-
បាតុករជាងមួយសែននាក់ប្រមូលផ្ដុំគ្នានៅទីក្រុង Glasgow ដោយមានរាំ ច្រៀង ស្រែកតវ៉ា និងកាន់បដាប្រឆាំង

បាតុករជាងមួយសែននាក់ប្រមូលផ្ដុំគ្នានៅទីក្រុង Glasgow ដោយមានរាំ ច្រៀង ស្រែកតវ៉ា និងកាន់បដាប្រឆាំងនឹងអ្វីដែលពួកគេហៅថា ការបរាជ័យនៃកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដើម្បីពន្លឿនសកម្មភាពទប់ទល់នឹងការឡើងកំដៅផែនដី។ បាតុកម្មដូចគ្នានេះ ក៏ធ្វើឡើងនៅកន្លែងផ្សេងៗទូទាំងពិភពលោកដូចជានៅបារាំង និងអូស្រ្តាលីជាដើម ដើម្បីទាមទារឱ្យមានការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងជំនួយភ្លាមៗសម្រាប់សហគមន៍ ដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ជាពិសេសប្រទេសក្រីក្រដែលងាយរងគ្រោះបំផុត។ ក្រុង Glasgow កំពុងទទួលគណៈប្រតិភូមកពីប្រទេសនិងតំបន់ជិត ២០០សម្រាប់កិច្ចពិភាក្សាដ៏សំខាន់ដើម្បីសម្រេចបាននូវគោលដៅក្នុងការកំណត់កំណើនសីតុណ្ហភាពឱ្យនៅក្រោមចន្លោះពី ១,៥ ទៅ ២ អង្សាសេ បើប្រៀបទៅនឹងមុនបដិវត្តន៍ឧស្សាហកម្ម។ ប្រភព៖ France24
-
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi រួចជីវិតពីការប៉ុនប៉ងធ្វើឃាត ដោយដ្រូនដែលផ្ទុកសារធាតុផ្ទុះតម្រង់គោលដៅលើលំនៅដ្ឋានរបស់លោក

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi រួចជីវិតពីការប៉ុនប៉ងធ្វើឃាត ដោយដ្រូនដែលផ្ទុកសារធាតុផ្ទុះតម្រង់គោលដៅលើលំនៅដ្ឋានរបស់លោកក្នុងរដ្ឋធានីបាកដាដ។ ប៉ុន្តែយ៉ាងហោចណាស់ សមាជិក ៦នាក់នៃកងកម្លាំងការពាររបស់នាយករដ្ឋមន្ត្រីរងរបួសក្នុងការវាយប្រហារនេះ។ ការវាយប្រហារកើតឡើងពីរថ្ងៃប៉ុណ្ណោះ ក្រោយមានការធ្វើបាតុកម្មតវ៉ាជុំវិញលទ្ធផលនៃការបោះឆ្នោតជាតិដែលធ្វើឡើងកាលពីខែតុលា។ ក្រុមដែលដឹកនាំការតវ៉ា គឺជាកងជីវពលប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ដែលបាត់បង់អំណាចសភារបស់ខ្លួន ក្រោយការបោះឆ្នោត។ ប្រភព៖ CNN
-
គោលជំហររួមរបស់កម្ពុជា និងអូស្ត្រាលីគឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់របស់យើង

-
របាយការណ៍ដែលមានចំណងជើងថា “ការវិវត្តន៍នៃយោធា និងសន្តិសុខរបស់សាធារណរដ្ឋប្រជាមានិតចិន”

របាយការណ៍ដែលមានចំណងជើងថា “ការវិវត្តន៍នៃយោធា និងសន្តិសុខរបស់សាធារណរដ្ឋប្រជាមានិតចិន” ដែលដាក់ជូនសភាអាមេរិកបានបង្ហាញថានៅទសវត្សខាងមុខនេះចិន ដាក់គោលដៅក្នុងការពង្រីកអានុភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ក្រសួងការពារជាតិអាមេរិកបានបង្ហាញថា ចិនអាចនឹងមានគ្រាប់នុយក្លេអ៊ែរសរុប៧០០គ្រាប់ ត្រឹមឆ្នាំ២០២៧ ហើយអាចបង្កើនដល់ ១ ០០០គ្រាប់ត្រឹមឆ្នាំ២០៣០ ដែលច្រើនជាងអ្វីដែលអាមេរិកបានព្យាករទុកកាលពីឆ្នាំ២០២០។ ប្រមុខសេនាធិការចម្រុះយោធាអាមេរិក Mike Milley បានលើកឡើងថា៖ “ចិនប្រាកដណាស់ជាចង់ប្រជែងជាមួយអាមេរិកនៅក្នុងតំបន់ និងមាមហិច្ឆតាប្រជែងនឹងអាមេរិកដល់ កម្រិតពិភពលោកឯណោះ”។ ប្រភព៖ Office of the Secretary of Defense
-
ទីបំផុតអាមេរិកបានបើកព្រំដែនផ្លូវគោក និងផ្លូវអាកាសដល់ជនបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ១៩

