៅក្នុងការវាយតម្លៃលើប្រធានាធិបតីរូបនេះ

មានតែ ៤១% ប៉ុណ្ណោះគាំទ្រប្រធានាធិបតីអាមេរិក លោក Joe Biden នៅក្នុងការវាយតម្លៃលើប្រធានាធិបតីរូបនេះ ខណៈដែលទំនុកចិត្តលើរូបលោកនៅតែបន្តធ្លាក់ចុះក្នុងកំឡុងពេលមានវិបត្តិអតិផរណា និងបញ្ហាលើចង្វាក់ផ្គត់ផ្គង់នៅអាមេរិក។ ទិន្នន័យដែលចេញផ្សាយក្រោយជ័យជំនះលើការអនុម័តកញ្ចប់ថវិកាផែនការហេដ្ឋារចនាសម្ព័ន្ធ ១,២ ទ្រីលានដុល្លារ និងការរំពឹងទុកកញ្ចប់ចំណាយសង្គម ១,៧ ទ្រីលានដុល្លារ ធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់គណបក្សប្រជាធិបតេយ្យដែលនៅសល់ពេលតិចជាងមួយឆ្នាំ មុនឈានដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ។ ជាក់ស្ដែង មានតែ ៣៩% នៃអ្នកឆ្លើយតបប៉ុណ្ណោះ ដែលគាំទ្រការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក Biden។ តម្លៃទំនិញប្រើប្រាស់របស់អាមេរិកកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៦,២% ក្នុងខែតុលា ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩០។ រដ្ឋមន្រ្តីរតនាគារ អ្នកស្រី Yellen ស្តីបន្ទោសបញ្ហាកូវីដ១៩ លើបញ្ហាអតិផរណា និងបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ ហើយព្យាករណ៍ថា តម្លៃទំនិញទំនងជានឹងត្រឡប់ទៅធម្មតានៅឆមាសទី២ ក្នុងឆ្នាំក្រោយ ប្រសិនបើអាមេរិកយកឈ្នះជំងឺរាតត្បាតនេះបាន។ ប្រភព៖ The Guardian
-
កូនប្រុសអតីតមេដឹកនាំលីប៊ី 🇱🇾 លោក Saif al-Islam Gadhafi វ័យ ៤៩ឆ្នាំ ឈរជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅខែធ្នូខាងមុខ

កូនប្រុសអតីតមេដឹកនាំលីប៊ី 🇱🇾 លោក Saif al-Islam Gadhafi វ័យ ៤៩ឆ្នាំ ឈរជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅខែធ្នូខាងមុខ ដោយគ្រោងនឹងបញ្ចប់ភាពចលាចលជាច្រើនឆ្នាំ ចាប់តាំងពីឪពុករបស់លោកត្រូវបានផ្តួលរំលំ។ លោក Saif al-Islam ដែលទទួលបានការអប់រំនៅសាលាសេដ្ឋកិច្ចទីក្រុង London គឺជាឥស្សរជនលេចធ្លោជាងគេ ថែមទាំងធ្លាប់ត្រូវបានរដ្ឋាភិបាលជាច្រើនមើលឃើញថាជាមុខមាត់ដែលអាចទទួលយកបាន និងរួសរាយរាក់ទាក់របស់ប្រទេសលីប៊ី។ គេរំពឹងថាលោកនឹងឈរឈ្មោះជាប្រធានាធិបតី រួមជាមួយបេក្ខជនផ្សេងទៀតដូចចា មេបញ្ជាការយោធាភាគខាងកើតលោក Khalifa Haftar នាយករដ្ឋមន្ត្រីលោក Abdulhamid al-Dbeibah និងប្រធានសភាលោក Aguila Saleh ។ ថ្វីបើមានការគាំទ្រជាសាធារណៈពីភាគីនានាក្នុងស្រុកភាគច្រើន និងមហាអំណាចបរទេសសម្រាប់ការបោះឆ្នោតខាងមុខក្ដី ក៏គេនៅតែសង្កេតឃើញថា ការបោះឆ្នោតស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដែលអង្គភាពគូប្រជែងឈ្លោះប្រកែកគ្នាលើការគ្រប់គ្រង និងកាលវិភាគ។ ប្រភព៖ CNN
-
នាយករដ្ឋមន្ត្រីកម្ពុជា-ចិន ឯកភាពគ្នា ដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នៅខែមករាខាងមុខ និងជំរុញឱ្យនាំអង្ករ និងកសិផលកម្ពុជា ចូលទៅប្រទេសចិនដោយផ្ទាល់

