-
ព្រះរាជដំណាក់ផែ ឬព្រះពន្លា ជ័យ សង់ក្នុងរាជ្យព្រះបាទនរោត្តម (១៨៥៩-១៩០៤) ជាសំណង់បណ្ដែតទឹក សង់អំពីឈើ ជញ្ជាំងក្ដារ និងមានផ្លូវមួយខ្សែ ហៅថា “ផ្លូវប្រដាប់ក្រុង”

-
សត្វក្ដាន់ milu ជាថនិកសត្វមានដើមកំណើតនៅប្រទេសចិន ហើយត្រូវបានគេបរបាញ់ស្ទើរតែផុតពូជក្នុងទសវត្សរ៍ឆ្នាំ១៩០០

អភិជនអង់គ្លេសម្នាក់ឈ្មោះ Herbrand Russel បានយកសត្វក្ដាន់ ១៨ក្បាលចុងក្រោយក្នុងពិភពលោក ទៅបង្កាត់ពូជនៅឯភូមិគ្រឹះរបស់ខ្លួននៅអង់គ្លេសក្នុងឆ្នាំ១៨៩០ ដែលនេះធ្វើឱ្យហ្វូងសត្វក្ដាន់កើនឡើងដល់ ២៥០ក្បាល។ ក្រោយមក សត្វក្តាន់ចំនួន ៣៨ក្បាលត្រូវបានចៅប្រុសរបស់គាត់បរិច្ចាគឱ្យចិនក្នុងឆ្នាំ១៩៨៥ ដើម្បីចាប់ផ្តើមការងារអភិរក្ស។ ឯកសារពាក់ព័ន្ធនឹងសត្វក្តាន់ milu ត្រូវបានរកឃើញនៅក្នុងសៀវភៅដែលបានសរសេរជាង ២ ០០០ឆ្នាំមុន។ ក្រុមអ្នកអភិរក្សកំពុងប្រឹងប្រែងធ្វើការងារ ដើម្បីបង្កើនចំនួន និងរក្សាប្រភេទសត្វក្ដាន់នេះក្នុងតំបន់ដីសើមនៅភាគកណ្តាលប្រទេសចិន។ សត្វក្តាន់ milu ដែលស្ទើរតែផុតពូជទៅហើយនោះ ឥឡូវមានចំនួនជាង ៩ ០០០ក្បាល រស់នៅក្នុងតំបន់អភិរក្សធម្មជាតិ និងតំបន់ព្រៃឈើរបស់ប្រទេសចិន។ 🎥 SCMP
-
មេដឹកនាំគណបក្សខ្មែររួបរួមជាតិ អំពាវនាវឱ្យអ្នកនយោបាយទាំងអស់ចៀសវាងការធ្វើឱ្យបែកបាក់ជាតិ និងបែកបាក់សាមគ្គីផ្ទៃក្នុង

ភ្នំពេញៈលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអំពាវនាវឱ្យអ្នកនយោបាយគ្រប់និន្នាការទាំងអស់ ចៀសវាងការធ្វើឱ្យបែកបាក់ជាតិ និងបែកបាក់សាមគ្គីផ្ទៃក្នុង និងរួមគ្នាជាធ្លុងមួយដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ លើកទី៦៨ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១)។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលីសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា

ភ្នំពេញៈរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលី បានបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងបានឯកភាពជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។
-
“ពុំមានអ្វីមានតម្លៃជាងឯករាជ្យនោះទេ។ ឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងឡាយដ៏ទៃទៀតក្នុងជីវភាពនៃប្រជាជាតិនីមួយៗ” – នរោត្តម សីហនុ

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
របាយការណ៍នៅថ្ងៃទី៨ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៤៦នាក់។ ៤. កូវីដ ៦៧ករណី និងជាសះស្បើយ ៧២នាក់។ – អ្នកឆ្លងសរុប ១១៩ ២២៧នាក់ – អ្នកជាសះស្បើយ ១១៥ ៥៩១នាក់ – អ្នកស្លាប់ ២ ៨៤០នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:២០ ថ្ងៃទី៩ វិច្ឆិកា ២០២១
-
រាជធានីភ្នំពេញស្រស់ស្អាតថែមមួយកម្រិតទៀត 🥰

-
បង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរ ជាពិសេស បណ្តុះស្មារតីឱ្យប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី

-
រដ្ឋាភិបាលកេនយ៉ា 🇰🇪 បានប្រកាសពីគ្រោះរាំងស្ងួតនៅក្នុងស្រុកចំនួន១០ ក្នុងចំណោមស្រុកទាំង៤៧ របស់ខ្លួន