នៅថ្ងៃទី៨ វិច្ឆិកា ទីបំផុតអាមេរិកបានបើកព្រំដែនផ្លូវគោក និងផ្លូវអាកាសដល់ជនបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាការបញ្ចប់លើបម្រាមហាមឃាត់ការធ្វើដំណើរ តាំងពីខែមីនា ២០២០មក។ ដើម្បីពន្យារការរីករាលដាលនៃវីរុសកូវីដ ព្រំដែនអាមេរិកត្រូវបានបិទសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងសហភាពអឺរ៉ុប អង់គ្លេស ចិន ឥណ្ឌា ម៉ិកស៊ិក កាណាដា និងប្រេស៊ីល។ នៅតាមបណ្ដោយព្រំដែនម៉ិកស៊ិក ទីក្រុងជាច្រើនក្នុងរដ្ឋតិចសាស់ និងកាលីហ្វ័រញ៉ារបស់អាមេរិកបានប្រឈមនឹងការលំបាកផ្នែកសេដ្ឋកិច្ច ព្រោះវិធានការហាមឃាត់ការធ្វើដំណើរដើម្បីប្រឆាំងកូវីដ១៩នេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន។ យ៉ាងណាមិញ ទោះបីជាមានការលុបចោលបម្រាមហាមឃាត់ការធ្វើដំណើរនេះក្ដី អាជ្ញាធរអាមេរិកគ្រោងនឹងតាមដានយ៉ាងដិតដល់នូវស្ថានភាពចាក់វ៉ាក់សាំងរបស់អ្នកធ្វើដំណើរ ហើយនៅតែតម្រូវឱ្យពួកគេធ្វើតេស្តអវិជ្ជមានជំងឺកូវីដ១៩ មុនពេលមកដល់អាមេរិកដដែល។ ប្រភព៖ CNA
-
រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យរៀបចំពិធីមង្គលការ និងពិធីសាសនាផ្សេងៗ ដោយមានអ្នកចូលរួមយ៉ាងច្រើន ២០០នាក់

-
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឱ្យមន្ត្រីទាំងអស់ ត្រូវបំពេញការងារឱ្យមានប្រសិទ្ធភាព ដែលសមស្របតាមបរិយាកាសកន្លែងការងារ

-
ក្រុមតាលីបង់បានហាមឃាត់ការប្រើប្រាស់រូបិយប័ណ្ណបរទេសនៅក្នុងប្រទេស ខណៈដែលអាហ្វហ្កានីស្ថានកំពុងប្រឈមនឹងការដួលរលំផ្នែកហិរញ្ញវត្ថុ

ក្រុមតាលីបង់បានលើកឡើងថា៖ “ដើម្បីរក្សាស្ថានភាពសេដ្ឋកិច្ច និងផលប្រយោជន៍ជាតិ ប្រជាជនអាហ្វហ្កានីស្ថានទាំងអស់តម្រូវឱ្យប្រើប្រាស់រូបិយបណ្ណអាហ្វហ្គានីស្ថាន សម្រាប់រាល់ការជួញដូររបស់ពួកគេ”។ អាមេរិកបានបង្កកទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលអាហ្វហ្កានីស្ថានជិត ៩,៥ពាន់លានដុល្លារ ដែលភាគច្រើនត្រូវបានរក្សាទុកនៅក្នុងធនាគារកណ្ដាលរបស់អាមេរិក។ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយថា អាហ្វហ្កានីស្ថានមិនអាចទទួលបានធនធានរបស់ខ្លួនទៀតទេ ខណៈដែលធនាគារពិភពលោកក៏បានប្រកាសមិនផ្តល់មូលនិធិដល់គម្រោងណាមួយក្នុងអាហ្វហ្កានីស្ថានទៀតឡើយ។ អង្គការសហប្រជាជាតិ បានក្រើនរំលឹកថាប្រជាជនអាហ្វហ្កានីស្ថានរាប់លាននាក់អាចប្រឈមនឹងបញ្ហាអត់ឃ្លាន បើសិនបញ្ហាសេដ្ឋកិច្ចមិនត្រូវបានដោះស្រាយ។ ជាក់ស្ដែង ឪពុកម្តាយអាហ្វហ្កានីស្ថានមួយចំនួនបានចាប់ផ្ដើមលក់កូនៗរបស់ពួកគេ ដើម្បីដោះដូរនឹងប្រាក់កាស។ ប្រភព៖ Business Insider
-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី៨ វិច្ឆិកា ២០២១