ភ្នំពេញ៖ ក្នុងជំនួបសន្ទនាការងារជាមួយតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃច័ន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្រ្តីចិន និងសម្តេចតេជោ ហ៊ុន សែន នាយករដមន្ត្រីកម្ពុជា បានឯកភាពគ្នាដាក់ឱ្យចូលជាធរមាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នៅខែមករាខាងមុខ និងជំរុញឱ្យនាំអង្ករ និងកសិផលកម្ពុជា ចូល ទៅប្រទេសចិនដោយផ្ទាល់ ។
-
លោក Dmitry Shugayev ប្រធានទីភ្នាក់ងារសហប្រតិបត្តិការយោធារុស្ស៊ីថា រុស្ស៊ីចាប់ផ្តើមផ្គត់ផ្គង់ប្រទេសឥណ្ឌានូវប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400

ការផ្គត់ផ្គង់អាចធ្វើឱ្យឥណ្ឌាប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក្រោមច្បាប់ឆ្នាំ២០១៧ ដែលមានគោលបំណងរារាំងប្រទេសនានាពីការទិញអាវុធរបស់រុស្ស៊ី។ កិច្ចព្រមព្រៀងតម្លៃ ៥,៥ ប៊ីលានដុល្លារសម្រាប់ប្រព័ន្ធមីស៊ីលចំនួន ៥ ដែលឥណ្ឌានិយាយថាខ្លួនត្រូវការដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសចិន ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០១៨ ។ ឥណ្ឌាប្រឈមមុខនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុជាច្រើនពីសហរដ្ឋអាមេរិក ក្រោមការប្រឆាំងរបស់សហរដ្ឋអាមេរិកក្រោមច្បាប់ទណ្ឌកម្ម (CAATSA) ដែលដាក់ឈ្មោះរុស្ស៊ីជាសត្រូវរួមជាមួយកូរ៉េខាងជើង និងអ៊ីរ៉ង់ ក្នុងសកម្មភាពរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ការជ្រៀតជ្រែកក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ ២០១៦ និងជំនួយដល់ប្រទេសស៊ីរី។ ក្រុងញូវដេលីនិយាយថា ខ្លួនមានភាពជាដៃគូយុទ្ធសាស្ត្រជាមួយទាំងអាមេរិក និងរុស្ស៊ី ខណៈដែលក្រុងវ៉ាស៊ីនតោនប្រាប់ឥណ្ឌាថា ខ្លួនមិនទំនងនឹងលើកលែង CAATSA នោះទេ។ កាលពីឆ្នាំមុន អាមេរិកដាក់ទណ្ឌកម្មក្រោមច្បាប់ CAATSA លើសម្ព័ន្ធមិត្តណាតូតួកគី ក្រោយប្រទេសនេះទិញមីស៊ីល S-400 ពីរុស្ស៊ី។ ក្រុងវ៉ាស៊ីនតោនក៏ដកតួកគីចេញពីកម្មវិធីយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលជាយន្តហោះទំនើបបំផុតនៅក្នុងឃ្លាំងរបស់អាមេរិក សម្រាប់រដ្ឋសមាជិកណាតូ និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់អាមេរិកប្រើប្រាស់។ ប្រភព៖ Reuters
-
សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន ពិភាក្សាគ្នាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ

ភ្នំពេញៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិផងដែរ។ កិច្ចពិភាក្សានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ តាមប្រព័ន្ធវីដេអូ។