-
សន្តិសុខត្រូវបានរឹតបន្តឹង ខណៈរដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលីមកដល់កម្ពុជា

-
របាយការណ៍ បង្ហាញថា គ្មានករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទេ នៅថ្ងៃទី០៦ ខែវិច្ឆិកា ខណ:សមត្ថកិច្ចអប់រំផ្សព្វផ្សាយច្បាប់បាន ៣៧៤ទីតាំង

ភ្នំពេញ ៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ គឺមិនមានអ្នកប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនោះទេ។ ទោះជាយ៉ាងនេះក្តី នៅថ្ងៃម្សិលមិញ សមត្ថកិច្ចបានអប់រំផ្សព្វផ្សាយច្បាប់ចំនួន ៣៧៤ទីតាំង និងអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១១៣នាក់ (យានយន្ត ៨៦គ្រឿង) ផងដែរ។
-
៦ វិច្ឆិកា ២០២១

១. សរសៃគុយទាវកម្ពុជានៅពេលនេះ កំពុងតែមានការទទួលស្គាល់នៅទីផ្សារអឺរ៉ុប ជាពិសេសគឺនៅបីប្រទេស ដែលរួមមាន បារាំង ហ្វាំងឡង់ និងឆែក – រស្មីកម្ពុជា ២. ១០ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីសរុបជាង ៩១ម៉ឺនតោន កើនជាង ៣០០% ដោយទីផ្សារវៀតណាមមានរហូត ៩០ម៉ឺនតោន ថៃជាង ៤ពាន់តោន ចិនជាង ៣ ៨០០តោន និងឥណ្ឌា ជប៉ុន កូរ៉េជាដើម – កម្ពុជាថ្មី ៣. កំពង់ផែស្វយ័តភ្នំពេញ៖ ចំនួនកុងតឺន័រប្រមាណ ៣២ ៤៤១ បានឆ្លងកាត់កំពង់ផែក្នុងខែតុលា ដែលកើនឡើងជាង ៥៧% បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន – ខ្មែរថាមស៍ ៤. WHO ព្រមានថាតំបន់អឺរ៉ុបនឹងក្លាយជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាតកូវីដ១៩សាជាថ្មី បន្ទាប់ពីចំនួនអ្នកឆ្លងជាង ១.៨លាននាក់ និងស្លាប់ថ្មី ២៤ ០០០នាក់ ត្រូវបានរាយការណ៍កាលពីសប្ដាហ៍មុន – Xinhua ៥. អាមេរិកអនុម័តជាផ្លូវការលើកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធ ១.២ទ្រីលានដុល្លារ ដែលនេះជាជោគជ័យដ៏ធំមួយនៃរបៀបវារៈនយោបាយនៅក្នុងស្រុករបស់លោកប្រធានាធិបតី…
-
អតីតកាលខ្មែរ 🇰🇭

-
យន្តហោះឯកជនជាង ៤០០គ្រឿងដែលដឹកអ្នកនយោបាយ និងនាយកប្រតិបត្តិអាជីវកម្មទៅសន្និសិទ COP26 នៅសប្តាហ៍នេះបញ្ចេញកាបូនឌីអុកស៊ីត ១៣ ០០០តោន

-
ដំណោះស្រាយខ្លះៗសម្រាប់អ្នកឧស្សាហ៍ឈឺក្បាល

-
កិច្ចប្រជុំកំពូលបម្រែបម្រួលអាកាសធាតុ បានក្លាយជាកន្លែងប្រកួតប្រជែងការសន្យារវាងប្រទេសអភិវឌ្ឍន៍ ជាជាងការប្រជុំស្វែងរកវិធីសាស្ដ្រដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ

កិច្ចប្រជុំកំពូលបម្រែបម្រួលអាកាសធាតុ បានក្លាយជាកន្លែងប្រកួតប្រជែងការសន្យារវាងប្រទេសអភិវឌ្ឍន៍ ជាជាងការប្រជុំស្វែងរកវិធីសាស្ដ្រដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ ប្រទេសអភិវឌ្ឍន៍ផ្ដល់ការយកចិត្តទុកដាក់តិចតួចលើការគាំទ្របច្ចេកវិទ្យា និងហិរញ្ញវត្ថុ ចំពោះប្រទេសរងគ្រោះខ្លាំងដោយសារបម្រែបម្រួលអាកាសធាតុ។ ខណៈដែលលោក Biden រវល់ស្តីបន្ទោសចិន និងរុស្ស៊ីចំពោះការមិនបង្ហាញខ្លួនដោយផ្ទាល់នៅក្នុងកិច្ចប្រជុំ ចិនឆ្លើយតបវិញថាការចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញជាការធ្វើតាមពាក្យសន្យាដោយកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ហើយប្តេជ្ញាថានឹងបន្តភារកិច្ចនេះ។ សព្វថ្ងៃ ចិនជាអ្នកវិនិយោគលើថាមពលថ្មីធំជាងគេនៅលើពិភពលោក ថែមទាំងបានទិញយានយន្តដើរដោយថាមពលអគ្គិសនីជាង ៥០%ពីទីផ្សារសកល។ 📸 CGTN
-
រូបភាពនៃបណ្ដុំព្រះច័ន្ទពេញបូណ៌មីចំនួន ៤៨ ក្នុងបាតុភូតនៃបម្រែបម្រួលបរិយាកាស (atmospheric scattering) ដែលផ្លាស់ប្ដូរពណ៌របស់ព្រះច័ន្ទក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ

-
របាយការណ៍នៅថ្ងៃទី៥ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៤. កូវីដ ៧៣ករណី និងជាសះស្បើយ ៧៨នាក់។ អ្នកឆ្លងសរុប ១១៩ ០២១នាក់ អ្នកជាសះស្បើយ ១១៥ ៣៦៧នាក់ អ្នកស្លាប់ ២ ៨២៤នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី៦ វិច្ឆិកា ២០២១
-
កីឡាករ Man City ព្រមាន Manchester United នឹងរកគ្រាប់បាល់បាន “៤ ឬ៥គ្រាប់” សម្រាប់ការប្រកួតយប់នេះ
