-
វត្តរាជបូណ៌ ខេត្តសៀមរាប 🇰🇭

-
រយៈពេល ១៧ថ្ងៃ កងទ័ពចាក់ដូសជំរុញ ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ៥៤ម៉ឺននាក់

-
អប្សរាព្រឹកនេះ ២៩ តុលា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V3 សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថ្វាយសារ ថ្វាយព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី៕…អានផ្ទាល់ C1 សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្វាយព្រះសព្ទសាធុការពរជ័យ ព្រះមហាក្សត្រ នៃកម្ពុជា ក្នុង ឱកាសខួបគម្រប់១៧ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ៕ …ឃ្លីប… L3 ឯកឧត្ដម ជា ចាន់តូ និងមន្ត្រីរាជការ ធនាគារជាតិនៃកម្ពុជា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ១៧ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ ៕ …ឃ្លីប… (រូបភាព អត្ថបទ លោក លីមហួត + អាន កាត់ត លោក វណ្ណលុក) L2 សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន-រុស្ស៉ី លើកទី៤ ដោយលោក ពូទីន ទុកការងារអាស៊ាន…
-
អាទិភាពសំខាន់ៗរបស់កម្ពុជា ខណៈធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ត្រូវបានដាក់ចេញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអំពីអាទិភាពសំខាន់ៗរបស់កម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស។ អាទិភាពសំខាន់ៗរបស់កម្ពុជា ក្នុងឱកាសធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ រួមមាន៖ – សម្រាប់សសរស្តម្ភនយោបាយ និងសន្តិសុខ៖ កម្ពុជានឹងផ្តោតការយកចិត្តទុកដាក់លើការពង្រឹងមជ្ឈភាពអាស៊ាន និងឯកភាពអាស៊ាន ទាំងនៅក្នុងយន្តការតំបន់ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដោយឈរលើ «មាគ៌ា និងគោលការណ៍អាស៊ាន» ដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន (ASEAN Charter) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ – អាស៊ានត្រូវតែមានភាពធន់ និងរឹងមាំ ប្រឆាំងនឹងសម្ពាធ និងឥទ្ធិពល ដែលបណ្តាលមកពីការកើនឡើងនៃការប្រកួតប្រជែងភូមសាស្រ្ត-នយោបាយ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លងរាតត្បាត ជាដើម ដើម្បីធានាថា មាគ៌ាឆ្ពោះទៅមុខប្រកបដោយសន្តិភាព សន្តិសុខ និងវិបុលភាព។ – សម្រាប់សសរស្តម្ភសេដ្ឋកិច្ច៖ កម្ពុជា នឹងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គំនិតផ្តួចផ្តើម និងវិធានការផ្សេងៗដែលបានឯកភាពគ្នា ក៏ដូចជា ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាឱ្យបានជាអតិបរមា ដើម្បីពន្លឿនការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច…
-
សង្គមស៊ីវិលជំរុញឱ្យអាស៊ានទទួលស្គាល់រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា (NUG) ដែលជាភាគីដឹកនាំដោយក្រុមអ្នកនយោបាយស៊ីវិល

