-
វិភាគអន្តរជាតិ៖ សន្តិសុខរបស់អឺរ៉ុប លែងជាអាទិភាពរបស់អាមេរិក? (មានវីដេអូ)

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ព្រះមហាក្សត្រ ស្តេចយាងបំពេញព្រះរាជកិច្ចនាសាធារណរដ្ឋបារាំង

-
បុប្ផាព្រៃនៅភ្នំខ្នងព្រះ ស្រុកវាលវែង ខេត្តពោធិ៍សាត់ 📍

-
ក្រុមជម្រើសជាតិប៉េតង់នារី ចេញដំណើរទៅប្រកួតជើងឯកពិភពលោក នៅអេស្ប៉ាញ

-
វិសាខា ណាហ្គា ភ្នំពេញក្រោន ស្វាយរៀង ឡើងវគ្គ៨ក្រុម ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២១

-
សមត្ថកិច្ច បំបែកសំណុំរឿងក្រុមចោរប្លន់ប្រុសស្រី ០៦នាក់មានទាំងសិស្ស និងគ្រូបង្រៀនជិះម៉ូតូធាក់ផ្តួលម៉ូតូ និងដេញកាប់ជនរងគ្រោះ ០៣ករណី នៅខណ្ឌដង្កោ

-
របាយការណ៍ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ គិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ

-
កម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ឯករាជ្យ អធិបតេយ្យជាតិរបស់ខ្លួន

វិចារណកថា ប្រជាជនកម្ពុជាទូទាំងប្រទេសបានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមអបអរសាទរខួបលើកទី៦៨នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២១) ដែលជាស្នាព្រះហត្ថដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។ បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ដ៏ឆ្នើម មាតុភូមិជាទីស្នេហានៃយើងបាននិងកំពុងស្ថិតនៅជាប្រទេសដែលមានឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី យ៉ាងរឹងមាំ។ ស្មារតីជាតិនិយមដ៏មោះមុតបានរីកដុះដាលឡើងក្នុងផ្នត់គំនិតនៃប្រជាជនកម្ពុជាគួរឲ្យមោទនភាពទាំងសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត។ ដោយបានចាកចេញផុតពីឋានៈនៃប្រជាជាតិមួយដែលបាត់បង់ឯករាជ្យ កិត្តិយស សេចក្តីថ្លៃថ្នូរ និងការប្រមាថកាតទាន ពេលនេះប្រជាជនកម្ពុជាបានឈរយ៉ាងរឹងមាំក្នុងនាមជាប្រជាជាតិមួយស្មើមុខស្មើមាត់ជាមួយប្រទេសទាំងអស់លើពិភពលោក។ ប្រទេសកម្ពុជាជារដ្ឋមួយដែលមានឯករាជ្យ អធិបតេយ្យពេញលេញ ជារដ្ឋមួយដែលបានអនុវត្ត និងធ្វើឲ្យមានវឌ្ឍនភាពនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស បង្កលក្ខណៈសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបបានចូលរួមក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការពង្រឹងយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នីតិរដ្ឋ។ ឯករាជ្យជាតិគឺជានិមិត្តរូបនៃភាពរុងរឿងនិងជាដួងព្រលឹងរបស់ប្រជាជាតិមួយ។ប្រទេសមួយដែលបាត់បង់ឯករាជ្យ ប្រជាជាតិនៃប្រទេសនោះប្រាកដជាធ្លាក់ទៅក្នុងមហាសោកដនាកម្ម និងគ្រោះមហន្តរាយជាមិនខាន។ ជាក់ស្តែង ប្រទេសកម្ពុជាបានបាត់បង់ឯករាជ្យជាតិរបស់ខ្លួនទាំងស្រុងនៅពេលដែលបារាំងបានដាក់នឹមអាណានិគមនៅឆ្នាំ១៨៦៣ ។ ប៉ុន្តែក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងកម្លាំងអ្នកស្នេហាជាតិ បានតស៊ូប្រឆាំងរបបអាណានិគមនិយមដណ្តើមបានឯករាជ្យទាំងស្រុងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ក្រោយទទួលបានឯករាជ្យ កម្ពុជារស់នៅក្នុងសុខសន្តិភាពបានរយៈពេល១៧ឆ្នាំ មាតុភូមិជាទីស្រឡាញ់របស់យើងក៏បានធ្លាក់ទៅក្នុងគ្រោះមហន្តរាយសាជាថ្មីទៀត។…
-
៩ វិច្ឆិកា ២០២១

១. ក្រសួងពាណិជ្ជកម្ម បានកំណត់មុខទំនិញចំនួន១០មុខ ដែលមានសក្ដានុពលនាំចេញទៅចិន រួមមាន៖ ស្រូវ-អង្ករ ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់សត្វ ជ័រកៅស៊ូ ម្នាស់ និងម្រេច – ថ្មីៗ ២. តម្រូវការស្ករត្នោតដែលផលិតនៅខេត្តកំពង់ស្ពឺ ក្រោមស្លាកសមាគម បាន និងកំពុងមានតម្រូវការខ្ពស់នៅក្នុងស្រុក ជាពិសេសថែមទាំងអាចទទួលបានចំណែកទីផ្សារថ្មីបន្ថែមទៀតនៅឥណ្ឌា – AMS Economy ៣. រយៈពេល ១១ឆ្នាំ វិស័យកសិកម្មនៅកម្ពុជា ផ្តល់ការងារក្នុងស្រុករហូត ៦០% និងជួយដល់ផលិតផលក្នុងស្រុកសរុប ៣០% – រស្មីកម្ពុជា ៤. ក្រសួងការពារជាតិតៃវ៉ាន់ ព្រមានថាចិនមានសមត្ថភាពបិទខ្ទប់កំពង់ផែ និងអាកាសយានដ្ឋានសំខាន់ៗរបស់តៃវ៉ាន់ ដើម្បីកាត់ផ្តាច់ទំនាក់ទំនងដឹកជញ្ជូនសំខាន់ៗ – Asia Nikkei ៥. អ៉ីរ៉ង់បណ្តេញដ្រូនស៊ើបការណ៍របស់អាមេរិកចេញពីតំបន់ឈូងសមុទ្រ ដែលខ្លួនកំពុងធ្វើសមយុទ្ធយោធា – Reuters