-
ផ្សាយផ្ទាល់ ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ

-
ប្រតិភូកីឡារបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាទៅដល់ប្រទេសអេស្ប៉ាញដោយសុវត្ថិភាព

-
អប្សរាព្រឹកនេះ ១១ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1 ព្រះមហាក្សត្រកម្ពុជា បានយាងចាកចេញ ពីមាតុប្រទេស ដើម្បីចូលរួមមហាសន្និបាត អង្គការ យូណេស្កូ នៅប្រទេសបារាំង ៕ …ឃ្លីប… (រូបភាពលោក វ៉េង លីមហួត, សួង ពិសេដ្ឋ, អត្ថបទ កាត់ត វណ្ណលុក, អាន អ្នកនាង រ័ត្ន ចរិយា) V5 មេដឹកនាំកូរ៉េខាងជើង ផ្ញើសារលិខិតថ្វាយព្រះមហាក្សត្រខ្មែរ នាឱកាសអបអរសាទរទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ៕…អានផ្ទាល់ L2 សម្តេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិដ៏ឈឺចាប់ ដែលមិនអាចបំភ្លេចបាន នៃការស្លាប់កូនប្រុស ច្បង ហ៊ុន កំសត់ ដែលគិតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ មានរយៈពេល ៤៥ឆ្នាំហើយ ៕ …ឃ្លីប… (ដោយផេក អត្ថបទ កាត់ត វណ្ណលុក + អាន អ្នកនាង រ័ត្ន…
-
១០ វិច្ឆិកា ២០២១

១. ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍សិល្បៈ “រាត្រីចងចាំឆ្នាំ២០២១” តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៨ វិច្ឆិកា ដើម្បីអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ជូលល្ខោនខោលកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ – AMS Central ២. សិប្បករខ្មែរម្នាក់បាន និងកំពុងដំណើរការសិប្បកម្មផលិតស្រាមៀនប៉ៃលិនខ្មែរ ដើម្បីដាក់លក់នៅតាមទីផ្សារគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេស – AMS Economy ៣. រដ្ឋមន្ត្រី ក្រសួងកសិកម្ម លើកទឹកចិត្ត ឱ្យ ប្រជា កសិករ ប្រើប្រាស់ បច្ចេកវិទ្យា ថាមពល កកើត ឡើង វិញ សម្រាប់ ប្រើប្រាស់ ក្នុង វិស័យ កសិកម្មនៅកម្ពុជា – កោះសន្តិភាព ៤. បុគ្គលិក និងអ្នកនៅក្នុងបន្ទុក UN ១៦ នាក់ត្រូវបានឃុំខ្លួននៅក្នុងរដ្ឋធានី Addis Ababa របស់អេត្យូពី ខណៈការចាប់ខ្លួនេះ ចំពេលមានរបាយការណ៍អំពីការចាប់ខ្លួនជនជាតិភាគតិច Tigray – Al Jazeera…
-
បុប្ផាលាក់ខ្លួន 🌿🍀📷🎣⛺️🚣

-
ប្រធានាធិបតីឈីលី 🇨🇱 លោក Sebastián Piñera ត្រូវសភាជាន់ទាបបោះឆ្នោតទម្លាក់ពីតំណែងជុំវិញការចោទប្រកាន់ដែលថាលោកគាំទ្រការលក់ភាគហ៊ុនរបស់គ្រួសារលោកកំឡុងពេលកាន់តំណែង

ឯកសារលេចធ្លាយ Pandora ដែលបង្ហាញពីការជួញដូរហិរញ្ញវត្ថុនៅក្រៅប្រទេសរបស់បុគ្គលល្បីៗជុំវិញពិភពលោក បង្ហាញព័ត៌មានលម្អិតថ្មីនៃកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយដើម្បីលក់ភាគហ៊ុនរបស់គ្រួសារលោក Piñera ក្នុងគម្រោងរុករករ៉ែ Dominga ។ កិច្ចសន្យាដែលរកឃើញដោយគម្រោងនេះ បង្ហាញថាប្រាក់ចំនួន ១៣៨លានដុល្លារដំបូងនៃការលក់ ត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុនដែលចុះបញ្ជីនៅកោះ British Virgin ។ ការបង់ប្រាក់ចុងក្រោយលើការលក់រ៉ែក្នុងឆ្នាំ២០១១ គឺផ្អែកទៅលើការដែលរដ្ឋាភិបាលលោក Piñera បដិសេធក្នុងការប្រកាសទីតាំងតំបន់ខាងជើងនៃភាគកណ្តាលប្រទេសឈីលីជាតំបន់អភិរក្សធម្មជាតិ។ យ៉ាងណាមិញ លោក Piñera និយាយថាលោកមិនបានចូលរួមក្នុងការគ្រប់គ្រងក្រុមហ៊ុនទាំងនេះទេ ហើយថែមទាំងមិនដឹងពីទំនាក់ទំនងជាមួយគម្រោងរ៉ែ Dominga ដែរ។ ប្រភព៖ The Guardian
-
អាមេរិកនៅតែបន្តគោលនយោបាយរបស់លោក Donald Trump ក្នុងការដាក់បម្រាមលើក្រុមហ៊ុន ឬ វិនិយោគទុនចិនណាដែលគ្រប់គ្រងដោយយោធាចិន

លោក Biden មានប្រសាសន៍ថា៖ “ចិនកេងប្រវ័ញ្ចអាមេរិកកាន់តែខ្លាំងឡើង ដើម្បីផ្គត់ផ្គង់ និងបង្កើតលទ្ធភាពក្នុងការអភិវឌ្ឍ និងទំនើបកម្មយោធា ចារកម្ម និងផ្នែកផ្សេងៗនៃសន្តិសុខរបស់ខ្លួន ដែលនេះធ្វើឱ្យការគំរាមកំហែងកងកម្លាំងអាមេរិកនៅឯមាតុភូមិ និងនៅឯនាយសមុទ្រនៅតែបន្ដ”។ ក្រសួងរតនាគារអាមេរិកបានចាត់ចែងអនុវត្ត និងគ្រោងធ្វើបច្ចុប្បន្នភាពជាប្រចាំចំពោះបញ្ជីក្រុមហ៊ុនចិនចំនួន ៥៩ ដែលត្រូវដាក់បម្រាមដោយក្នុងនោះក៏មានក្រុមហ៊ុនប្រេងដ៏ធំឈ្មោះថា CNOOC។ ដូចទៅនឹងជំនាន់លោក Trump ដែរ អាមេរិកមិនអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្លួនជួញដូរផ្នែកបរិក្ខារសន្តិសុខ ជាមួយក្រុមហ៊ុនចិនដែលជាប់បម្រាមទាំងនោះឡើយ។ ប្រភព៖ Reuters
-
កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយដែលកម្ពុជាមាន ជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ

នៅឯសន្និសីទកំពូលនៃភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅចក្រភពអង់គ្លេស រដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ បានជម្រាបជូនរដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ីនៃចក្រភពអង់គ្លេស Amanda Milling ថា៖ “កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយដែលកម្ពុជាមាន ជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ជាពិសេសការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃឱ្យកាន់តែមានភាពល្អប្រសើរ ដែលជាឱកាសទទួលបានប្រាក់ចំណូលពីការលក់ឥណទានកាបូន និងលើកកម្ពស់ថាមពលស្អាត”។
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ការដោះលែងសកម្មជនមួយចំនួន មិនមែនជាការទទួលសម្ពាធពីភាគីណាមួយនោះទេ

ភ្នំពេញៈអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការដោះលែងសកម្មជនមួយចំនួន គឺមិនមែនជាការទទួលសម្ពាធពីភាគីណាមួយនោះទេ ជានីតិវិធីរបស់តុលាការដែលអនុវត្តជាទូទៅ មិនមែនតែសកម្មជនទាំងនោះទេ។ តុលាការមិនបានផ្តោតទៅលើសកម្មជន ឬមិនសកម្មជននោះទេ ហើយសកម្មជនទាំងអស់នេះ មិនមែនដោះលែងទេ គឺបានប្រព្រឹត្តបទល្មើសហើយត្រូវបានផ្តន្ទាទោស។
-
កាលពីថ្ងៃទី៩ វិច្ឆិកា អ្នកនាំពាក្យចិនដីគោកបាននិយាយថា “ឯករាជ្យភាពតៃវ៉ាន់” មានន័យស្មើនឹងការបាត់បង់សន្តិភាព!
