-
កម្ពុជាកំពុងប្រែក្លាយជាខ្លាអាស៊ី ហើយនេះជាដំណឹងល្អសំរាប់ប្រទេសអាមេរិក!

សព្វថ្ងៃ កម្ពុជាកំពុងអភិវឌ្ឍខ្លួនជាខ្លាអាស៊ីមួយ។ ដូចខ្លាអាស៊ីដទៃរួមមានកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងសិង្ហបុរីក្នុងសម័យដើមទសវត្សរ៍ឆ្នាំ១៩៦០ ការរីកចម្រើនរបស់កម្ពុជា គឺប្រកបដោយយុទ្ធសាស្ត្រ និងមានស្ថិរភាព។ កម្ពុជាមានអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧%។ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាត្រូវបានជំរុញដោយវិស័យទេសចរណ៍ វាយនភណ្ឌ និងផលិតកម្មកាត់ដេរ។ វិស័យសំណង់ក៏បានរីកដុះដាល ហើយវិនិយោគិនបរទេសបានសម្រុកមកបើករោងចក្រនៅកម្ពុជា និងទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក អឺរ៉ុប និងចិន។ ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលទើបត្រូវបានប្រកាសឱ្យប្រើ នឹងជំរុញឱ្យមានការវិនិយោគបរទេសចូលមកក្នុងស្រុកកាន់តែច្រើនទៀត។ ហើយនេះជាឱកាសរបស់អាមេរិកមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលទៅប្រទេសអាស៊ីផ្សេងទៀត។ ប្រជាជនកម្ពុជាមានទស្សនៈវិជ្ជមានចំពោះអាមេរិក ហើយកម្លាំងពលកម្មរបស់យើងនឹងសម្រុកទៅរកក្រុមហ៊ុនអាមេរិក ដើម្បីស្វែងរក និងបង្កើនចំណេះដឹងបន្ថែម ពិសេសលើជំនាញបច្ចេកវិទ្យាថ្មីៗ ការបណ្តុះបណ្តាលជំនាញទុន ដែលផ្តល់ឱ្យពួកគេនូវប្រាក់កម្រៃសមរម្យ។ ការរីកលូតលាស់នៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ក៏នឹងធ្វើឱ្យមានការយល់ដឹងពីគ្នាកាន់តែធំទូលាយ និងទំនាក់ទំនងនយោបាយមួយដែលល្អប្រសើរ។ ប្រភព៖ Newsweek
-
១៣ គម្រោងនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ២០១៥-២០២៥

-
ផ្លែផ្កាសន្តិភាព ក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ 🇰🇭

-
៧៣៣ បទ ៖ ២៩ តុលា ទិវាគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ

– ៧៣៣ បទ ៖ ២៩ តុលា ទិវាគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ – ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន – លំនាំបទ ៖ ជ័យជេដ្ឋ – ច្រៀងដោយ ៖ លោក ឆេង ភីរម្ភ និង អ្នកនាង អ៊ាង ច័ន្ទថាវី – និពន្ធទំនុកច្រៀង ៖ លោក បេត ខេមរ៉ា – សម្រួលបទភ្លេង ៖ លោក នី ពេជ្រឥន្ទ្រតារា – បច្ចេកទេសសំឡេង ៖ លោក ស៊ីវ សុខខឿន – ថតនិងកាត់តវីដេអូ ៖ លោក សាន សុធា – ផលិតដោយ…
-
អបអរសាទរ! សុនខកម្ពុជាអាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយអាចហិតអ្នកជម្ងឺកូវីដ១៩បាន ក្នុងចំងាយសុវត្ថិភាព!

សុនខអាចហិតរហ័ស ក្នុងរយៈពេល ១០-១៥វិនាទី និងអាចរកមុខសញ្ញាអ្នកមានជម្ងឺកូវីដ១៩ ក្នុងចំណោមមនុស្សច្រេីន ដែលនេះអាចជាឧបករណ៍ជំនួយក្នុងការស្វែងរកអ្នកជម្ងឺកូវីដ នៅតាមកន្លែងមួយចំនួនដូចជា តាមច្រកទ្វារអន្តរជាតិ ព្រលានយន្តហោះ ព្រឹតិ្តការណ៍ធំៗ ដូចជាការប្រកួតកីឡា កម្មវិធីមហាជនជាដេីម។ សូមកោតសរសើរដល់មន្ត្រីជំនាញសុនខ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រងឯកសារ និងហ្វឹកហ្វឹនសុនខយ៉ាងសកម្មបំផុត! ប្រភព៖ Heng Ratana
-
សូមថ្វាយព្រះពរ និងអបអរសាទរខួបលើកទី១៧ នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី 🇰🇭

-
កំលោះសមសួន តុបតែងខ្លួន ទៅចាប់មច្ឆា 😎

-
លោក ឃីម ឡាគី អតីតតំណាងរាស្ត្របក្សប្រឆាំងស្នើសុំបង្កើត“គណបក្សអនាគតជាតិ”

ភ្នំពេញៈលោក ឃីម ឡាគី អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សថ្មីដែលមានឈ្មោះ “គណបក្សអនាគតជាតិ” ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ចំពោះពាក្យស្នើសុំបង្កើតគណពក្សនេះ គឺក្រសួងបានទទួលរួចហើយ។
-
Facebook សម្រេចប្តូរឈ្មោះក្រុមហ៊ុនទៅជា Meta

-
លោក ចូ បៃដិន ប្រកាសពីផែនការចំណាយជាប្រវត្តិសាស្ត្រសំដៅបង្កើនសន្ទុះកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកឡើងវិញ
