-
កិច្ចព្រមព្រៀងចែកអំណាចថ្មីមួយរវាងក្រុមយោធា និងអ្នកនយោបាយរបស់ស៊ូដង់ កាន់តែជិតចេញរូបរាង ខណៈដែលសហគមន៍អន្តរជាតិប្រឹងប្រែងកាន់តែខ្លាំង ដើម្បីផ្លាស់ប្ដូរស្ថានភាពរដ្ឋប្រហារកាលពីចុងខែតុលាកន្លងទៅ

ការចរចាររវាងមេដឹកនាំរដ្ឋប្រហារគឺលោក Abdel Fattah al-Burhan និងលោកនាយករដ្ឋមន្ត្រី Abdalla Hamdok ដែលត្រូវគេដកហូតដំណែង បានបន្តនៅរដ្ឋធានី Khartoum។ ទោះបីជាមានការវិវឌ្ឍន៍ក៏ដោយ ភាពខុសគ្នាសំខាន់ៗនៅតែមាន។ ការថ្កោលទោសជាសកលចំពោះរដ្ឋប្រហារកើតឡើងយ៉ាងឆាប់រហ័ស ក្រោយព្រឹត្តិការណ៍ដែលធ្វើឱ្យនយោបាយស៊ូដង់ធ្លាក់ចុះនេះ រួមទាំងការកាត់ផ្ដាច់ជំនួយពីអាមេរិក និងធនាគារពិភពលោក ដើម្បីដាក់សម្ពាធយោធាឱ្យដោះលែងលោក Hamdok និងសហការីរបស់លោកដែលត្រូវបានគេឃុំខ្លួន។ អាមេរិកបានបណ្តុះទំនាក់ទំនងថ្មីជាមួយស៊ូដង់ ដោយលុបចោលការចុះបញ្ជីរយៈពេល ២៧ ឆ្នាំរបស់ខ្លួនដែលថាប្រទេសនេះជារដ្ឋឧបត្ថម្ភអំពើភេរវកម្ម បន្ទាប់ពីមេដឹកនាំយូរអង្វែងលោក Omar al-Bashir ត្រូវបានដកហូតដំណែងក្នុងឆ្នាំ ២០១៩ ក្នុងការតវ៉ាទ្រង់ទ្រាយធំ។ ប្រភព៖ Aljazeera
-
៤ វិច្ឆិកា ២០២១

១. តម្លៃសំបុត្រយន្តហោះកម្ពុជា-ចិន កើនឡើងជិត២០ដង ពោលគឺពី៤០០ ឬ៥០០ដុល្លារ កើនដល់ ៥ពាន់ទៅជាង១ម៉ឺនដុល្លារ ដោយសារគ្មានជើងហោះហើរពីចិនមកកម្ពុជា – FN ២. ១០ខែ ឆ្នាំ២០២១ ភ្ញៀវទេសចរបរទេសបានចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរសរុបមានចំនួន ៧ ២៨៦នាក់ ថយចុះ ៩៨,២% ធៀបនឹងឆ្នាំ ២០២០ – ខ្មែរថាមស៍ ៣. ត្រឹមឆ្នាំ២០១៣ ជនជាតិដើមភាគតិចនៅកម្ពុជាមានជាង១៨ម៉ឺននាក់ ស្មើនឹង ១,៣% នៃប្រជាជនកម្ពុជាសរុប ដែលរួមមាន ២២អំបូរ និងរស់នៅនៅក្នុងខេត្តចំនួន៦ ភាគឦសាន និងកំពង់ធំ – RFI ៤. រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីលោក Ng Eng Hen៖ អាមេរិកគួរតែស្ថិតនៅឱ្យឆ្ងាយពីការប្រឈមមុខផ្ទាល់ជាមួយចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ព្រោះថាការគណនាស្ថានការណ៍ខុសអាចកើតមានឡើងគ្រប់ពេលវេលា – CNA ៥. ចិនបានពន្លះរបាយការណ៍របស់អាមេរិក ដែលថា “ចិននឹងមានក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ ១ ០០០គ្រាប់នៅត្រឹមឆ្នាំ២០៣០” ជាឯកសារលំអៀង គ្មានការពិត – Bloomberg
-
អ៊ីរ៉ង់បានប្រកាសថានឹងចាប់ផ្ដើមការចរចានុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោកនៅថ្ងៃទី ២៩ វិច្ឆិកា នៅក្រុងVienna ប្រទេសអូទ្រីស

