-
កម្ពុជាដាក់ចេញវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ១៩ (ជុំទី១០)

-
អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរស្រុក-ក្រុង ដែលទទួលបានកញ្ចប់ថវិការបស់រាជរដ្ឋាភិបាលផ្តល់ជូនដល់ក្រុមគ្រួសារដែលបានស្លាប់ដោយជំងឺកូវីដ-19 កន្លងមក

-
រាជធានីភ្នំពេញ បើកឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ

-
ក្រសួងវប្បធម៌ចេញគោលការណ៍ស្តង់ដាប្រតិបត្តិ(sop)សម្រាប់រោងភាពយន្តនិងរោងសម្តែងសិល្បៈ

រាជធានីភ្នំពេញ៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេក្តីណែនាំមួយដល់រោងភាពយន្តនិងរោងសម្តែងសីល្បៈក្នុងការប្រតិបត្តិស្តង់ដាប្រតិបត្តិ(sop)ដើម្បីបញ្ចៀសការរីករាលដាលឆ្លងជំងឺកូវីដ១៩។ ក្នុងសេចក្តីណែនាំនេះក្រសួងវប្បធម៌បានបញ្ជាក់ថាផ្អែកលើមូលដ្ឋាននៃការគ្របដណ្តប់ការចាក់វ៉ាក់សាំងកូវីដ ១៩ដើម្បីបង្កើតឱ្យមានប្រព័ន្ធភាពស៊ាំក្នុងសហគមន៍ដែលមកដល់ពេលនេះសម្រេចបានរហូតដល់ជាង៨០ភាគរយលើចំនួនប្រជាជនសរុប១៦លានននាក់ និង យោងលើការវិវត្តន៍កាន់តែប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាឬរាជរដ្ឋាភិបាលសម្រចបើកប្រទេសឡើងវិញជាបណ្តើរៗនិងតាមតំណាក់កាលជាមួយភាពប្រយ័ត្នប្រយែងនិងការទទួលខុសត្រូវតាមគន្លងប្រក្រតីភាពថ្មី។ ក្រសួងបន្តឱ្យដឹងថាដើម្បីរួមចំណែកបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គមដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ក្រសួងវប្បធម៌សហការជាមួយក្រសួងសុខាភិបាលបានរៀបចំឡើងនូវគោលការណ៍ស្តង់ដាប្រតិបត្តិ(sop)សម្រាប់រោងភាពយន្តនិងរោងសម្តែងសិល្បៈអនុវត្តក្នុងការបើកដំណើរការឡើងវិញតាមខ្លឹមសារដូចខាងក្រោម៖(មើលខ្លឹមសារលម្អិតខាងក្រោម)។ដោយម៉ាដេប៉ូ
-
សម្ដេចក្រឡាហោម ស ខេង និងភាគីវៀតណាមលើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែនស្វែងរកដំណោះស្រាយចំពោះខ្សែបន្ទាត់ព្រំដែននៅសេសសល់

ភ្នំពេញៈសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម ប៊ីញមីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែននៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងធ្វើការពិភាក្សាគ្នាឱ្យបានសកម្ម ដើម្បីស្វែងរកដំណោះស្រាយអាចទទួលយកបានចំពោះខ្សែបន្ទាត់ព្រំដែននៅសេសសល់ប្រមាណ១៦%។
-
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះសំណើរបស់ឥណ្ឌា ក្នុងការកំណត់យកឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា»

ភ្នំពេញៈកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះសំណើរបស់ប្រទេសឥណ្ឌា ក្នុងការកំណត់យកឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា» ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។ សម្ដេចតេជោ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទំនុកចិត្តក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្របតាមគោលបំណង និងគោលការណ៍នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក
-
សម្តេចតេជោ ហ៊ុន សែន ស្នើរុស្ស៊ីផ្តល់ជំនួយបឧបករណ៍ចាំបាច់នានា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង

ភ្នំពេញៈនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ នៅថ្ងៃទី២៨ ខែតុលា នេះ តាមប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្វាគមន៍ការប្តេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសក្នុងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណិត។ សម្តេចតេជោ ហ៊ុន សែន បានស្នើរុស្ស៊ីផ្តល់ជំនួយបន្ថែមទៀត ដូចជាឧបករណ៍ចាំបាច់នានាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង។
-
កម្មវិធីគុនខ្មែរអលស្តារវគ្គ២ការចំណាយទល់ដើម ប៉ុន្តែក្រុមការងារទាំងអស់សប្បាយចិត្តព្រោះមានអ្នកគាំទ្រច្រើន

ឡាករ គុនខ្មែរ មាឌល្អិតចិត្រសឿង សែន រ៉ាដេត ក្នុងព្រឹត្តិការណ៍ប្រដាល់កម្មវិធីគុនខ្មែរអលស្តារវគ្គទី២ ដែលរៀបចំនៅថ្ងៃ ទី២៧ ខែ តុលានេះ មិនមានឈ្មោះប្រកួតនោះទេ ។ ការអាក់ខានមិនបានចូលរួមប្រកួតក្នុងកម្មវិធីប្រដាល់គុនខ្មែរដ៏ល្បីនេះ ត្រូវបានលោក ស៊ន អេលីត ម្ចាស់ក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស និងជាម្ចាស់កម្មវិធី បញ្ជាក់ថា ដោយសារកីឡាករ សែន រ៉ាដេត ជាប់ភារៈកិច្ចជាកីឡាករជម្រើសជាតិ កីឡាវ៉ូវីណាម ហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២ ។
-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលញញួរដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាឆ្នាំ២០២២

នេះជាលើកទី៣ ដែលកម្ពុជាកាន់ញញួរក្រោយក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។ កម្ពុជាកាន់ញញួរលើកទី១ នៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១២។ សម្តេចតេជោ បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាប្តេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ “អាស៊ានរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដើម្បីភាពសុខដុមរមនា សន្តិភាព និងវិបុលភាពក្នុងតំបន់ទាំងមូល – ASEAN A.C.T. Addressing Challenges Together”។ ២៨ តុលា ២០២១
-
សុន្ទរកថាទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន និងបង្ហាញការប្តេជ្ញាចិត្តសម្រាប់ការធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២