ជំងឺកូវីដ១៩ អាចបំផ្លាញការរស់នៅ តែមិនអាចបំផ្លាញដំណើរឈានទៅមុខរបស់កម្ពុជាបាននោះឡើយ។ ថ្ងៃទី២៩ ធ្នូ ដែលជាខួប២៣ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនោះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រសួងការពារជាតិ។ ក្រសួងមហាផ្ទៃកំពុងសាងសង់ ហើយអាចដាក់ឱ្យប្រើប្រាស់នាពេលខាងមុខជាមួយតម្លៃ៦០លានដុល្លារ។ បច្ចុប្បន្នជាដំណាក់កាលត្រូវសាងសង់កន្លែងធ្វើការរបស់មន្ត្រីរាជការ។ សមិទ្ធផលនេះ បង្ហាញឱ្យឃើញការវិវឌ្ឍនៃសង្គមកម្ពុជា ដែលកាលពីអតីតកាលមិនមានទីតាំងសម្រាប់មន្ត្រីធ្វើការ។ ដំណើររដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អាចនឹងមកពន្យល់ពីសម្ព័ន្ធភាពត្រីភាគី អាមេរិក អង់គ្លេស អូស្ត្រាលី (AUKUS)នឹងពិភាក្សាលើការងារជាច្រើន មានទាំងទ្វេភាគី និងតំបន់ ជាពិសេសពាក់ព័ន្ធនឹងប្រទេសផលិតប៉ារម៉ាណូ។ គ្មានដំណើរភ្ញៀវបរទេសណាមួយមកកៀបសង្កត់កម្ពុជានោះឡើយ។ បើកៀបសង្កត់លើកម្ពុជាមិនបាច់មកទេ។ សម្តេចតេជោហួសចិត្តអ្នកវិភាគមួយចំនួនចង់យកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទៅដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ ព្រះមហាក្សត្រធំជាងគេ ហេតុអ្វីចង់ហៅបរទេសមកគ្រប់គ្រងខ្មែរវិញ? សម្តេចហ៊ានវៃខ្នោះអ្នកនយោបាយម៉ោង១២យប់ រឿងអ្វីមិនហ៊ានវៃខ្នោះអ្នកចោទប្រកាន់រដ្ឋសភាថាខុសច្បាប់។ វាជាមោទនភាពសំរាប់រាជរដ្ឋាភិបាល ដែលថ្លុកត្រពាំង បានក្លាយទៅជាទីតាំងសំណង់អគារផ្សេងៗ។ តម្រូវការប្រើប្រាស់ឈើរបស់ប្រជាពលរដ្ឋ ជាចំណែកនាំឱ្យបាត់បង់ព្រៃឈើនៅកម្ពុជា។ ការអភិវឌ្ឍណាក៏មានសម្ពាធទៅលើបរិស្ថានដែរ។ មន្ត្រីសង្គមរាស្ត្រនិយម លោក អ៉ិន តាំ សិរីមតៈ និង ចេង ហេង ខូចជាងគេ។ មកដល់ម៉ោងនេះហើយ នៅមានមនុស្សភ្លើមិនយល់រឿងកិច្ចព្រមព្រៀងសន្តិភាព២៣ តុលា ១៩៩១។ កម្ពុជាមានឯករាជ្យភាពរបស់ខ្លួន ហើយប្រទេសនានាត្រូវគោរពឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។ កិច្ចការរបស់កម្ពុជា គឺកម្ពុជាជាអ្នកចាត់ចែង!…
-
ព្រះមហាក្សត្រកម្ពុជា នឹងថ្លែងព្រះរាជសុន្ទរកថាក្នុងពិធីបើកមហាសន្និបាតលើកទី៤១របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី៧៥នៃអង្គការនេះ