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកTrump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ហើយដាក់ទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរទៅលើអ៉ីរង់ ធ្វើឱ្យប្រទេសនេះឈប់អនុលោមតាមកិច្ចព្រមព្រៀងនេះ។ កាលពីខែមេសាអ៉ីរ៉ង់បានយល់ព្រមចាប់ផ្តើមការចរចាស្ដារកិច្ចព្រមព្រៀង នេះជាមួយភាគីដែលនៅសេសសល់គឺ ចិន រុស្ស៊ី អាល្លឺម៉ង់ បារាំង និង ចក្រភពអង់គ្លេស ដោយមានលក្ខខណ្ឌថាអាមេរិកអាចចូលរួមការចរចា ដោយប្រយោលតែប៉ុណ្ណោះ។ ប្រភព៖ Aljazeera
-
លោកប្រធានាធិបតីអាមេរិក Joe Biden រិះគន់លោក Xi Jinping ប្រធានាធិបតីចិនថា “ដើរចេញ” ពីបញ្ហាអាកាសធាតុ

លោកប្រធានាធិបតីអាមេរិក Joe Biden រិះគន់លោក Xi Jinping ប្រធានាធិបតីចិនថា “ដើរចេញ” ពីបញ្ហាអាកាសធាតុ ក្រោយពេលមេដឹកនាំចិនរូបនេះមិនបានចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុ COP26 ដោយផ្ទាល់ ដែលប្រព្រឹត្តិទៅនៅទីក្រុង Glassgow ដែនដី Scotland អង់គ្លេស។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា៖ “ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុត្រូវការសកម្មភាពពិតប្រាកដ មិនមែនគ្រាន់តែនិយាយចោល ដោយសន្យាខ្យល់ប៉ុណ្ណោះទេ”។ លោកក៏បានលើកឡើងថា ចិន និងអាមេរិកកន្លងមកបានធ្វើការរួមគ្នា ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសលើអាកាសធាតុលេចជារូបរាង តែអាមេរិកក្រោយមកក៏បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនៅជំនាន់លោក Donald Trump កាន់ដំណែង។ ចិនសំណូមពរឱ្យអាមេរិក ប្រកាន់ខ្ជាប់នូវការប្ដេជ្ញាចិត្តរបស់ខ្លួន និងបញ្ឈប់ការផ្លាស់ប្ដូរគោលនយោបាយពីជំនាន់មួយ ទៅជំនាន់មួយទៀត។ ប្រភព៖ CNA
-
គណបក្សនយោបាយចំនួន៨ បានដាក់ភ្នាក់ងារចូលរួមសង្កេតដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

ញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ-សង្កាត់ គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានគណបក្សនយោបាយចំនួន៨ បានស្នើសុំដាក់ភ្នាក់ងាររបស់ខ្លួនសម្រាប់សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ សរុបមានចំនួន ៥,០៣៩នាក់ ក្នុងនោះជាស្ត្រីមានចំនួន ១,២៥៧នាក់។
-
រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គាំទ្រពេញទំហឹងចំពោះភាគីកូរ៉េ ស្តីអំពីការសិក្សាសមិទ្ធិលទ្ធភាពបង្កើតមជ្ឈមណ្ឌលម្ហូបអាហារ ( FTC) នៅកម្ពុជា

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៤៩លាន៣២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៥លាន៤ម៉ឺននាក់ និងជាសះស្បើយ២២៥លាន៨២ម៉ឺននាក់

-
លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា ទម្លាយអាថកំបាំង ក្រឡាអុកនយោបាយ សម រង្ស៊ី

-
រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី នឹងមកកម្ពុជានៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា

-
តុលាការខ្មែរក្រហម បាតដៃប្រឡាក់ឈាម
