-
ទិដ្ឋភាពនៃការធ្វើដំណើរតាមរយៈផ្លូវជាតិលេខ៦ ពីខេត្តសៀមរាបទៅកាន់រាជធានីភ្នំពេញក្នុងអំឡុងរដូវវស្សា ខែតុលា ឆ្នាំ២០០១

-
អប្សរាព្រឹកនេះ ០២ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ BT1 ព្រឹកនេះ ព្រឹទ្ធសភានិងបើកប្រជុំវិសាមញ្ញ នីតិកាលទី៤ លើសេចក្តីព្រៀងច្បាប់ សំខាន់ៗចំនួន៣ ៕ …ឃ្លីប… (សម្បត្តិ + ប៊ុនហុក + ដាវី) H8 សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំណែទម្រង់រដ្ឋធម្មនុញ្ញ ឲ្យមេដឹកនាំ ស្ថាប័នជាតិ មានសញ្ជាតិតែមួយ ត្រូវតែធ្វើ ដើម្បីអោយកូនខែ្មរជំនាន់ក្រោយ ប្រទេសជាតិកម្ពុជាជំនាន់ក្រោយ ៗ ប្រាកដថា គ្មានការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។ សម្តេចថា ការធ្វើកំណែទម្រង់នេះ គឺសម្រាប់១០០ឆ្នាំទៅមុខទៀត។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារ មានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។…ឃ្លីប… H1 សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចាក់វ៉ាក់សាំងលើកទី១ នៅតែបន្តបើទោះបីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក៏ដោយ។ ចំពោះឯកសារបញ្ជាក់ពីសង្កាត់ សម្តេចតេជោ…
-
១ វិច្ឆិកា ២០២១

១. រាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការ សាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតឡើងវិញ ចាប់ពីថ្ងៃទី២ វិច្ឆិកា – រស្មីកម្ពុជា ២. ព្រលានយន្តហោះអន្តរជាតិតារាសារគរ ត្រៀមបើកជើងហោះហើរក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ពិសេសតភ្ជាប់ពីខេត្តសៀមរាបអង្គរ ដែលនឹងចាប់ផ្តើមដំណើរការនៅខែមករា ឆ្នាំ២០២២ – រស្មីកម្ពុជា ៣. ១០ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសបាន ៦.៤លានតោន ដែលមានតម្លៃ ៤ពាន់លានដុល្លារ ទៅកាន់ទិសដៅ ៦៨ប្រទេស កើនឡើង ៨៧,៥% – AMS Economy ៤. អាមេរិកបានបង្ហាញការបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍ទាក់ទងកងកម្លាំងយោធាមីយ៉ាន់ម៉ា ដែលបានធ្វើសកម្មភាពរំលោភសិទ្ធិប្រជាជននៅរដ្ឋឈិន ខណៈផ្ទះជាង ១០០ខ្នង និងព្រះវិហារគ្រិស្តសាសនាត្រូវបានបំផ្លាញ – Reuters ៥. អូស្ត្រាលីនៅ បានប្រកាសទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinopharm របស់ចិន និងវ៉ាក់សាំងឥណ្ឌា COVAXIN ដើម្បីត្រួសត្រាយផ្លូវទទួលអ្នកដំណើរមកពីអន្តរជាតិឡើងវិញ – ABC
-
យន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពអាកាសអាមេរិក អមដោយយន្តហោះចម្បាំងសម្ព័ន្ធមិត្តដែលរួមមានទាំងអ៊ីស្រាអែល បានហោះហើរលើផ្លូវទឹកសំខាន់ៗនៅមជ្ឈិមបូព៌ា

យន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពអាកាសអាមេរិក អមដោយយន្តហោះចម្បាំងសម្ព័ន្ធមិត្តដែលរួមមានទាំងអ៊ីស្រាអែល បានហោះហើរលើផ្លូវទឹកសំខាន់ៗនៅមជ្ឈិមបូព៌ា ដែលជាកន្លែងនាវាកងទ័ពជើងទឹកអាមេរិក និងអ៉ីរ៉ង់ប្រឈមមុខដាក់គ្នា។ យន្តហោះធុន B-1B Lancer ហោះឆ្លងកាត់ឈូងសមុទ្រពែរក្ស ច្រក Bab al-Mandeb ព្រែកជីកស៊ុយអេ និងឈូងសមុទ្រ Oman ក៏ដូចជាច្រកសមុទ្រ Hormuz ដែលជាចំណុចទាញប្រេងដ៏ធំមួយដែលអ៉ីរ៉ង់ចាត់ទុកថាជាតំបន់យុទ្ធសាស្ត្រ។ មេបញ្ជាការ Centcom លោកឧត្តមសេនីយ៍ Frank McKenzie ប្រមុខកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា បាននិយាយថា៖ “ការត្រៀមខ្លួនខាងយោធាសម្រាប់ភាពអាសន្ន ឬបេសកកម្មណាមួយ រាប់ទាំងការឆ្លើយតបវិបត្តិចំពោះសមយុទ្ធពហុភាគី និងការល្បាតក្នុងរយៈពេលមួយថ្ងៃបែបនេះ អាចធ្វើទៅបាន គឺអាស្រ័យទៅលើទំនុកចិត្តនៃភាពជាដៃគូ”។ ការល្បាតក្នុងតំបន់ដែលជាប្រតិបត្តិការលើកទីប្រាំរបស់ Centcom នៅឆ្នាំនេះ ធ្វើឡើងស្របពេលដែលកិច្ចពិភាក្សាក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដើម្បីកំណត់កម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ត្រូវបានជាប់គាំង។ ប្រភព៖ CNA
-
“ទម្លាប់ថ្មី និងទម្លាប់ស្អាត” មិនត្រឹមតែសំដៅដល់ទម្លាប់ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវប៉ុណ្ណោះទេ តែជាការជំរុញ និងការលើកកម្ពស់ការរស់នៅដោយស្មារតីប្រុងប្រយ័ត្ន និងការបំពេញការងារ

“ទម្លាប់ថ្មី និងទម្លាប់ស្អាត” មិនត្រឹមតែសំដៅដល់ទម្លាប់ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវប៉ុណ្ណោះទេ តែជាការជំរុញ និងការលើកកម្ពស់ការរស់នៅដោយស្មារតីប្រុងប្រយ័ត្ន និងការបំពេញការងារ ការប្រកបវិជ្ជាជីវៈផ្សេងៗឱ្យមានប្រសិទ្ធភាពក្នុងពេលកូវីដ១៩។ នេះជាការលើកឡើងរបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាសហស្ថាបនិកនៃគម្រោងស្អាត លោក ហ៊ុន ម៉ានី ក្នុងកម្មវិធីបើកយុទ្ធនាការភ្នំពេញស្អាត ២០២១ ក្រោមប្រធានបទ “ទម្លាប់ថ្មី ទម្លាប់ស្អាត” នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ ប្រភព៖ UYFC
-
គណបក្សប្រជាធិបតេយ្យសេរីជប៉ុន ហៅកាត់ថា LDP បានបន្តរក្សាអាសនៈភាគច្រើននៅក្នុងសភាជាន់ទាប ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី៣១ តុលាកន្លងទៅ

សម្ព័ន្ធគណបក្សកាន់អំណាចកាន់កាប់អាសនៈនៅសភាជាន់ទាបសរុប ២៩៣ ក្នុងចំណោម ៤៦៥អាសនៈសរុប ដោយក្នុងនោះគណបក្ស LDP ឈ្នះបានអាសនៈសរុប ២៦១។ ដោយឡែក គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ នៅតែជាគណបក្សប្រឆាំងដ៏ធំជាងគេដដែល ដោយរក្សាបាននូវអាសនៈចំនួន ៩៦។ ទោះបីជាគណបក្ស LDP ឈ្នះឆ្នោតក្នុងប្រព័ន្ធសមាមាត្រក្ដី អគ្គលេខាធិការគណបក្ស លោក Akira Amari សម្រេចលាលែងពីតំណែង ក្រោយពេលដែលលោកបានចាញ់ឆ្នោតក្នុងមណ្ឌលរបស់ខ្លួន។ ប្រភព៖ NHK News


