-
ល្ខោនស្បែកធំ 🇰🇭

-
រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្តល់បទសម្ភាសន៍ ដល់សារព័ត៌មានរ៉យទ័រ (Reuters)

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រាក់ សុខុន បានផ្តល់បទសម្ភាសន៍តាមប្រព័ន្ធតេឡេក្រាម ជាមួយ លោក ប្រាក់ ចន្ធុល នៃសារព័ត៌មានរ៉យទ័រ (Reuters) នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ដែលមានខ្លឹមសារដូចខាងក្រោម៖ សំណួរ៖ តើកម្ពុជានឹងនៅតែមិនអញ្ជើញ លោក មីន អោងឡាំង (Ming Aung Hlaing) ដូចដែលប្រទេសព្រុយណេបានធ្វើ ឬយ៉ាងណា? តើអ្វីទៅជាយុទ្ធសាស្រ្តរបស់កម្ពុជា?ចម្លើយ៖ ការសម្រេចចិត្តអញ្ជើញតំណាងដែលមិនមែនជាអ្នកនយោបាយមកពីទីក្រុងណៃពីដោរ គឺជាការសម្រេចរបស់ប្រធានអាស៊ាន ក្រោយកិច្ចប្រជុំបន្ទាន់រដ្ឋមន្រ្តីការបរទេសអាស៊ាន មិនអាចឈានទៅដល់ការឯកភាពជាឯកច្ឆន្ទ (consensus) លើតំណាងរបស់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បន្ទាប់ពីខ្វះខាតនូវវឌ្ឍនភាពពិតប្រាកដនៅក្នុងការអនុវត្តការព្រមព្រៀង ជា ឯក ច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន (5PC) ជាពិសេសការទាមទារមិនបានសម្រេចដោយប្រេសិតពិសេសក្នុងការអាចជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជាជំហានដ៏ចាំបាច់ក្នុងការត្រួសត្រាយផ្លូវឱ្យមានការសន្ទនាដោយពិតប្រាកដ ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ប្រធានអាស៊ានបានផ្ញើលិខិតអញ្ជើញតាមការសម្រេចចិត្តបែបនេះ ប៉ុន្តែមីយ៉ាន់ម៉ាបានជ្រើសយកការមិនចូលរួម។មីយ៉ាន់ម៉ា គឺជាសមាជិកមួយរបស់គ្រួសារអាស៊ាន ហើយខណៈពេលដែលយើងទាំងអស់គ្នាគោរពគោលការណ៍មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក ស្ថានការណ៍ នៅក្នុងប្រទេសម៉យ៉ាន់ម៉ា គឺជាកម្មវត្ថុនៃការព្រួយបារម្ភយ៉ាងខ្លាំង និងមានផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់ ជំនឿទុកចិត្តទៅលើសមាគមន៍ ប្រជាជនមីយ៉ាន់ម៉ាដែលជាបងប្អូនប្រុសស្រី របស់យើង។ខណៈពេលដែលយើងមានអភិក្រមខុសៗគ្នា ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា លើមាគ៌ាវិលទៅរក…
-
ឯកឧត្តម ចាយ បូរិន ចុះពង្រឹងសមាជិកបក្ស នៃការចុះឈ្មោះបោះឆ្នោត និង ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ក្នុងក្របខ័ណ្ឌស្រុកតំបែរ ខេត្តត្បូងឃ្មុំ

-
ឯកឧត្តម គុណ ញឹម បញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កំពុងតែ សិក្សាលទ្ធភាព រកវិធីលើកទឹកចិត្ដឲ្យមានការប្រើប្រាស់ រថយន្ដថ្មីកាន់ តែច្រើន

ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម គុណ ញឹម ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្ត ការប្រមូលពន្ធនាំចូល លើយានយន្តគ្មានពន្ធដែលមានស្រាប់ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កំពុងតែសិក្សាលទ្ធភាព រកវិធីធ្វើយ៉ាងណាលើកទឹកចិត្ដ ឲ្យប្រើប្រាស់រថយន្ដថ្មីកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កំពុងតែសិក្សាលទ្ធភាព និងលើកទឹកចិត្ដឲ្យអ្នកប្រើប្រាស់រថយន្ដ រកវិធីធ្វើយ៉ាងណាឲ្យប្រើប្រាស់រថយន្ដថ្មីៗ ហើយក៏មិនលើកទឹកចិត្ដ ឲ្យប្រើប្រាស់រថយន្ដប្រើរួច (រថយន្ដមួយទឹក) តទៅមុខទៀត»។ ឯកឧត្តម គុណ ញឹម បានឲ្យដឹងថា រថយន្ដចាស់ៗ មានការដាក់បន្ទុកបន្ថែម ដោយប្រើកត្ដាតម្លៃគិតពន្ធ ដោយរថយន្ដកាន់តែចាស់ តម្លៃគិតពន្ធកាន់តែខ្ពស់។ ធ្វើបែបនេះ ដើម្បីឲ្យទីផ្សារចាស់ៗកាន់តែរួមទៅៗ ហើយឲ្យរថយន្ដថ្មីៗមកជំនួសមកវិញ។ ការអនុញ្ញាតឲ្យរថយន្ដប្រើរួច (រថយន្ដមួយទឹក) ចូលមកប្រទេសកម្ពុជា គឺមានតាំងពីយូរមកហើយ។ មិនមែនតែរថយន្ដទេ ដែលកម្ពុជាអនុញ្ញាតបើកឲ្យនាំចូល គឺមានរបស់របរជាច្រើនទៀត…
-
ប្រធានសហព័ន្ធកីឡាគុនខ្មែរចាត់ទុកកម្មវិធីប្រកួតគុនខ្មែរអលស្តារជាការចូលរួមចំណែកបង្កើនចំនួនមេដាយនៅស៊ីហ្គេមប្រទេសវៀតណាម និង២០២៣

អលស្តាររៀបចំដោយ លោក ស៊ន អេលីត អ្នកគ្រប់គ្រងក្លិបប្រដាល់នាយកដ្ឋានអង្គរក្សដែលផ្តល់ឱកាសដល់អត្តពលិកកីឡាប្រយុទ្ធ៣ប្រភេទកីឡា រៀបចំរៀងរាល់៣ខែម្តង ត្រូវបានប្រធានសហព័ន្ធកីឡាគុនខ្មែរចាត់ទុកជាព្រឹត្តិការណ៍មួយដ៏សំខាន់ក្នុងការចូលរួមចំណែកបង្កើនចំនួនមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម នាឆ្នាំ២០២២ និង ស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
-
ល្បីកាន់តែខ្លាំងហើយកម្មវិធីគុនខ្មែរអលស្តារ ខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសរសើរពីការរៀបចំ

-
មួយជ្រុងនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ

-
របាយការណ៍នៅថ្ងៃទី២៨ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ១២នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣៨នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣៦នាក់។ ៤. កូវីដ ១០១ករណី និងជាសះស្បើយ ២៣៧នាក់។ អ្នកឆ្លងសរុប ១១៨ ៣២១នាក់ អ្នកជាសះស្បើយ ១១៤ ៣០០នាក់ អ្នកស្លាប់ ២ ៧៧៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៦នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ គ្មាន ចេញផ្សាយ ១២:១៥ ថ្ងៃទី២៩ តុលា ២០២១
-
សូលទីឡូអង្គរ ត្រូវការឈ្នះជាចាំបាច់ ដើម្បីគេចពីការទម្លាក់ទៅលីគ២ ជាមួយនឹងគ្រាប់បាល់ពី៧គ្រាប់ឡើង

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
