-
ភាពចម្រូងចម្រាស់ជុំវិញបញ្ហាឧបទ្ទវហេតុនាវាមុជទឹករបស់អាមេរិកនៅតំបន់សមុទ្រចិនខាងត្បូងនៅតែបន្ដ ខណៈអាមេរិកបានបញ្ជាក់ថា នាវាមុជទឹករបស់ខ្លួនរងការខូចខាតដោយសារបុកទង្គិចនឹងភ្នំក្រោមបាតសមុទ្រ

ភាពចម្រូងចម្រាស់ជុំវិញបញ្ហាឧបទ្ទវហេតុនាវាមុជទឹករបស់អាមេរិកនៅតំបន់សមុទ្រចិនខាងត្បូងនៅតែបន្ដ ខណៈអាមេរិកបានបញ្ជាក់ថា នាវាមុជទឹករបស់ខ្លួនរងការខូចខាតដោយសារបុកទង្គិចនឹងភ្នំក្រោមបាតសមុទ្រ តែភាគីចិនយល់ថា អាមេរិកនៅតែមិនទាន់បកស្រាយច្បាស់លាស់។ នាវាមុជទឹកអាមេរិកឈ្មោះថា USS Connecticut ដែលដើរដោយថាមពលនុយក្លេអ៊ែរ និងអាចផ្ទុកនាវិកប្រមាណច្រើនជាង ១០០នាក់បានប៉ះទង្គិចទៅនឹងរបស់ដែលមិនស្គាល់ នៅពេលធ្វើប្រតិបត្តិការក្រោមទឹកនៅ ដែនសមុទ្រអន្តរជាតិក្នុងតំបន់សមុទ្រចិនខាងត្បូង។ ភាគីចិនទាមទារឱ្យអាមេរិកបកស្រាយឱ្យច្បាស់អំពីមូលហេតុ និងផលប៉ះពាល់នៃការខូចខាតនេះ ដោយបារម្ភក្រែងមានលេចធ្លាយវិទ្យុសកម្មនុយក្លេអ៊ែរ ដែលអាចប៉ះពាល់ដល់បរិស្ថាននៅសមុទ្រចិនខាងត្បូង។ លោក Wang Wenbin អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានលើកឡើងថា៖“អាមេរិកមិនបានបង្ហាញនូវទីតាំងពិតប្រាកដនៃឧបទ្ទវហេតុ ក៏ដូចជាគោលបំណងនៃការចល័តនាវាមុជទឹកនុយក្លេអ៊ែរប្រភេទនេះ។ ទង្វើនេះនឹងបកអាក្រាតឱ្យពិភពលោកឃើញថា អាមេរិកមិនមានទំនួលខុសត្រូវសោះឡើយ។” ចិនជំរុញឱ្យអាមេរិកបកស្រាយឱ្យកាន់តែច្បាស់អំពីហេតុការណ៍នេះ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភ និងមន្ទិលសង្ស័យរបស់ប្រទេសនានានៅក្នុងតំបន់។ ចិនក៏បានអំពាវនាវឱ្យអាមេរិកបញ្ឈប់ការបញ្ជូននាវា ឬ យន្តហោះចម្បាំងចូលក្នុងតំបន់សមុទ្រចិនខាងត្បូងនេះបន្តទៀត ដោយចាត់ទុកសកម្មភាពទាំងនេះថាជារឿង “អុជអាល” មួយ ដែលបង្កអស្ថិរភាពនៅក្នុងតំបន់។ ប្រភព៖ SCMP
-
ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី

-
ពិព័រណ៍ការងារអនឡាញ (៤-៥វិច្ឆិកា) រៀបចំឡើងដោយភាពបត់បែន ប្រទាក់ក្រឡាដែលមានក្រុមហ៊ុនប្រមាណ ១០០ ចូលរួមតាំងបង្ហាញនិងបើកឱកាសការងារជាង ២ម៉ឺនកន្លែង

-
ខ្សែការពារ Manchester United ម្នាក់នឹងត្រូវសម្រាកមួយខែ ដោយសាររបួសសរសៃពួរ

-
Alexis Sanchez រកបានគ្រាប់បាល់ដំបូងនៅ Champions League អោយ Inter Milan

-
របាយការណ៍នៅថ្ងៃទី៣ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. កូវីដ ៨៣ករណី និងជាសះស្បើយ ៩៦នាក់។ អ្នកឆ្លងសរុប ១១៨ ៨៧០នាក់ អ្នកជាសះស្បើយ ១១៥ ២០៧នាក់ អ្នកស្លាប់ ២ ៨១៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី៤ វិច្ឆិកា ២០២១
-
ក្រសួងមហាផ្ទៃ ជូនដំណឹងដល់គណបក្សកម្ពុជានិយម ឱ្យពិនិត្យលក្ខន្តិកៈ និងរៀបចំកម្មវិធីនយោបាយសំខាន់ៗរបស់ខ្លួនឡើងវិញ

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ មានការប្រគំតន្ត្រី ការសម្ដែងទស្សនីយភាពសិល្បៈចម្រុះ របាំបុរាណ សហសម័យ មហោស្រពភាពយន្ត ការតាំងពិព័រណ៌រូបថត និងស្នាដៃសិល្បៈជាច្រើន

ព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ មានការប្រគំតន្ត្រី ការសម្ដែងទស្សនីយភាពសិល្បៈចម្រុះ របាំបុរាណ សហសម័យ មហោស្រពភាពយន្ត ការតាំងពិព័រណ៌រូបថត និងស្នាដៃសិល្បៈជាច្រើន ក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការចែករំលែកបទពិសោធន៍ ការផ្លាស់ប្ដូរ ការយល់ដឹងអំពីភាពផ្សេងគ្នា និងការរួមបញ្ចូលគ្នាវប្បធម៌នៃវប្បធម៌អាស៊ី និងអឺរ៉ុប។ កម្មវិធីតាំងពិព័រណ៍វប្បធម៌ ក្រោមប្រធានបទ “អាស៊ី និងអឺរ៉ុប ចំណងវប្បធម៌ Asia and Europe: Cultures Connect” នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ វិច្ឆិកា ២០២១ នៅសារមន្ទីរជាតិភ្នំពេញ៕ឭ TikTok: tiktok.com/@apsaramediaservices
-
គ.ជ.ប៖រយៈពេល២២ថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជាង២៥ម៉ឺននាក់
