Category: នយោបាយ

  • អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

    អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

    ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១)ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕ ប្រភព៖ SPM 

  • ស៊ីហ្គេម ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ត្រូវការអ្នកស្ម័គ្រចិត្ត១ម៉ឺននាក់ ជាឯកអគ្គរាជទូតសុឆន្ទៈ

    ស៊ីហ្គេម ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា  ត្រូវការអ្នកស្ម័គ្រចិត្ត១ម៉ឺននាក់ ជាឯកអគ្គរាជទូតសុឆន្ទៈ

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គូសបញ្ជាក់ថា «យុវជន គឺជាកម្លាំងស្នូលពិសេស ខណៈអ្នកស្ម័គ្រចិត្តក្នុងរង្វង់១ម៉ឺននាក់ត្រូវបានចាត់ថាជាឯកអគ្គរាជទូតសុឆន្ទៈនៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់ព្រះរាជាណាក្រកម្ពុជាទាំងអស់គ្នា»។នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នៅក្នុងរបៀបវារៈសំខាន់ៗចំនួន២នៃកិច្ចប្រជុំថ្ងៃនេះ គឺទី១ ជាការប្រកាសពីគោលការណ៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដោយប្រកាស និងផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិ CAMSOC និងCAMAPGOC សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការបំពេញកម្លាំងបន្ថែម ជាពិសេសគឺកម្លាំងយុវជននឹងជួយជំរុញឲ្យដំណើរការឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់កម្ពុជាកាន់តែល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់ថា «កម្លាំងយុវជននេះ គឺជាកម្លាំងស្នូលដែលជួយដល់គណៈកម្មការជំនាញកាន់តែល្អ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ថោង…

  • សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា សម្លឹងឃើញចំនុចសំខាន់ៗ៣ ទើបសម្រេចតែងតាំង លោក ស៊ន អេលីត ជាគ្រូបង្វឹកជម្រើសជាតិ

    សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា សម្លឹងឃើញចំនុចសំខាន់ៗ៣ ទើបសម្រេចតែងតាំង លោក ស៊ន អេលីត ជាគ្រូបង្វឹកជម្រើសជាតិ

    លោក ស៊ន អេលីត អ្នកគ្រប់គ្រងក្លិបប្រដាល់គុនខ្មែរនាយដ្ឋានអង្គរក្ស ត្រូវបានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា តែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិ ត្រៀមស៊ីហ្គេម លើកទី៣១ នៅប្រទេស វៀតណាម និង ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

  • រយៈពេល២៧​ថ្ងៃ ​មាន​ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ជាង៣០​ម៉ឺន​នាក់​

    រយៈពេល២៧​ថ្ងៃ ​មាន​ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ជាង៣០​ម៉ឺន​នាក់​

    ភ្នំពេញ:​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.)​បាន​ឱ្យ​ដឹងថា រយៈពេល​២៧​ថ្ងៃ​ដំណើរការ​ពិនិត្យ​បញ្ជីឈ្មោះ និង​ការចុះឈ្មោះ​ឆ្នោត​ឆ្បាំ​២០២១ គឺមាន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ជាង ៣០​ម៉ឺន​នាក់ និង​អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ជាង១៤​ម៉ឺន​នាក់​។

  • Paul Pogba រងរបួសពេលហ្វឹកហាត់នៅប្រទេសបារាំង សម្រាប់ក្រុមជម្រើសជាតិ

    Paul Pogba រងរបួសពេលហ្វឹកហាត់នៅប្រទេសបារាំង សម្រាប់ក្រុមជម្រើសជាតិ

    រើ Paul Pogba របស់ក្រុម Manchester United បានរងរបួសភ្លៅពេលកំពុងស៊ុតបាល់បញ្ចូលទីក្នុងពេលហ្វឹកហាត់សម្រាប់ប្រទេសបារាំងកាលពីយប់ថ្ងៃច័ន្ទ ។ បញ្ហារបួសរបស់ Pogba នឹងធ្វើអោយក្រុមបិសាចក្រហម កាន់តែរងសម្ពាធ ។

  • Emile Smith Rowe ត្រូវបានកោះហៅ ចូលក្រុមជម្រើសជាតិអង់គ្លេស ជាលើកដំបូង

    Emile Smith Rowe ត្រូវបានកោះហៅ ចូលក្រុមជម្រើសជាតិអង់គ្លេស ជាលើកដំបូង

    កីឡាករ Emile Smith Rowe ត្រូវបានលោក Gareth Southgate កោះហៅចូលលេងក្រុមជម្រើសជាតិជាលើកដំបូង សម្រាប់ប្រទេសអង់គ្លេស ។ ខ្សែបម្រើ Arsenal បានវិវឌ្ឍន៍សមត្ថភាព ដោយបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ ជាមួយ នឹង ការជួយក្រុម ក្នុងជ័យជម្នះ 1-0 របស់ Arsenal លើក្រុម Watford នៅកីឡដ្ឋាន Emirates កាលពីថ្ងៃអាទិត្យ ។

  • ក្រុម New Blood ឈ្នះជើងឯក DOTA 2 តំណាងកម្ពុជា ចូលរួមប្រកួតជើងឯកអាស៊ាន

    ក្រុម New Blood ឈ្នះជើងឯក DOTA 2 តំណាងកម្ពុជា ចូលរួមប្រកួតជើងឯកអាស៊ាន

    ក្រុមកីឡាអេឡិចត្រូនិក Newblood បានក្លាយជាជើងឯក DOTA 2 ថ្នាក់ជាតិ ក្រោយយកឈ្នះក្រុម Yeaksa នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-០ ដើម្បីតំណាងឲ្យកម្ពុជាចូលរួមប្រកួតជើងឯកកីឡាអេឡិចត្រូនិក អាស៊ីអាគ្នេយ៍ SEAEF DOTA 2 Championship 2021 របស់សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០២១ បន្ទាប់ពីធ្វើការប្រកួតរយៈពេល៣ថ្ងៃ។

  • ៨ វិច្ឆិកា ២០២១

    ៨ វិច្ឆិកា ២០២១

    ១. ៩ខែ ឆ្នាំ២០២១ ចំណូលពីឧស្សាហកម្មយានយន្ត និងគ្រឿងចក្រនៅកម្ពុជាមាន ២ ៨៨២លានរៀល គ្របដណ្ដប់ ៤១,៩% នៃចំណូលពន្ធគយសរុប ខណៈការវិនិយោគពីក្រុមហ៊ុននាំចូល និងចែកចាយរថយន្តកើនឡើង – ថ្មីៗ ២. គម្រោងសាងសង់ទីលានតេជោ ទំហំជាងពីរម៉ឺនម៉ែត្រក្រឡា នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ គ្រោងបញ្ចប់ត្រឹមថ្ងៃទី២០ វិច្ឆិកាខាងមុខនេះ – រស្មីកម្ពុជា ៣. ក្រៅពីចិន និងកូរ៉េខាងត្បូង កម្ពុជាមានទិសដៅបន្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី រុស្សី អង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា- កោះសន្តិភាព ៤. ក្រុមតាលីបង់ បានតែងតាំងសមាជិកចំនួន៤៤នាក់របស់ខ្លួននៅក្នុងមុខនាទីសំខាន់ៗជាអភិបាលខេត្ត និងមេប៉ូលិសនៅទូទាំងប្រទេស ខណៈបញ្ហាសន្តិសុខ និងវិបត្តិសេដ្ឋកិច្ចកំពុងកើនឡើង – Reuters ៥. រូបភាពផ្កាយរណប៖ យោធាចិនកំពុងប្រើរូបក្លែងក្លាយនៃនាវាផ្ទុកយន្តហោះអាមេរិក នៅកន្លែងសាកល្បងអាវុធលើវាលខ្សាច់ភាគខាងលិចដាច់ស្រយាលមួយ – Bloomberg

  • រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី Marise Payn ថា កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំង និងបានគោរពវាយតម្លៃខ្ពស់ចំពោះ វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់កម្ពុជា

    រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី Marise Payn ថា កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំង និងបានគោរពវាយតម្លៃខ្ពស់ចំពោះ វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់កម្ពុជា

    “រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្ដល់ជូនកម្ពុជានៅវ៉ាក់ចាក់សាំងប្រឆាំងកូវីដ១៩ ចំនួន៣លាន២សែន៥ម៉ឺនដូសដែលក្នុងនោះចំនួន១លានដូស នឹងត្រូវប្រគល់ជូនកម្ពុជាមុនបំណាច់ឆ្នាំនេះ។” ប្រភព៖ SPM

  • មហាសេដ្ឋីចិន Jack Ma ផ្លាស់ប្ដូរពីពាណិជ្ជកម្មអេឡិចត្រូនិក ទៅកសិកម្មវិញ

    មហាសេដ្ឋីចិន Jack Ma ផ្លាស់ប្ដូរពីពាណិជ្ជកម្មអេឡិចត្រូនិក ទៅកសិកម្មវិញ

    បន្ទាប់ពីបាត់មួយរយៈ មហាសេដ្ឋីចិន Jack Ma ផ្លាស់ប្ដូរពីពាណិជ្ជកម្មអេឡិចត្រូនិក ទៅកសិកម្មវិញ ដោយនៅពាក់កណ្ដាលខែមករាឆ្នាំនេះ លោក Jack Ma បានបង្ហាញខ្លួនជាសាធារណៈសារជាថ្មី ក្នុងការថ្លែងសុន្ទរកថាទៅកាន់គ្រូបង្រៀន ១០០នាក់នៅតំបន់ដាច់ស្រយាលនៃប្រទេសចិន។ ក្នុងសុន្ទរកថានោះលោកម៉ានិយាយថា៖ “សព្វថ្ងៃនេះ ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រ និងកំពុងជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរបស់ខ្លួន ហើយឈានចូលដំណាក់កាលថ្មីមួយនៃវិបុលភាពរួម។ ការគាំទ្រគ្រូបង្រៀននៅតាមជនបទ ការបំពេញបន្ថែមក្រសួងអប់រំក្នុងការអភិវឌ្ឍវិស័យអប់រំជនបទ ការធ្វើការឆ្ពោះទៅរកភាពរស់រវើករបស់ភូមិ-ឃុំ និងការសម្រេចបាននូវវិបុលភាពរួម ខ្ញុំគិតថាទាំងនេះជាទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ម្ចាស់អាជីវកម្មជំនាន់នេះ”។ អ្នកវិភាគមួយចំនួនគិតថា សំដីនេះបង្ហាញថាលោក Jack Ma នឹងងាកទៅរកសកម្មភាពសប្បុរសធម៌ និងបង្ហាញពីការចុះចាញ់របស់លោកចំពោះសម្ពាធពីរដ្ឋាភិបាលក្រុងប៉េកាំង ដែលថ្មីៗនេះបានជំរុញឱ្យក្រុមមហាសេដ្ឋីចិនជួយរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ។ កាលពីដើមខែកញ្ញា លោក Jack Ma បានទៅកសិដ្ឋានមួយនៅខេត្តជឺជាំង។ ក្រុមហ៊ុន Alibaba ក៏បានប្រកាសប្ដេជ្ញាវិនិយោគប្រាក់ជាង ១៥ពាន់លានដុល្លារត្រឹមឆ្នាំ២០២៥ លើបច្ចេកវិទ្យា និងឧស្សាហូបនីយកម្មកសិកម្ម។ កំឡុងខែតុលា មានការរាយការណ៍ថា លោក Jack Ma បំពេញទស្សនកិច្ចលើផ្នែកកសិកម្ម និងបច្ចេកវិទ្យាឧស្សាហកម្មនៅអេស្ប៉ាញ និងហូឡង់។ លោក Jack Ma នឹងបន្តដំណើរនៅទ្វីបអឺរ៉ុប ដើម្បីទស្សនាក្រុមហ៊ុន…