Category: នយោបាយ

  • ក្រុមហ៊ុន Pfizer Inc រំពឹងថា ការលក់វ៉ាក់សាំងកូវីដ១៩ ដែលខ្លួនបានបង្កើតជាមួយដៃគូអាល្លឺម៉ង់ BioNTech ក្នុងឆ្នាំ២០២១ នេះនឹងឈានដល់ ៣៦ពាន់លានដុល្លារ

    ក្រុមហ៊ុន Pfizer Inc រំពឹងថា ការលក់វ៉ាក់សាំងកូវីដ១៩ ដែលខ្លួនបានបង្កើតជាមួយដៃគូអាល្លឺម៉ង់ BioNTech ក្នុងឆ្នាំ២០២១ នេះនឹងឈានដល់ ៣៦ពាន់លានដុល្លារ

    ក្រុមហ៊ុន Pfizer Inc រំពឹងថា ការលក់វ៉ាក់សាំងកូវីដ១៩ ដែលខ្លួនបានបង្កើតជាមួយដៃគូអាល្លឺម៉ង់ BioNTech ក្នុងឆ្នាំ២០២១ នេះនឹងឈានដល់ ៣៦ពាន់លានដុល្លារ ហើយនឹងកើនឡើងប្រមាណ ២៩ពាន់លានដុល្លារទៀតនៅឆ្នាំ ២០២២។ ក្រុមហ៊ុននេះកំពុងស្វែងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវ៉ាក់សាំងបន្ថែមទៀតជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា ដែលអាចជំរុញការលក់ឱ្យកើនឡើងកាន់តែខ្ពស់នៅឆ្នាំក្រោយ។ យ៉ាងណាក្ដី នាយកប្រតិបត្តិ Albert Bourla មានការព្រួយបារម្ភដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ចំពោះការបញ្ជាទិញវ៉ាក់សាំងនៅឆ្នាំក្រោយ ឬអាចនឹងទិញយឺតជាងប្រទេសអ្នកមាន។ ក្រុមហ៊ុន Pfizer រំពឹងថានឹងចែកចាយវ៉ាក់សាំងរបស់ខ្លួនយ៉ាងហោចណាស់ ១ពាន់លានដូសនៅប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យមនៅឆ្នាំក្រោយ។ ប្រភព៖ Reuters

  • បឹងទន្លេសាប ត្រូវបានកំណត់ជាឋបនីយជីវមណ្ឌល ដោយអង្គការ UNESCO នៅឆ្នាំ១៩៩៧ ដោយក្នុងនោះមានបឹងទន្លេសាប និងតំបន់ទំនាបលិចទឹក

    បឹងទន្លេសាប ត្រូវបានកំណត់ជាឋបនីយជីវមណ្ឌល ដោយអង្គការ UNESCO នៅឆ្នាំ១៩៩៧ ដោយក្នុងនោះមានបឹងទន្លេសាប និងតំបន់ទំនាបលិចទឹក

    ឋបនីយជីវមណ្ឌលបឹងទន្លេសាប មានទំហំប្រមាណជា ១ ៤៨១ ២៥៧ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។ ឋបនីយជីវមណ្ឌលបឹងទន្លេសាបមានតំបន់ស្នូល៣ គឺតំបន់រ៉ាមសារព្រែកទាល់ រ៉ាមសារបឹងទន្លេឆ្មារ និងរ៉ាមសារស្ទឹងសែន ព្រមទាំងមានប្រភេទសត្វស្លាបទឹកប្រមាណជាង ២២៥ប្រភេទ មច្ចាជាតិ១៧៥ ថនិកសត្វ៤៦ ល្មូន៤២ និងរុក្ខជាតិ២០០។ ប្រភព៖-ក្រសួងបរិស្ថាន