បណ្ដាញសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានអំពាវនាវឱ្យប្រទេសក្នុងអាស៊ាន “ឈប់កាន់ជើង” ថ្នាក់ដឹកនាំក្រុមយោធា ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ហើយបែរមកសហការជាមួយខាងរដ្ឋាភិបាលស៊ីវិល NUG វិញ ដើម្បីមីយ៉ាន់ម៉ាឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យឡើងវិញ។ លោក Charles Santiago សមាជិកសភាប្រទេសម៉ាឡេស៊ី និងជាប្រធាន APHR គាំទ្រចំពោះការសម្រេចចិត្តរបស់អាស៊ានក្នុងការមិនអញ្ជើញថ្នាក់ដឹកនាំមកពីខាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ និងបានលើកឡើងថា ការងារទីមួយដែលអាស៊ានអាចធ្វើបានគឺ “រៀបចំជំនួបជាផ្លូវការ និងជាសាធារណៈជាមួយអ្នកតំណាង NUG”។ នៅក្នុងឆាកអន្តរជាតិ ខាងរដ្ឋាភិបាល NUG កំពុងព្យាយាមបញ្ចុះបញ្ចូលប្រទេសលោកខាងលិចនានាឱ្យទទួលស្គាល់ភាពស្របច្បាប់របស់ខ្លួន។ ជាក់ស្ដែង គេសង្កេតឃើញថា មន្ត្រីផ្នែកការបរទេសរបស់ NUG បានជួបប្រាស្រ័យទាក់ទងជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសលោកខាងលិចដូចជាអាមេរិក អង់គ្លេស និងអឺរ៉ុបជាដើម។ ប្រភព៖ Aljazeera
-
ភាពតានតឹងរវាងចិន និងអាមេរិកជុំវិញកោះតៃវ៉ាន់បានកើនឡើងម្ដងទៀត ក្រោយមន្ត្រីការទូតកំពូលអាមេរិកលោក Blinken ទទូចឱ្យសមាជិក UN គាំទ្រកោះនេះក្នុងចូលរួមក្នុងអង្គការ និងស្ថាប័នអន្តរជាតិ

លោក Blinken ថាការអនុញ្ញាតឱ្យកោះតៃវ៉ាន់ចូលរួមក្នុងស្ថាប័នអន្តរជាតិ គឺស្របទៅនឹងទស្សនៈអាមេរិកជុំវិញគោលការណ៍ចិនតែមួយ ហើយថាការបដិសេធមិនឱ្យតៃវ៉ាន់ចូលរួម ធ្វើឱ្យខូចខាតដល់ការងារសំខាន់ៗរបស់ UN និងស្ថាប័ននានា។ អ្នកនាំពាក្យក្រសួងការបរទេសចិនលើកឡើងថា អាមេរិកបានបន្តធ្វើខុសទាំងពាក្យសម្ដី និងទង្វើលើបញ្ហាតៃវ៉ាន់ ហើយចិនបានធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ បើអាមេរិកនៅបន្តលេងបែបនេះ វានឹងប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក។ ចិននឹងដាច់ខាតមិនទទួលយកការអំពាវនាវរបស់អាមេរិកទេ ហើយចាត់ទុកទង្វើអាមេរិកជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ក្រោមរដ្ឋបាលបក្សជាតិនិយម Kuomintang របស់លោកប្រធានាធិបតី Ma Ying-jeou ដែលគាំទ្រគោលការណ៍ចិនតែមួយ កោះតៃវ៉ាន់ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងក្នុងសហគមន៍អន្តរជាតិ ដោយកាលនោះតៃវ៉ាន់មានអាសនៈជាអ្នកសង្កេតការណ៍ក្នុងអង្គការសុខភាពពិភពលោក។ ប៉ុន្តែក្រោមរដ្ឋបាលបក្សប្រជាធិបតេយ្យរីកចម្រើនរបស់តៃវ៉ាន់ ដែលដឹកនាំដោយលោកស្រីប្រធានាធិបតី Tsai Ing-wen ដែលមិនទទួលស្គាល់គោលការណ៍ចិនតែមួយ ហើយមាននិន្នាការលម្អៀងទៅរកចលនាឯករាជ្យនិយម ទំនាក់ទំនងចិនដីគោក និងតៃវ៉ាន់ បានធ្លាក់ចុះយ៉ាងខ្លាំង។ ការណ៍នេះបានធ្វើឱ្យក្រុងប៉េកាំងបន្ថែមសម្ពាធយោធា សេដ្ឋកិច្ច និងការទូតទៅលើក្រុងតៃប៉ិ ដែលរួមមានការរារាំងមិនឱ្យតៃវ៉ាន់ចូលរួមក្នុងស្ថាប័នអន្តរជាតិសំខាន់ៗ និងការធ្វើប្រតិបត្តិការកងទ័ពអាកាសហោះចូលដែនអាកាសតៃវ៉ាន់។ ប្រភព៖ SCMP
-
អតីតប្រេសិតពិសេសអាមេរិកទទួលបន្ទុកនៅអាហ្វហ្កានីស្ថាន លោក Zalmy Khalizad បាននិយាយថា រដ្ឋបាលលោក Joe Biden គួរតែបង្កើតទំនាក់ទំនងជាមួយក្រុមតាលីបង់

អតីតប្រេសិតពិសេសអាមេរិកទទួលបន្ទុកនៅអាហ្វហ្កានីស្ថាន លោក Zalmy Khalizad បាននិយាយថា រដ្ឋបាលលោក Joe Biden គួរតែបង្កើតទំនាក់ទំនងជាមួយក្រុមតាលីបង់ ដើម្បីជួយសម្រួលវិបត្តិមនុស្សធម៌ដែលកំពុងកើតឡើងនៅក្នុងអាហ្វហ្កានីស្ថានបច្ចុប្បន្ន។ លោក Khalizad ដែលជាអ្នកចរចាកិច្ចព្រមព្រៀងដកទ័ពអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅអាហ្វហ្កានីស្ថាន បានការពារកិច្ចព្រមព្រៀង និងថ្នាក់ដឹកនាំក្រុមតាលីបង់ ហើយបានស្ដីបន្ទោសអតីតប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani ចំពោះការបរាជ័យក្នុងការចរចាសន្តិភាព និងការដួលរលំនៃក្រុងកាប៊ុល។ ប្រសិនបើបណ្ដោយឱ្យរដ្ឋាភិបាលតាលីបង់ដួលរលំ នោះវិបត្តិមនុស្សធម៌ដ៏ធំនឹងផ្ទុះឡើង ដែលនឹងអាចបង្កឱ្យពលរដ្ឋអាហ្វហ្កានីស្ថានរាប់លាននាក់ធ្វើចំណាកស្រុក បង្កអស្ថិរភាពក្នុងតំបន់ និងបង្កើត “កន្លែងសម្រាប់អំពើភេរវកម្ម”។ ក្រុមតាលីបង់ចង់បាន “ទំនាក់ទំនងធម្មតា” ជាមួយអាមេរិក ហើយចង់ឱ្យអាមេរិកបើកស្ថានទូតនៅក្រុងកាប៊ុលឡើងវិញ ព្រមទាំងដកទណ្ឌកម្មហិរញ្ញវត្ថុ និងផ្ដល់ជំនួយសេដ្ឋកិច្ច។ ប្រភព៖ Aljazeera
-
កងអាវុធហត្ថលេខ៧៣៩ នឹងចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ចំនួន៧៣នាក់ ក្នុងនោះនារីចំនួន៣៤នាក់ តាមជើងយន្តហោះពិសេសរបស់អង្គការសហប្រជាជាតិ ដូចកងមុនៗ

នៅយប់ថ្ងៃទី២៨ តុលា ២០២១នេះ កងអាវុធហត្ថលេខ៧៣៩ នឹងចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ចំនួន៧៣នាក់ ក្នុងនោះនារីចំនួន៣៤នាក់ តាមជើងយន្តហោះពិសេសរបស់អង្គការសហប្រជាជាតិ ដូចកងមុនៗ។ សូមជូនពរនាយទាហាន នាយទាហានរង និងពលទាហាននៃកងកម្លាំងរក្សាសន្តិភាព សូមមានសុខភាពល្អ ធ្វើដំណើរប្រកបដោយសុវត្ថិភាព និង “ទៅគ្រប់ មកគ្រប់” 📷 Tea Banh
-
លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-រុស្សី លើកទី៤ នៅថ្ងៃទី២៨ តុលា ២០២១ តាមប្រព័ន្ធវីដេអូ

-
លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ នៅថ្ងៃទី២៨ តុលា ២០២១ តាមប្រព័ន្ធវីដេអូ
