-
មេដឹកនាំកំពូលតាលីបង់ Haibatullah Akhudzada បានថ្លែងសេចក្ដីថ្លែងការណ៍ទៅកាន់អ្នកគាំទ្រនៅទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន

មេដឹកនាំកំពូលតាលីបង់ Haibatullah Akhudzada បានថ្លែងសេចក្ដីថ្លែងការណ៍ទៅកាន់អ្នកគាំទ្រនៅទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោករាប់ចាប់តាំងពីឡើងធ្វើជាមេដឹកនាំក្រុមនេះក្នុងឆ្នាំ២០១៦។ តាមសារសំឡេងដែលបានចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមលោកនិយាយថា៖ សូមព្រះជាម្ចាស់ប្រទានពរដល់ប្រជាជនអាហ្វហ្គានីស្ថានដែលត្រូវបានសង្កត់សង្កិន និងបានតស៊ូប្រយុទ្ធនឹងពួកក្បត់ជាតិនិងអ្នកជិះជាន់អស់រយៈពេល២០ ឆ្នាំ និងបានបន់ស្រន់ដល់ទុក្ករបុគ្គលតាលីបង់ យុទ្ធជនដែលរងរបួស និងសុំភាពជោគជ័យដល់មន្ត្រីដែលពាក់ព័ន្ធនឹងការសាកល្បងដ៏ធំនៃការកសាងអេមីរ៉ាតអ៉ីស្លាមនៃអាហ្វហ្គានីស្ថានឡើងវិញ។ ប្រភព៖ CNA
-
ពង្រឹងស្មារតីសាមគ្គី ឯកភាពជាតិ ថែរក្សា ការពារ ឯករាជ្យ អធិបតេយ្យ សន្តិភាព ដើម្បីអភិវឌ្ឍ

វិចារណកថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ដ៏ឆ្នើម មាតុភូមិជាទីស្នេហានៃយើងបាននិងកំពុងស្ថិតនៅជាប្រទេសដែលមានឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី យ៉ាងរឹងមាំ។ ស្មារតីជាតិនិយមដ៏មោះមុតបានរីកដុះដាលឡើងក្នុងផ្នត់គំនិតនៃប្រជាជនកម្ពុជាគួរឲ្យមោទនភាពទាំងសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ។ ដោយបានចាកចេញផុតពីឋានៈនៃប្រជាជាតិមួយដែលបាត់បង់ឯករាជ្យ កិត្តិយស សេចក្តីថ្លៃថ្នូរ និងការប្រមាថកាតទានពេលនេះប្រជា-ជនកម្ពុជាបានឈរយ៉ាងរឹងមាំក្នុងនាមជាប្រជាជាតិមួយស្មើមុខស្មើមាត់ ជាមួយប្រទេសទាំងអស់លើពិភពលោក ។ ប្រទេសកម្ពុជាជារដ្ឋមួយដែលមានឯករាជ្យ អធិបតេយ្យពេញលេញ ជារដ្ឋមួយដែលបានអនុវត្ត និងធ្វើឲ្យមានវឌ្ឍនភាពនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស បង្កលក្ខណៈសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបបានចូលរួមក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការពង្រឹងយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នីតិរដ្ឋ ។ ពេលនេះប្រជាជនកម្ពុជាទូទាំងប្រទេសបានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមអបអរសាទរខួបលើកទី៦៨នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២១) ដែលជាស្នាព្រះហត្ថដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងខួបទី១៧នៃព្រះរាជពិធីគ្រងរាជសម្បតិ្តព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី (២៩ តុលា ២០០៤-២៩ តុលា ២០២១) ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់យើងទាំងអស់គ្នា ។ ឯករាជ្យជាតិគឺជានិមិត្តរូបនៃភាពរុងរឿង…
-
គ្រោះនៃល្បែងនយោបាយបាចអង្កាមបញ្ច្រាសខ្យល់

-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់កងទ័ព

ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់កងទ័ពយើង ព្រមទាំងបាននិងបន្តផ្តល់ជំនួយឧបត្ថម្ភគាំទ្រ ដើម្បីលើកស្ទួយជីវភាព កងទ័ពឱ្យបានល្អប្រសើរ។
-
ក្នុងនាមជាប្រធានអាស៊ាន៖កម្ពុជាប្តេជ្ញាធ្វើការជាមួយប្រទេសជាសមាជិកអាស៊ានផ្សេងទៀត និងដៃគូសន្ទនានានា រួមទាំងជប៉ុនដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច នយោបាយ និងសន្តិសុខនៅក្នុងតំបន់

-
រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលីនឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញៈ លោកជំទាវ Marise Payne រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីរបស់ប្រទេសអូស្រ្តាលី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។ ប៉ុន្តែនៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនោះទេ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាប្រាប់ AMS នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
-
អ្នកសារព័ត៌មានកីឡាត្រូវចេះបែងចែកប្រភេទកីឡាឲ្យបានច្បាស់មុននឹងសសេរពាក់ព័ន្ធរឿងអវិជ្ជាមានឬរិះគុន

-
សម្តេចតេជោ៖ ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ គឺដើម្បីការពារជាតិ និងបញ្ចៀសការជ្រៀតជ្រែកពីបរទេស

-
សម្តេចតេជោ៖ ខ្មែរយើងមានទស្សនវិទូ សេដ្ឋវិទូ តែក៏មានអាល្ងង់ទូដែរ! ខ្ញុំមិនចង់ឱ្យខ្មែរយើងក្លាយជាអាល្ងង់ទូទេ ខ្ញុំចង់ឱ្យខ្មែរមានការចេះដឹង!