  • សំណង់ស្ថាបត្យកម្មបុរាណ និងរុក្ខជាតិបៃតងចម្រុះនៅវត្តរាជបូណ៌

    សំណង់ស្ថាបត្យកម្មបុរាណ និងរុក្ខជាតិបៃតងចម្រុះនៅវត្តរាជបូណ៌

    📷-វត្តរាជបូណ៌ ក្រុងសៀមរាប

  • កម្ពុជាបើកដំណើរការអាជីវកម្ម បៀរហ្កាឌិនឡើងវិញ នៅទូទាំងប្រទេស

    កម្ពុជាបើកដំណើរការអាជីវកម្ម បៀរហ្កាឌិនឡើងវិញ នៅទូទាំងប្រទេស

    ៣ វិច្ឆិកា ២០២១

  • ៣ វិច្ឆិកា ២០២១

    ៣ វិច្ឆិកា ២០២១

    ១. រាជរដ្ឋាភិបាលថៃបានយល់ស្របឱ្យកម្ពុជានាំយកវ៉ាក់សាំងចូលទៅថៃ ចំណែកការចាក់វ៉ាក់សាំងជាតួនាទីរបស់ភាគីថៃ ដោយមានខាងកម្ពុជាសង្កេតការណ៍ – AMS Central ២. ក្រុមគុនល្បុក្កតោកម្ពុជា បានឈ្នះ មេដាយមាសចំនួន ៣ និងប្រាក់ចំនួន ២ទៀត ពីការប្រកួតកីឡាយុទ្ធគុនចម្រុះពិភពលោក ដែលមានចំនួន ១២ប្រទេសចូលរួម – ភ្នំពេញបុស្តិ៍ ៣. រោងចក្រថាមពលពន្លឺព្រះអាទិត្យចំនួន ៧ ដែលមានកំលាំង ៤៩៥មេហ្គាវ៉ាត់ នឹងដំណើរការក្នុងឆ្នាំ២០២៣ ដោយបង្កើនការផ្គត់ផ្គង់ប្រភពថាមពលបានដល់ ២០% នៃសមត្ថភាពផលិតសរុបរបស់ខ្លួន – ខ្មែរថាមស៍ ៤. អគ្គរដ្ឋទូតបារាំងប្រចាំអូស្ត្រាលីលោក Jean-Pierre Thebault ថារដ្ឋាភិបាលអូស្ត្រាលីបានកុហក ពេលសម្រេចចិត្តលុបចោលភ្លាមៗនូវគម្រោងទិញនាវាមុជទឹកជាមួយទីក្រុងប៉ារីស ដើម្បីស្រវាយកនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក – Reuters ៥. យ៉ាងហោចណាស់មនុស្ស ២៥នាក់បានស្លាប់ និងជាង ៥០នាក់បានរងរបួស ក្រោយខ្មាន់កាំភ្លើងបានវាយប្រហារមន្ទីរពេទ្យយោធាដ៏ធំបំផុតរបស់អាហ្វហ្កានីស្ថាន បន្ទាប់ពីការផ្ទុះដ៏ខ្លាំងចំនួន ២ នៅកណ្តាលទីក្រុងកាប៊ុល – BBC

  • ប្រធានាធិបតីអាមេរិកលោក Biden កំពុងប្រឈមនឹងការរិះគន់ចំពោះការហោះហើរដោយយន្តហោះឯកជន និងក្បួនដង្ហែររថយន្តចំនួន ៨៥គ្រឿងឆ្លងកាត់ទីក្រុងរ៉ូម នៅមុនសន្និសីទ COP26 ស្តីពីការប្រែប្រួលអាកាសធាតុរបស់អ.ស.ប

    ប្រធានាធិបតីអាមេរិកលោក Biden កំពុងប្រឈមនឹងការរិះគន់ចំពោះការហោះហើរដោយយន្តហោះឯកជន និងក្បួនដង្ហែររថយន្តចំនួន ៨៥គ្រឿងឆ្លងកាត់ទីក្រុងរ៉ូម នៅមុនសន្និសីទ COP26 ស្តីពីការប្រែប្រួលអាកាសធាតុរបស់អ.ស.ប

    ដានកាបូនសរុបរបស់ប្រជាជនទូទៅគឺប្រមាណ ៨តោនក្នុង១ឆ្នាំ ខណៈដានកាបូនដែលបញ្ចេញដោយយន្តហោះឯកជនចំនួន ៤០០គ្រឿងគឺសរុបប្រមាណ ១៣ ០០០តោន។ Monica Lennon អ្នកនាំពាក្យរបស់ Labour Net Zero បាននិយាយថា “ការហោះហើរដោយយន្តហោះឯកជន ខណៈពេលដែលអះអាងថាខ្លួនយកចិត្តទុកដាក់ខ្លាំងចំពោះការដោះស្រាយភាពអាសន្នផ្នែកអាកាសធាតុ គឺជាការលាក់ពុត។ នេះជាលើកទី២ហើយដែលលោក Biden រងការរិះគន់ដោយសារ COP26។ ឃ្លា “Sleepy Joe” កំពុងមានភាពល្បីល្បាញនៅលើ Twitter បន្ទាប់ពីអ្នកសារព័ត៌មានថតបានទិដ្ឋភាពលោក Biden ស្ទើរតែគេងលក់ក្នុងអំឡុងពេលសុន្ទរកថាបើក COP26 ។ លោក Biden បានរិះគន់រុស្ស៊ី និងចិនចំពោះការមិនចូលរួម COP26 ដោយផ្ទាល់ ដោយនិយាយថាពួកគេបានសាង “កំហុសដ៏ធំមួយ” ។ ចុះការគេងលក់ក្នុងពេលប្រជុំ មិនមែនជាកំហុសធំទេឬ? តើការប្រជុំតាមវីដេអូដែលអាចសន្សំសំចៃថាមពល និងការពារការឆ្លងជម្ងឺកូវីដពិតជា “កំហុស” មែនឬ? ប្រភព៖ PandaPaws 🐾

  • ២% នៃទ្រព្យសម្បត្តិរបស់ Elon Musk នឹងជួយដោះស្រាយបញ្ហាកង្វះស្បៀងអាហារនៅទូទាំងពិភពលោក

    ២% នៃទ្រព្យសម្បត្តិរបស់ Elon Musk នឹងជួយដោះស្រាយបញ្ហាកង្វះស្បៀងអាហារនៅទូទាំងពិភពលោក

    នាយកអង្គការស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិលោក David Beasley បានលើកឡើងថា ២% នៃទ្រព្យសម្បត្តិរបស់ Elon Musk នឹងជួយដោះស្រាយបញ្ហាកង្វះស្បៀងអាហារនៅទូទាំងពិភពលោក និងជួយសង្គ្រោះមនុស្សជាង ៤២លាននាក់ពីភាពអត់ឃ្លាន។ លោក Elon Musk ក៏បានតបថា គាត់នឹងលក់ភាគហ៊ុនរបស់ Tesla ហើយបរិច្ចាគលុយភ្លាមៗ បើអង្គការ WPF អាចពណ៌នាថាទឹកប្រាក់ ៦ពាន់លានដុល្លារ នឹងដោះស្រាយបញ្ហានេះដោយរបៀបណា ព្រមទាំងមានបញ្ជីចំណាយមួយមានតម្លាភាពជូនសាធារណជន។ អ្នកលេងអ៉ីនធឺណិតចិនជាច្រើនបានរិះគន់ចំពោះការពិភាក្សាអំពីបញ្ហាពិភពលោកនេះ។ គេថាលុយតែមួយមុខមិនអាចដោះស្រាយភាពអត់ឃ្លាន ឬភាពក្រីក្របានឡើយ ព្រោះការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទទើបជាដំណោះស្រាយពិតប្រាកដ។ តើអ្នកគិតថា Elon Musk ចោទសួរត្រូវឬទេ? តើលុយ ២% របស់គាត់ពិតជាអាចដោះស្រាយបញ្ហាបានទាំងស្រុងឬ? ប្រភព៖ Panda Paws

  • ឯកអគ្គរដ្ឋទូតឥណ្ឌាកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩

    ឯកអគ្គរដ្ឋទូតឥណ្ឌាកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩

    ភ្នំពេញ: លោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam KHOBRAGADE) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានសម្តែងនូវការកោតសរសើរចំពោះគោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលបានដំណើរការយ៉ាងលឿន និងទទួលបាននូវជោគជ័យគួរជាទីមោទនៈ។

  • ក្រសួងអប់រំ កំពុងពិចារណាពន្យារពេលប្រឡងបាក់ឌុប ដែលគ្រោងធ្វើនៅថ្ងៃទី០៦ ខែធ្នូ ទៅដើមឆ្នាំ២០២២វិញ

    ក្រសួងអប់រំ កំពុងពិចារណាពន្យារពេលប្រឡងបាក់ឌុប ដែលគ្រោងធ្វើនៅថ្ងៃទី០៦ ខែធ្នូ ទៅដើមឆ្នាំ២០២២វិញ

    (ភ្នំពេញ)៖ ឯកឧត្តម សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ក្រសួងអប់រំកំពុងពិចារណពន្យារពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ ដែលគ្រោងរៀបចំនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ទៅដើមឆ្នាំ២០២២វិញ។

  • រាជធានីបន្តបិទខារ៉ាអូខេនិងក្លឹបកំសាន្ត

    រាជធានីបន្តបិទខារ៉ាអូខេនិងក្លឹបកំសាន្ត

    រាជធានីភ្នំពេញ បើទោះបីជាមានការបើកអាហារដ្ឋានបៀរហ្គាដិននោះមែន ប៉ុន្តែអាជីវកម្មខារ៉ាអូខេនិងក្លឹប កំសាន្ត នៅបន្តបិទនៅឡើយទេ។ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូអន ឡាញ កាលពីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា