-
សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យចាប់ពីថ្ងៃទី០១ វិច្ឆិកា ២០២១នេះតទៅ

-
នៅថ្ងៃទី៣១ តុលា កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩បានជាង១០លាននាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង

នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង១០លាននាក់បានចាក់វ៉ាក់សាំង យើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២-១៨ឆ្នាំបានចំនួន ១ ៧៨៨ ៨០២នាក់ ដែលស្មើនឹង ៩៧.៨% និងកុមារអាយុពី៦-១២ឆ្នាំបានចំនួន ១ ៩២០ ៥៩៩នាក់ ស្មើនឹង ១០១.២២%។ គិតសរុប យើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន ១៣ ៧០៩ ៤៨៧នាក់ ស្មើនឹង ៨៥.៦% នៃប្រជាជនសរុប១៦លាននាក់។ កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី២ សម្រាប់អ្នកដែលបានចាក់ដូសទី១ និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។ វាកាន់តែសំខាន់ជាងនេះទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាជនយើងឱ្យខាងតែបាន ដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត១០លានដូស និងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី៣ប្រមាណជិត២លាននាក់រួចមកហើយ។ វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។ នៅថ្ងៃទី១ វិច្ឆិកា យើងចាប់ផ្តើមចាក់ជូនកុមារអាយុ៥ឆ្នាំដែលមានជាង៣០មុឺននាក់បន្តទៀត។ ✍🏽 SPM
-
ផ្សាយផ្ទាល់ ពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៥ឆ្នាំ

-
នារីម្នាក់ធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តដឹកសំរាម បេីកកិន បណ្ដាលឱ្យស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ

-
រថយន្ត Ford Ranger បុករថយន្ត Prius ផ្ទប់និងរបាំងថ្មរងការខូចខាតយ៉ាងដំណំ

-
តើលោកខាងលិចអាចជួយសង្រ្គោះចិនដីកោះដែលចង់ផ្តាច់ខ្លួនចេញពីចិនដីគោក ដើម្បីក្លាយជាប្រទេសឯករាជ្យបានឬទេ?

-
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ប៉ាន់ស្មានលទ្ធផលជោគជ័យចំពោះកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP26 ថាមានត្រឹមតែ ៦/១០ ប៉ុណ្ណោះ

ចក្រភពអង់គ្លេសសង្ឃឹមថា កិច្ចប្រជុំកំពូលនៅទីក្រុង Glasgow នឹងអនុម័តផែនការដើម្បីខិតទៅជិតគោលដៅនៃការកំណត់ការកើនឡើងនៃសីតុណ្ហភាពសកលជាមធ្យមត្រឹម ១,៥ អង្សាសេ និងដើម្បីសម្រេចបាននូវការបំភាយកាបូននៅកម្រិតសូន្យ ឬអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ ខណៈក្រុមប្រទេសអភិវឌ្ឍ G20 ទទួលខុសត្រូវលើការបំភាយកាបូនជាសកលប្រមាណ ៨០%។ ប្រភព៖ Reuters
-
រដ្ឋមន្ត្រីការបរទេសចិនលោកWang Yi បាននិយាយថា កោះតៃវ៉ាន់គ្មានអនាគតអ្វីផ្សេងពីការបង្រួបបង្រួមឡើងវិញជាមួយចិនដីគោកទេ

នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G20 កាលពីថ្ងៃទី៣០ តុលា រដ្ឋមន្ត្រីការបរទេសចិនលោកWang Yi បាននិយាយថា កោះតៃវ៉ាន់គ្មានអនាគតអ្វីផ្សេងពីការបង្រួបបង្រួមឡើងវិញជាមួយចិនដីគោកទេ។ ”ប្រវត្តិសាស្ត្រ និងអង្គហេតុផ្លូវច្បាប់នៃ ‘ចិនតែមួយ’ គឺមិនអាចប្រកែកបានទេ ហើយវឌ្ឍនភាពសម្រាប់ប្រជាជន ១,៤ ពាន់លាននាក់របស់ប្រទេសចិន ដើម្បីលើកកម្ពស់ការបង្រួបបង្រួមជាតិដោយសន្តិភាពនៃមាតុភូមិ គឺមិនអាចបញ្ឈប់បានទេ”។ កាលពីដើមសប្ដាហ៍មុន ក្រុងប៉េកាំងរិះគន់ការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken ដែលគាំទ្រឱ្យមានការចូលរួមរបស់កោះតៃវ៉ាន់ក្នុង UN ហើយក្រុងប៉េកាំងក៏បានព្រមានថា ការគាំទ្រកោះតៃវ៉ាន់នឹងបង្កហានិភ័យដ៏ធំធេងក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក។ ដោយឡែក ចិនក៏បានផ្ញើរសារមួយទៅកាន់លីទុយអានីផងដែរ បន្ទាប់ពីប្រទេសនេះយល់ព្រមជាមួយកោះតៃវ៉ាន់ក្នុងការបើកការិយាល័យការទូតទៅវិញទៅមក។ ប្រភព៖ The Straits Times
-
ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំទឹកល្អក់ ស្រុកព្រៃនប់

-
ស្ថាបត្យកម្មបុរាណលាយទំនើប បានធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដែលទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក
