-
ឱ្យតែបានវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនពលរដ្ឋ រាជរដ្ឋាភិបាលសុខចិត្តកាត់បន្ថយការចំណាយមិនចាំបាច់!

-
របាយការណ៍នៅថ្ងៃទី៣១ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ៤៥នាក់។ ៤. កូវីដ ៩១ករណី និងជាសះស្បើយ ១៧៥នាក់។ អ្នកឆ្លងសរុប ១១៨ ៦១៣នាក់ អ្នកជាសះស្បើយ ១១៤ ៩០២នាក់ អ្នកស្លាប់ ២ ៧៩៤នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី១ វិច្ឆិកា ២០២១
-
សម្តេចតេជោ៖ រាជរដ្ឋាភិបាល ឧបត្ថម្ភថវិកា ២លានរៀល ដល់គ្រួសារសពនីមួយៗដែលស្លាប់ដោយសារកូវីដ១៩ ខណៈអ្នកដែលស្លាប់ភាគច្រើន គឺមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅក្នុងពិធីប្រកាស់បិទជាផ្លូវការកម្រិតថ្នាក់ជាតិនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ និងប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ ៥ឆ្នាំ ដោយចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ឧបត្ថម្ភថវិកាចំនួន ២លានរៀល ដល់គ្រួសារសពនីមួយៗដែលស្លាប់ដោយសារកូវីដ១៩ និង ១លានរៀលទៀត សម្រាប់គណៈកម្មការបូជាសព ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដែរ មកដល់ពេលនេះ មានអ្នកជម្ងឺកូវីដ-១៩ ចំនួន ១១០០នាក់ហើយ កំពុងសម្រាក ព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់។ សម្តេច ថា បច្ចុប្បន្ននេះ អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ភាគច្រើន គឺមិនបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងនានា ដែលកំណត់ដោយអាជ្ញាធររាជធានី-ខេត្ត ទូទាំង ប្រទេស ៕
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
អ្នកធុរកិច្ចខ្មែរយើងមកពីក្រៅប្រទេស អនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ហើយធ្វើចត្តាឡីស័កតែ៣ថ្ងៃទេ!

-
ការបាញ់ប្រហារនៅឯពិធីជប់លៀង Halloween នៅកណ្ដាលរដ្ឋ Texas 🇺🇸 បណ្តាលឱ្យបុរសវ័យ ២០ឆ្នាំម្នាក់ស្លាប់ និង៩នាក់ទៀតរងរបួស

-
កម្ពុជាពិចារណាការបើកអាជីវកម្មដែលមានហានិភ័យខ្ពស់ដូចជាខារ៉ាអូខេ (KTV) ឡើងវិញ

-
រាជរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍លក្ខណៈទ្រង់ទ្រាយតូច និងគោរពតាមវិធានសុខាភិបាល

-
គ.ជ.ប៖រយៈពេល១៩ថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជាង២២ម៉ឺននាក់

-
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ឲ្យមានការចាត់តាំងគោរពទង់ជាតិឡើងវិញដល់គ្រប់ស្ថាប័ននានារបស់ខ្លួនឡើងវិញ នៅក្នុងខេត្ត

ចាប់ពីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២១នេះតទៅជារៀងរាល់ថ្ងៃដើមសប្តាហ៍(ថ្ងៃច័ន្ទ)នៅគ្រប់ស្ថាប័នមន្ទីរអង្គនានា ក្នុងខេត្តបាត់ដំបង ត្រូវកំណត់ឲ្យមានការចាត់តាំងក្នុងការគោរពទង់ជាតិនៅម៉ាង៧ព្រឹកដើមសប្តាហ៍រៀងរាល់ថ្ងៃច័ន្ទ មុននិងចូលធ្វើការងារក្នុងអង្គភាពរៀងៗខ្លួន គ្រប់សាម៉ីអង្គភាពនីមួយៗរបស់ខ្លួនឲ្យបានទៀងទាត់ម៉ឺងម៉ាត់។