-
សមិទ្ធិផលរបស់ Mohamed Salah នឹងត្រូវបញ្ជូលក្នុងកម្មវិធីសិក្សារបស់សាលាអេហ្ស៊ីប’ ក្នុងគោលបំណង ដើម្បីលើកទឹកចិត្តកុមារ

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ភ្នំពេញបន្តផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩

-
លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ នៅថ្ងៃទី២៧ តុលា ២០២១ តាមប្រព័ន្ធវីដេអូ

-
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យដាក់បញ្ជូលចំណុចអាទិភាពសំខាន់ៗចំនួន៤ទៅក្នុងផែនការសកម្មភាពកិច្ចប្រជុំកំពូលអាស៊ីបូព៌ា

-
វត្តមានស្វាព្រាមនៅកម្ពុជាមានជាង ៣ ០០០ក្បាលនាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោកមាននិន្នាការថយចុះប្រមាណ ៥០%

វត្តមានស្វាព្រាមនៅកម្ពុជាមានជាង ៣ ០០០ក្បាលនាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោកមាននិន្នាការថយចុះប្រមាណ ៥០%។ ភាគច្រើនស្វាព្រាមនេះរស់នៅភាគតំបន់ភាគខាងកើតនៃប្រទេសកម្ពុជា ដូចជាដែនជម្រកសត្វព្រៃកែវសីមា លំផាត់ និងស្រែពក។ ស្វាព្រាមនេះជាសត្វស៊ីផ្លែឈើ និងស្លឹកឈើ ហើយវាជាភ្នាក់ងារមួយក្នុងការនាំគ្រាប់ពូជរុក្ខជាតិពីកន្លែងមួយទៅកន្លែងមួយ ដើម្បីអាចឱ្យរុក្ខជាតិ ព្រៃឈើអាចបន្តដុះលូតលាស់បាន។ ស្វាព្រាមមានផ្ទៃមុខពណ៌ខ្មៅ ហើយភ្នែក ច្រមុះ មាត់មានពណ៌សប្រផេះ និងមានដុះកញ្ចុំពុកមាត់វែងពណ៌សដុះព័ទ្ធជុំវិញផ្ទៃមុខស្ទើរតែលុបបាត់ត្រចៀក។ ប្រភព៖ Neth Pheaktra
-
មេបញ្ជាការកងទ័ពជើងគោក ត្រៀមបញ្ជូនក្រុមសង្គ្រោះបន្ថែមទៀត ខណៈទឹកជំនន់ស្ទឹងព្រែកត្នោតនៅតែបន្តគំរាមកំហែង

ភ្នំពេញ:នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាដល់ក្រុមសង្គ្រោះចំនួន២បន្ថែមទៀតដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់ដោយទឹកជំនន់ នៅក្នុងនោះមានក្រុមសង្គ្រោះ៧១១ នៃពលតូចលេខ៧០ និងកងសង្គ្រោះ៧០៦ របស់យោធភូមិភាគពិសេស ខណៈដែល កងសង្គ្រោះលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក កំពុងជាប់ដៃជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌកំបូល។
-
២៧ តុលា ២០២១

១. កសិករដែលដាំដុះមៀនប៉ៃលិន ឬតាង៉ែន នៅតែប្រឈមនឹងបញ្ហាទីផ្សារ បើការចរចាជាមួយចិននៅតែអូសបន្លាយ ដោយសាររបាំងអនាម័យ និងភូតគាមអនាម័យ ខណៈបញ្ហានេះមានចាប់តាំងពីដើមខែសីហា ឆ្នាំ២០២១ – ថ្មីៗ ២. អភិបាលខេត្តមណ្ឌលគិរីថ្មី កំពុងជំរុញស្ថាប័នជំនាញពិសេស មន្ទីរសាធារណការខេត្តពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញសំណង់វិមានឯករាជ្យថ្មី ដើម្បីត្រៀមប្រារព្ធពិធីបុណ្យឯករាជ្យជាតិ – រស្មីកម្ពុជា ៣. មន្ត្រីជំនាញបានបង្ក្រាប និងដកហូតអាល់កុលក្លែងក្លាយមេតាណុលចំនួន ៤ ៧១០លីត្រ ដែលសង្ស័យមានប្រភពនាំចូលពីវៀតណាម – ភ្នំពេញបុស្តិ៍ ៤. ក្រុមហ៊ុន Merck ប្រកាសផ្តល់អាជ្ញាប័ណ្ណឥតគិតថ្លៃជូនអង្គការ Medicines Patent Pool (MPP) គាំទ្រដោយ UN ចំពោះថ្នាំ molnupiravir ព្យាបាលកូវីដ១៩ ដើម្បីចែករំលែកដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ – The Hill ៥. ចិនបានច្រានចោលទាំងស្រុងនូវសំណើរបស់អាមេរិក និងបានប្រកាសយ៉ាងក្តែងៗថា កោះតៃវ៉ាន់គ្មានសិទ្ធិក្នុងចូលរួមជាមួយអង្គការសហប្រជាជាតិនោះទេ – Aljazeera
-
សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៤ នៅថ្ងៃទី២៧ តុលា ២០២១

-
លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤ នៅថ្ងៃទី២៧ តុលា ២០២១
